អាណោចអាធ័មណាស់! ក្មេងស្រីម្នាក់លង់ទឹកអាងស្រះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦ និង១០នាទី ត្រង់ចំណុចអាងស្រះកែវ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង…

ជនសង្ស័យចំនួន០៣នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ ដោយអនុវត្តតាមការណែនាំ បញ្ជាផ្ទាល់ពីឯកឧត្ដមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការសម្របសម្រួលទៅលើនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែសីហា…

កម្លាំងនគរបាលខេត្តបាត់ដំបង បង្រ្កាបជនសង្ស័យចំនួន០៥នាក់ ករណីធ្វើសកម្មភាពកាប់និងគប់ម៉ូតូជនរងគ្រោះ

បាត់ដំបងៈ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្ដមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ភួង ច័ន្ទតារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការសម្របសម្រួល ទៅលើនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី០៨…

អាវុធហត្ថក្រុងបាត់ដំបងចាប់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរដោយខុសច្បាប់

បាត់ដំបងៈ យោងតាមផេករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹថា អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២២ វេលា ម៉ោង០៣:១០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះបង្រ្កាបបទល្មើសជាក់ស្ដែង នៅចំណុចក្រុមទី០៩ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង…

កម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង័្សយចំនួន៣នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិពលរដ្ឋ

បាត់ដំបងៈ កាលពីថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព .ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ចន្លោះពីម៉ោង២១និង០០នាទីរហូតដល់វេលាម៉ោង០៦និង០០នាទីភ្លឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មានករណីលួច មានស្ថានទម្ងន់ទោស (គាស់តូបយកសម្ភារៈ) មួយបានកើតឡើង ដែលករណីនេះ ប្រព្រឹត្តនៅចំណុចក្រុមទី២២…

កម្លាំងនគរបាលក្រុងសៀមរាប​ បង្រ្កាបជនសង្ស័យ០៣នាក់​ ករណីគាស់ហាងយីហោ​ ពីង ពីង យកទូរស័ព្ទ

សៀមរាបៈ​ យោងតាមផេក អធិការដ្ឋាននគរបាល ក្រុងសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៣និង២០នាទី​យប់ នៅចំណុចហាងលក់ទូរស័ព្ទដៃ យីហោ​ ពីង ពីង ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយយកទូរស័ព្ទ) របស់ជនរងគ្រោះឈ្មោះ ហ.ស.ណ…

ផ្ទះពលរដ្ឋចំនួន១៤ល្វែងត្រូវឆេះខ្ទេចនៅក្រុងបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អគ្គិភ័យដ៏សន្ធោរសន្ធៅបានលេបត្របាក់លំនៅឋានអស់ជាច្រើនល្វែងកាលពីវេលាម៉ោង០៥និង២០នាទីល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្លូវលេខ១ និងលេខ១កន្លះ (ខាងជើងផ្សារណាត់៥០ម៉ែត្រ)ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលគេអះអាងថាបានផ្ដើមចេញពីផ្ទះលក់ពូកដ៏ធំមួយតែគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចដែលបានស្រង់ក្រោយពេលកើតហេតុបានឲ្យដឹងថាលំនៅឋានដែលខូចខាតទាំងស្រុងមានចំនួន១៤ល្វែងដែលភាគច្រើនធ្វើពីឈើថ្មនិងស័ង្កសីតែនៅមានលំនៅឋានមួយចំនួនទៀតដែលរងផលប៉ះពាល់ដោយសារអណ្ដាតភ្លើង។អគ្គិភ័យដ៏មហន្តរាយនេះបានផ្ដើមចេញពីផ្ទះលក់ពូកដ៏ធំមួយនៅចំកណ្ដាលនៃទីតាំងកើតហេតុដែលថៅកែពូកនោះឈ្មោះអ៊ាអេងហុងភេទប្រុសអាយុ៧០ឆ្នាំ។ បើតាមការពិនិត្យជាក់ស្ដែងអ្វីដែលសេសសល់នោះគឺមានតែសសរឈើនិងដែកស័ង្កសីប៉ុណ្ណោះ។រីឯសម្ភារៈដទៃៗទៀតបានក្លាយជាផេះផង់អស់ទៅហើយ។អាជ្ញាធរនិងមន្ត្រីជំនាញហាក់មិនទាន់វាយតំលៃអំពីតុល្យការនៃការខូចខាតនៅឡើយទេព្រោះមើលទៅហាក់មានសភាពធ្ងន់ធ្ងរពេក។ លោកវរសេនីយ៍ឯកគឹមប៊ុនធឿនប្រធានការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថាបើតាមការពិនិត្យលើទិដ្ឋភាពជាក់ស្ដែងអាចខាតបង់ធ្ងន់ធ្ងរណាស់ហើយពេលនេះទាំងអាជ្ញាធរទាំងមន្ត្រីជំនាញកំពុងសហការគ្នាចុះត្រូតពិនិត្យនិងធ្វើការស្រាវជ្រាវរកមូលហេតុនៃអគ្គីភ័យនេះ។ ករណីនេះរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ពន្លត់ចំនួន០៧គ្រឿង(ប្រើប្រាស់ទឹកអស់ចំនួន២៤រថយន្តមកពីស្រុកថ្មគោលស្រុកសង្កែនិងស្រុកឯកភ្នំផងបានផ្គុំគ្នាបាញ់ពន្លត់និងបាញ់ទប់ស្កាត់៕  

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥នាក់ ករណីឆបោក រៀបគម្រោង និងអះអាងខ្លួនថា ជាឯកឧត្តម ឬឧកញ៉ា

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋានក្រុងសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ករណីឆបោក រៀបគម្រោង និងអះអាងខ្លួនថាជាឯកឧត្តម ឬឧកញ៉ា យកម៉ាស៊ីនភ្លើងលក់ កាលពីនៅថ្ងៃទី១១…

មុខសញ្ញាចោរឆក់តាមដងផ្លូវចំនួន២នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាប

បាត់ដំបងៈ កាលពីថ្ងៃចន្ទ ៧កើតខែ ជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង១០ នាទី មុខសញ្ញាចោរឆក់តាមដងផ្លូវចំនួន០២នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាបបាននៅក្រុងបាត់ដំបង យកមកអនុវត្តតាមផ្លូវច្បាប់ នៅចំណុចក្រុមទី០២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ…

ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹងមានជម្លោះ យកខ្នងពូថៅវាយជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១និង២០នាទី ត្រង់ចំណុចក្រុមទី០៧ ភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ១កើតឡើង បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ហឿន ជាតិ ភេទប្រុស…