Update៖ កងកម្លាំងសរុប ៦៣នាក់ សហការគ្នាមុជទឹករកឃើញសពនារី ដែលត្រូវបានជំនន់ទឹកភ្លៀងកួចយកទៅ

ពោធិ៍សាត់ៈ នៅថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២និង៥៩នាទី កងកម្លាំងសរុប ៦៣នាក់(ក្នុងនោះ កងការព្រំដែន៥០១ ចំនួន៣៣នាក់, វរសេនាតូចលេខ១ ចំនួន ១៥នាក់, ក.អ.ធ ផ្នែកសឹករងស្រុកវាលវែង…

មនុស្ស ២នាក់ ត្រូវទឹកហូរកួចបាត់ ពេលនេះរកឃើញសពនារីរងគ្រោះ និងបុរសម្នាក់ទៀតរងរបួស នៅស្រុកវាលវែង

ពោធិ៍សាត់ៈ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២និង៣៥នាទី មានករណីទឹកហូរកួចភ្ញៀវទេសចរណ៍ជាតិចំនួន ២នាក់ នៅចំណុចរមណីដ្ឋានទឹកធ្លាក់ថ្មដាតូច ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះឈ្មោះ ប៊ុន ទិត្យ អាយុ ៣៤ឆ្នាំ រងរបួសក្បាលជង្គុង…

ភ្ញាក់ផ្អើលទាំងថ្ងៃ បុរសម្នាក់ស្រវឹងស្រាចុះទឹកស្រះដោះត្រីជាប់ម៉ងលង់ស្លាប់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋក្នុងភូមិប្រទះឃើញសពស្លាប់ក្នុងទឹកស្រះ បង្កឲ្យមានការភ្ញាក់ផ្អើល ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ចម្ងាយពីផ្ទះជនរងគ្រោះ ប្រហែល២៥០ម៉ែត្រ (ស្រះនៅខាងជើងឈៀងខាងកើតផ្ទះ) នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ…

នគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងចំណោម ២០នាក់ ករណីជិះម៉ូតូដេញវ៉ៃក្មេងប្រុស ២នាក់ បណ្ដាលឲ្យធ្លាក់ជង្ហុកបាក់កស្លាប់ និងសន្លប់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្រោយពីមានបណ្តឹងពីស្ត្រីឈ្មោះ នឹង សំណាង អាយុ ៣៤ឆ្នាំ នៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាម្តាយ របស់ជនរងគ្រោះឈ្មោះ ឈើយ ថន ភេទប្រុស អាយុ ១៥ឆ្នាំ ដោយប្តឹងថាកូនរបស់គាត់ពុំមែនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះ ។…

សូមជួយចែករំលែកផង! ដំណឹងស្វែងរកម្ចាស់កាបូប និង ឯកសារ

សៀមរាបៈ យោងតាមផេករបស់អធិការដ្ឋាននគរបាលក្រុងសៀមរាប សូមប្រកាសរកម្ចាស់កាបូបលុយ ដែលប្រជាការពារភូមិនៃសង្កាត់ទឹកវិលរើសបានកាបូបលុយ ហើយយកមកប្រគល់អោយប៉ុស្ដិ៍ដើម្បីរក្សាទុក និងស្វែងរកម្ចាស់ ដោយក្នុងកាបូបនោះរួមមាន៖ – អត្តសញ្ញាណប័ណ្ណ ចំនួន១សន្លឹក (ឈ្មោះ ហ៊ុយ គន្ធា ភេទ ប្រុស ថ្ងៃខែឆ្នាំកំណើត ០២.០៣.១៩៩៤ មានអាស័យដ្ឋាន ភូមិជប់ ឃុំជប់វារី…

សាហាវ! មួយក្រុមកំពុងអង្គុយផឹកស្រាបៀរ មួយក្រុមជិះម៉ូតូក្បែរទាស់សំដីគ្នា ទាញដំបងប្ញស្សីជិះម៉ូតូតាមវាយស្លាប់ម្នាក់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោម០៣នាក់ ត្រូវនគរបាលចាប់ឃាត់ខ្លួនពីបទមនុស្សឃាតដោយចេតនា នៅចំនុចស្ពានពោះពីរ ផ្លូវកៅស៊ូ ខាងត្បូងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ កើតឡើងនៅម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ…

មានជំងឺប្រចាំកាយ ស្រ្តីវ័យ៣៣ឆ្នាំម្នាក់ ចងកធ្វើអត្តឃាត បណ្តាលឲ្យបាត់បង់ជីវិត

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ស្ត្រីម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយចង ក នឹងឈ្វៀនឈើលើផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើល ។ សពជនរងគ្រោះត្រូវបានម្តាយរបស់នាងប្រទះឃើញស្លាប់នៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី…

បើកសុខៗ រថយន្តបែកកង់ រេចង្កូតបុករថយន្ត១គ្រឿងទៀត បណ្តាលឲ្យរបួសធ្ងន់ស្រាល មនុស្ស៤នាក់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មនុស្សរបួសធ្ងន់ស្រាល៤នាក់ ដោយរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង ដោយសារតែរថយន្ត១គ្រឿងបែកកង់រេចង្កូតទៅបុករថយន្ត១គ្រឿងទៀត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ ០៦១៤ និង ០៦១៥ ស្ថិតនៅក្នុងភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។…

រថយន្ត Ford ដឹកអ្នករបួសក្រឡាប់គោយន្តទៅពេទ្យ បានបុករថយន្តមួយគ្រឿង បណ្ដាលឲ្យរបួសធ្ងន់ស្រាល ៧នាក់

សៀមរាបៈ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែជេដ្ឋ ឆ្នាំជូត ពស២៥៦៤ ត្រូវនិថ្ងៃទី២៨ ខែឧសភា ឆ្នាំ២0២០ វេលាម៉ោង ៦និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅលើផ្លូវជាតិលេខ៦ ចំណុចផ្លូវចូលភូមិរំដេង(ឈ្នាន់) ស្ថិតភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ មានរថយន្តមួយគ្រឿងម៉ាក ហ្វតរ៉េនជរ័…

បុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ក្នុងបន្ទប់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានគេប្រទះឃើញធ្វើអត្តឃាតសម្លាប់ ចង.ក ខ្លួននៅក្នុងបន្ទប់។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះឈ្មោះប៉ុល ឆារ័ត្ន…