សមត្ថកិច្ច​ចម្រុះ​ ឃាត់ខ្លួនជនជាតិថៃ៧នាក់​ មកស្រុកខ្មែរអត់ច្បាប់​ និងបំរុងឆ្លងដែនទៅប្រទេសថៃវិញ

ខេត្តបន្ទាយមានជ័យ​ ៖​ ជនជាតិថៃចំនួន៧នាក់​ មកស្រុកខ្មែរ​គ្មានឯកសារគ្រប់គ្រាន់ហើយ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ​ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំកម្ពុជា-ថៃ ឃាត់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចនិយាមការ​ lN១៩៦០.០២១២៧០១.១៤៩៩៣៣២ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា​ ៖​…

ជនសង្ស័យជាមេខ្យល់ចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាល បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យជាមេខ្យល់ចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ៖ នៅវេលាម៉ោង០៦ព្រឹក ថ្ងៃទី២០…

ផ្ទះពលរដ្ឋមួយកន្លែង ត្រូវបាតុភូតខ្យល់កួចរមូរចូលគ្នា បណ្តាលឲ្យស្រ្តីម្ចាស់ផ្ទះរបួសធ្ងន់ម្នាក់

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានបាតុភូតខ្យល់កួចយ៉ាងខ្លាំងបានកើតឡើង បណ្តាលឲ្យផ្ទះ០១ខ្នង សង់នៅជាប់នឹងដីរលំរមូរចូលគ្នា បង្កឲ្យម្ចាស់ផ្ទះម្នាក់បានរងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៅទីនោះ ជួយដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក…

អគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន០២ខ្នង នៅកន្លែងផ្សេងគ្នា បណ្តាលឲ្យរងការខូចខាតទាំងស្រុង

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ផ្ទះចំនួន០២ខ្នង បានក្លាយជាចំណីអគ្គិភ័យ នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ។ មួយ​ខ្នងកើតឡើងនៅស្រុកអូរជ្រៅ បង្កឡើងដោយប្តីស្រវឹងស្រាខឹង និងប្រពន្ធដុតផ្ទះខ្លួនឯងចោល និងមួយខ្នងទៀតមិនទាន់ដឹងពីមូលហេតុ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោកវរសនីយ៍ឯក សែស វិបុល…

គិតខ្លីពេកហើយ! ជំពាក់បំណុលគេច្រើនពេកដោះស្រាយមិនចេញទើបសម្រេចចិត្តចង.កសម្លាប់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯកបេនសំអាតអធិការនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា៖បុរសដែលបានធ្វើអត្តឃាតឈ្មោះង៉ូវសុផលភេទប្រុសអាយុ៥៤ឆ្នាំរស់នៅភូមិខ្លាងាប់ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថានៅមុនពេលកើតហេតុបើយោងតាមការបំភ្លឺរសប់ឈ្មោះពៅពេទ្យភេទស្រីអាយុ៤៩ឆ្នាំរស់នៅភូមិខ្លាងាប់ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបានប្រាប់ថាមានឈ្មោះវីភេទប្រុសត្រូវជាសាច់ញ្ញាតិនៃសពបានខលមកខ្លួនប្រាប់ថាឈ្មោះង៉ូវសុផលនេះបានខលទៅប្រាប់គាត់ថាខ្លួនជំពាក់លុយគេច្រើននិងរកលេបថ្នាំសម្លាប់ខ្លួនពេលបានដំណឹងភ្លាមខ្លួនក៏នាំគ្នាទៅមើលដល់ផ្ទះបន្ទាប់មកបានឃើញឈ្មោះង៉ូវសុផលបានចង់.កនៅលើដើមទៀបរួចទៅហើយ។ បើយោងតាមការបំភ្លឺរបស់ឈ្មោះខុមនាង(ហៅម៉ៅ)ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិខ្លាងាប់ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបានបំភ្លឺថាខ្លួនបានប្រទះឃើញឈ្មោះង៉ូវសុផលភេទប្រុសអាយុ៥៤ឆ្នាំបានចងកភ្ជាប់ទៅនឹងដើមទៀបនៅចំនុចក្រោយផ្ទះប្រហែល១០ម៉ែត្រជើងផុតពីដីនឹងខ្សែពណ៌សប្រវែងប្រហែល២.៥ម៉ែត្របន្ទាប់មកខ្លួននិងអ្នកជិតខាងបាននាំគ្នាស្រាយខ្សែនោះទំលាក់ចុះពីលើដើមទៀបយកទៅដល់ក្នុងផ្ទះទើបដឹងថាស្លាប់។ អធិការនគរបាលស្រុកម៉ាឡៃលោកវរសេនីយ៍ឯកបេនសំអាតបានបញ្ជាក់ទៀតថាក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រនិងប៉ុស្តិ៍បានសហការជាមួយកម្លាំងពាក់ព័ន្ធគ្រូពេទ្យនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យឃើញថានៅលើខ្លួនសពមិនមានអ្វីក្រៅពីស្លាកស្នាមចងកនោះឡើយ។ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចក្រុមការងារចំរុះបានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕  

