បុរសប្រើសារធាតុញៀនម្នាក់ ខឹងប្រពន្ធដើរលេងផ្ទះអ្នកជិតខាង ដុតផ្ទះបណ្តលឲ្យឆេះខ្ទេច
បន្ទាយមានជ័យៈ នៅវេលាម៉ោង១២និង០០នាទីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យរងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ករណីគ្រោះអគ្គិភ័យខាងលើនេះ នៅមុនពេលកើតហេតុ មានបុរសប្រើប្រាស់សារធាតុញៀនម្នាក់ ខឹងប្រពន្ធរបស់ខ្លួន រឿងដើរលេងផ្ទះអ្នកជិតខាង មិនសូវនៅផ្ទះរបស់ខ្លួន ដែលជាហេតុនាំឲ្យប្តីខឹងសម្បារ និងឈានដល់ការដុតផ្ទះ…