ពស់ចឹកស្រ្តីម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈកំពុងជម្រះស្មៅដំឡូងមី ​នៅក្នុងចម្ការរបស់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ស្ត្រីម្នាក់រងរបួសធ្ងន់ដោយសារពស់ចឹក ត្រូវបានសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យប្រតិបត្តិស្រុកថ្មពួក ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី០២​ ខែមិថុនា​ ឆ្នាំ២០២០ នៅភូមិសំរោង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ​នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ យ៉ន…

ស្រ្តីវ័យ២៣ឆ្នាំម្នាក់ ស៊ីឈ្នួលជម្រះស្មៅដំឡូង ត្រូវរន្ទះបាញ់ស្លាប់ ខណៈមេឃកំពុងធ្លាក់ភ្លៀង

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នារីម្នាក់ព្រោះតែជីវភាពប្រចាំថ្ងៃ បានទៅស៊ីឈ្នួលដកស្មៅដំឡូងឲ្យគេ ត្រូវរន្ទះបាញ់ស្លាប់ ខណៈមេឃកំពុងធ្លាក់ភ្លៀង ។ ហេតុការណ៍គ្រោះថ្នាក់ដោយរន្ទះបាញ់នេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចម្ងាយប្រមាណ៥០០ម៉ែត្រខាងត្បូងភ្នំចង្រ្កានយក្ស ក្នុងភូមិសាស្ត្រ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។…

ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ករណីរន្ទះបាញ់នៅស្រុកស្វាយចេក

បន្ទាយមានជ័យៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ កាលពីវេលាម៉ោង៣ និង ២០នាទីនៅត្រង់ចំណុច ត្រពាំងក្រសាំង ចំងាយពីភូមិ ខ្វាវកើត ចំនួន2100ម៉ែត្រ មានភ្លៀងធ្លាក់ និងរន្ទះបាញ់បណ្តាលឲ្យប្រជាពលរដ្ឋឈ្មោះ ឡោម សុជាតិ ភេទ ប្រុស អាយុ ១៥ ឆ្នាំ…

រថយន្តបុករះម៉ូតូ ៣គ្រឿង ស្លាប់ម្នាក់និងរបួសធ្ងន់ ស្រាល ២នាក់ នៅស្រុកស្វាយចេក

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា រថយន្តហាយឡិនឌ័រ១គ្រឿង បានបុករះម៉ូតូចំនួន ៣គ្រឿងជាបន្តបន្ទាប់ បណ្តាលឲ្យមនុស្សចំនួន ៣នាក់ ម្នាក់បានបាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់ ស្រាល ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង៣៥នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ត្រង់ចំណុចមុខសាលាបឋមសិក្សាកកោះ​ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម…

នាំគ្នាបេះទុំព្រីងប្រទះឃើញគ្រាប់បេយកមកគប់លេងផ្ទុះស្លាប់ម្នាក់និង៣នាក់ទៀតរងរបួសធ្ងន់

បន្ទាយមានជ័យៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស៤នាក់ម្នាក់បានបាត់បង់ជីវិតនិង៣នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការផ្ទុះគ្រាប់បេខណៈពេលដែលជនរងគ្រោះនាំគ្នាទៅបេះទុំព្រីង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នៅចំណុចលូធំខាងជើងកែងផ្លូវវិស្វកម្មប្រហែល២.០០០ម៉ែត្រស្ថិតក្នុងភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យោងតាមប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា៖មុនពេលកើតហេតុជនរងគ្រោះទាំង៤នាក់បាននាំគ្នារកដើរទៅបេះទុំព្រីងនៅពេលនោះមានម្នាក់ឈ្មោះឈ្មោះសុខបញ្ញាបានប្រទះឃើញគ្រាប់១គ្រាប់នៅលើនឹងដំបូកក្បែរក៏រើសយកមកគប់លេងបណ្តាលអោយផ្ទុះតែម្តង។គរបាលបានបញ្ជាក់ថា៖ជនរងគ្រោះទាំង៤នាក់ដែលស្លាប់និងរបួសមាន៖ទី១/ឈ្មោះជាសរភេទស្រីអាយុ២៥ឆ្នាំនៅភូមិកំពង់ក្តីឃុំគោកធ្លកលើស្រុកជីក្រែងខេត្តសៀមរាប(ស្លាប់)។ទី២/ឈ្មោះសុខបញ្ញាភេទប្រុសអាយុ១២ឆ្នាំនៅភូមិកំពង់ក្តីឃុំគោកធ្លកលើ.ស្រុកជីក្រែងខេត្តសៀមរាបអ្នកគប់គ្រាប់នោះ(របួសធ្ងន់)។ទី៣_ឈ្មោះគាសំណាងភេទប្រុសអាយុ២ឆ្នាំនៅភូមិកំពង់ក្តីឃុំគោកធ្លកលើស្រុកជីក្រែខេត្តសៀមរាប(របួសស្រាល)និង៤/ឈ្មោះឈ្មោះជាស្រីមួយភេទស្រីអាយុ៣៤ឆ្នាំនៅភូមិកំពង់ក្តី.ឃុំគោកធ្លកលើស្រុកជីក្រែងខេត្តសៀមរាប(របួសស្រាល)។ជនរងគ្រោះទាំង៤នាក់ជាកម្មករមកមកស្នាក់នៅស៊ីឈ្នួលដកដំឡូងនៅលានដំឡូងចិនស្ថិតក្នុងភូមិចក់ពួកឃុំស្លក្រាមស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ ចំពោះជនរងគ្រោះដែលស្លាប់បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យចំណែកអ្នករងរបួសត្រូវបាបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំសឹង្ហ៕  