កុមារីម្នាក់ស្លាប់ និង៣នាក់ទៀតកំពុងសង្រ្គោះ នៅមន្ទីរពេទ្យករណីលង់ទឹកអូរ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយក្មេងស្រីចំនួន០៤នាក់ បានលង់ទឹកអូរ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៤និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ…

រថយន្ត ២គ្រឿង បុកគ្នា បណ្ដាលឲ្យមានមនុស្សរងរបួស នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ចំណុចមុខក្លោងទ្វារវត្តអូរសំព័រឋិតក្នុង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រវាងរថយន្ត camry បាឡែនពណ៌ស និងរថយន្តToyota អង្គភាពបោសសំអាតមី នបណ្ដាលឲ្យមនុស្សម្នាក់រងរបួស។ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងសម្រួលចរាចរណ៍ និងវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះជនរងគ្រោះ…

ឃាត់ខ្លួនស្ត្រីវ័យ ៤៦ឆ្នាំម្នាក់ ក្រោយរកឃើញ…

បាត់ដំបងៈ កាលពីវេលាម៉ោង ៥ និង៣៥ នាទីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី៩ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការរដ្ឋាននគរបាលស្រុកសំពៅលូន បានចុះបង្ក្រាបករណីរក្សាទុក ឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ១ ករណី។ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ…

អតីតយោធិនម្នាក់ត្រូវជនសង្ស័យវាយ និងដុត បណ្ដាលឲ្យរបួសធ្ងន់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

បន្ទាយមានជ័យៈ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពប្រើអំពើហឹង្សាវាយទៅលើជនរងគ្រោះ អតីយុទ្ធជនម្នាក់ត្រូវបណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចផ្លូវ៥០២ ស្ថិតក្នុងភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួចយកម៉ូតូទៅទម្លាក់ចូលក្នុងទឹកស្រះ។ជនរងគ្រោះត្រូវបានជនសង្ស័យវាយត្រូវក្បាលនិងមុខជាច្រើនកន្លែងសន្លប់ហើយជនសង្ស័យអូសជនរងគ្រោះដាក់លើគំនរឈើដែលជនសង្ស័យចាក់សាំងដុត តែត្រូវបានប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវប្រទះឃើញទាន់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០១​ ខែកុម្ភៈ ឆ្នាំ២០២១…

នគរបាលសំពៅលូនឃាត់ខ្លួនយុវជនម្នាក់ទៀត ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈលើក្មេងស្រី

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះស្រាវជ្រាវករណីរំលោភសេពសន្ថវៈ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤០នាទី នៅចំណុចបុរីងិនវ៉ិត ស្ថិតក្នុងក្រុមទី០៤ ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៧និង៤០នាទី ។ ជនសង្ស័យមានឈ្មោះ…