រថយន្តដឹកសត្វមាន់រស់ខុសច្បាប់ ដែលលួចនាំចូលពីថៃ ត្រូវនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការបង្ក្រាប…

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សត្វមាន់រស់ចំនួន៤៥តាកា ស្មើនិងចំនួន៥៨៥ក្បាល ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ដោយខុសច្បាប់ ក្រោយពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ចាប់យកមកស្នងការដ្ឋាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បានប្រគល់សត្វមាន់ទាំងនោះ ទៅមន្ត្រីជំនាញពេទ្យសត្វ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ ។ លោកវរសេនីយ៍ទោ យឹម…

ភ្លៀងមួយមេ​ កាលពីយប់ថ្ងៃទី៦​ ធ្វើឲ្យតំបន់ខ្លះ នៃស្រុកស្វាយចេក​ ជន់លិច

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ២ រោច ខែស្រាពណ៍ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឈានចូលថ្ងៃទី៧​ ខែសីហា​ ឆ្នាំ​២០២០​ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ​ បានធ្វើឲ្យតំបន់ខ្លះ នៃស្រុកស្វាយចេក​…

បុរសវ័យអាយុ ៦០ឆ្នាំ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅនឹងដើមស្វាយក្បែរផ្ទះ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យ ផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសវ័យចំណាស់អាយុ ៦០ឆ្នាំម្នាក់ ត្រូវបានសាច់ញាតិប្រទះឃើញស្លាប់ ដោយធ្វើអត្តឃាតខ្លួនឯង ចង.កនៅនឹងដើមស្វាយជិតផ្ទះ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទី យប់ ថ្ងៃព្រហស្បតិ៍ ១២ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤…

នគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងចំណោម ២០នាក់ ករណីជិះម៉ូតូដេញវ៉ៃក្មេងប្រុស ២នាក់ បណ្ដាលឲ្យធ្លាក់ជង្ហុកបាក់កស្លាប់ និងសន្លប់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្រោយពីមានបណ្តឹងពីស្ត្រីឈ្មោះ នឹង សំណាង អាយុ ៣៤ឆ្នាំ នៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាម្តាយ របស់ជនរងគ្រោះឈ្មោះ ឈើយ ថន ភេទប្រុស អាយុ ១៥ឆ្នាំ ដោយប្តឹងថាកូនរបស់គាត់ពុំមែនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះ ។…

កើតជម្លោះក្នុងគ្រួសារ ប្តីវាយក្បាលប្រពន្ធ២ពូថៅ បណ្តាលឲ្យ​បែកហូរឈាមជោកខ្លួន រងរបួសយ៉ាងធ្ងន់ធ្ងរ

បន្ទាយមានជ័យៈ​ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបុរសជាប្តីវាយចំនួន០២ពូថៅចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិនាំយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ ហេតុការណ៍នៃអំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក ជា ស្លូញ…

ជនសង្ស័យ ២នាក់ ឆក់កាបូប ៣នាក់ប្ដីប្រពន្ធ និងកូន ទើបចេញពីហូបមីហឹរ បណ្ដាលឲ្យដួល នៅខណ្ឌ៧មករា

ភ្នំពេញៈ នៅវេលាម៉ោង ៩និង៣៥នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម ខាងលិចស្តុបណានជីង សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីចោរឆក់កាបូប ៣នាក់ប្ដីប្រពន្ធ និងកូន តែមិនបានសម្រេច។ ជនរងគ្រោះឈ្មោះ គឹម យ៉ាត់ ភេទប្រុស អាយុ ៤១ឆ្នាំ…

អាសូរណាស់! យុវជនម្នាក់ត្រូវរថយន្តធំបុកស្លាប់ ខណៈធ្វើដំណើរទៅទិញឥវ៉ាន់ឲ្យម្ដាយលក់

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៣និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតលើផ្លូវជាតិលេខ៥៦ A ចំណុចទល់មុខក្លោងទ្វារវត្តពោធិតាបែន ភូមិគោករការ ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ អឿន ឡាយហាំង ភេទប្រុស អាយុ ២២ឆ្នាំ…

បុរសម្នាក់បើកម៉ូតូបុកគោយន្តកន្ត្រៃដឹកដំឡូងមី ឈប់ចតលើទ្រូងផ្លូវដោយគ្មានភ្លើងសញ្ញាពីក្រោយបាក់ជើងទាំង២

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់បានបាក់ជើងទាំងសងខាងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូបុកគោយន្តកន្ត្រៃដឹកដំឡូងមីពីក្រោយ ដែលឈប់ចតលើទ្រូងផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៥៨ A ត្រង់ចំណុចភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក ជា…

ស្ត្រីម្នាក់ ត្រូវរថយន្តនីសាន់ណាវ៉ារ៉ាបុកស្លាប់ភ្លាមៗនៅនិងកន្លែងខណៈដែលកំពុងបើកម៉ូតូ

បន្ទាយមានជ័យៈ យោងតាផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តនីសាន់ណាវ៉ារ៉ាបុកម៉ូតូ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើងនៅវេលាម៉ោង១០និង៥៥នាទីព្រឹក ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២០ ក្នុងទីប្រជុំជន នៅលើផ្លូវលេខ៥៦A ចំណុចខាងត្បូងស្ថានីយ៍ប្រេងស៊ុនចន្ទ្រា ចម្ងាយ៥០ម៉ែត្រ ស្ថិតនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា…

ផ្អើលទាំងព្រឹក! ករណីបុរសពិការសតិមិនគ្រប់ម្នាក់ ដុតផ្ទះខ្លួនឯង

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ​មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ទាំងនគរបាលនិងប្រជាពលរដ្ឋក្នុងភូមិ នៅវេលាម៉ោង៧និង០៥នាទីព្រឹកថ្ងៃទី០៣​ ខែមិថុនា ឆ្នាំ២០២០ មានករណីភ្លើងឆេះផ្ទះ ដែលបង្កឡើងដោយកូនប្រុសម្ចាស់ផ្ទះអាយុ៣០ឆ្នាំ ជាជនពិការមានសតិមិនល្អដុត នៅភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា​ ៖​ ម្ចាស់ផ្ទះឈ្មោះ អ៊ុត…