ក្មេងទំនើង ២ក្រុមវាយតប់គ្នា របួសបែកក្បាល បែកមាត់ ២នាក់ ជនបង្ករត់គេចខ្លួនបាត់

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ មានករណីក្មេងទំនើប ២ក្រុមវាយតប់គ្នា ត្រង់ចំណុចអាងពលសេនា ស្ថិតក្នុងភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជនរងគ្រោះឈ្មោះ សិច សាន់ ភេទប្រុស អាយុ ១៩ឆ្នាំ របួសក្បាលផ្នែកខាងស្តាំ។…

ភ្លៀងធ្លាក់កក់ខែលាយឡំជាមួយខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋ ២ឃុំ នៅខេបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ល្ងាចម្សិលមិញ វេលាម៉ោង ៥និង៣០នាទី មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់បានធ្វើឲ្យរបើកដំបូលផ្ទះ របស់ប្រជាពលរដ្ឋ ចំនួន ០២ឃុំ គឺឃុំទ្រាស និងឃុំតាផូ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ របើកដំបូងផ្ទះ ៖…

អាសូរណាស់! កូនប្រុសលង់ទឹកស្លាប់ ខណៈឪពុកកំពុងជាប់ដៃដកព្រលឹត

បន្ទាយមានជ័យៈ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង១០នាទីព្រឹក មានករណីក្មេងប្រុសម្នាក់ទៅដកព្រលឹកជាមួយឪពុក ដោយសារតែមិនចេះហែលទឹកបានលង់ទឹកអាងអន្លង់រុតស្លាប់ ខណៈឪពុកកំពុងជាប់ដៃដកព្រលឹត ចំណុចភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម​ ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ។​ ជនរងគ្រោះឈ្មោះ​ សាវ៉ាត់ មេសា ភេទប្រុស​ អាយុ ១២ឆ្នាំ ឪពុកឈ្មោះ​…

យុវជនម្នាក់ ជិះម៉ូតូបង្ហោះ ទៅប៉ះអ្នកផ្សេង បណ្តាលឲ្យដួលស្លាប់មួយរំពេច

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗ ព្រោះតែជិះម៉ូតូបង្ហោះនៅលើផ្លូវសាធារណៈ ហើយទៅប៉ះនឹងម៉ូតូ១គ្រឿងទៀត ដែលឈប់ចាក់សាំងក្បែរផ្លូវ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី០២ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៦អា ស្ថិតត្រង់ចំណុចភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះឈ្មោះ មុន…

ទើបមកពីថៃម្តាយបម្រុងដណ្តឹងប្រពន្ធឲ្យព្រោះប្រដៅមិនបាន ចុងក្រោយបង្ហោះម៉ូតូបុកជាមួយម្ខាងទៀតស្លាប់ក្នុងថ្លុកឈាមភ្លាមៗ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា យុវជនឈាមរាវម្នាក់បានបាត់បង់ជីវិតភ្លាមៗក្នុងថ្លុកឈាម ព្រោះតែជិះម៉ូតូបង្ហោះនៅលើផ្លូវសាធារណៈ ហើយទៅប៉ះនឹងម៉ូតូ១គ្រឿងទៀតដែលឈប់ចាក់សាំងក្បែរផ្លូវ ។ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះកើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៦អា ស្ថិតត្រង់ចំណុចចុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក…