គ្រាប់មីនប្រភេទ72Aចំនួន១២គ្រាប់ដែលជាសំណល់ពីសម័យសង្រ្គាមត្រូវបានប្រជាពលរដ្ឋប្រទះឃេីញនិងផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល
-នៅថ្ងៃទី៤ខែ មិថុនា ឆ្នាំ២០២១នេះអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯកសន និល អធិការនគរបាលស្រុករតនមណ្ឌល បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ញុៀ ហឿន ភេទប្រុសអាយុ៥៩ឆ្នាំរសនៅភូមិជីប៉ាង ឃុំផ្លូវមាសស្រុករតនមណ្ឌលខេត្តបាត់ដំបង ដែលរូបគាត់បានប្រទះឃេីញ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(គ្រាប់មីនប្រភេទ72A)ឬហៅថាមីនស្គរឬមីនសញ្ញាលេខបូកនៅក្នុងដីចំការរបស់គាត់មួយកន្លែង ក្នុងខណៈដែលរូបគាត់បានទៅភ្ជួរដីធ្វេីចំការនៅទីនោះ។ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល…