បុរសម្នាក់ស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការ ជាន់មីនតោនផ្ទុះដាច់ជើង នៅស្រុករតនមណ្ឌល
បាត់ដំបងៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២និង៥នាទី មានករណីផ្ទុះមីនតោន ត្រង់ចំណុចក្រុមទី៤ ភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ ប៉ាត់ រិត ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល…