បុរសម្នាក់យកកាំបិត ចាក់ពោះសម្លាប់ខ្លួនឯង នៅបាត់ដំបង

បាត់ដំបងៈ លោកមេប៉ុស្តិ៍ព្រែកហ្លួង បានប្រាប់ Post News ថា មានករណីបុរសម្នាក់ បានយកកាំបិតចាក់ពោះសម្លាប់ខ្លួនឯង បណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូមនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៨ យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិបាក់រែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ…

សមត្ថកិច្ចរកឃើញទំនិញខូចគុណភាព នៅផ្សារព្រែកតាច្រែង

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៧ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយ មន្រ្តីមកពីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមី ហាមឃាត់ នៅផ្សារព្រែកតាច្រែង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។…

សមត្ថកិច្ច ចុះបង្ក្រាបទីតាំងល្បែងចាក់បាល់ ៣កន្លែង នៅក្នុងក្រុងបាត់ដំបង

បាត់ដំបងៈ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហកាជាមួយក្រុមអន្តរាគមន៍បង្រ្កាប នៃស្នងការនគរបាលខេត្តបាត់ដំបង បានចុះបង្ក្រាបកន្លែងទីតាំង អ៉ីនធឺណេត( ចាក់បាល់) បានចំនួន៣កន្លែងផ្សេងៗគ្នា។ ទីតាំងទី១ស្ថិតនៅត្រង់ចំណុចក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលមាន មេកាឈ្មោះ ស៑ុត រាយ៉ុត…

បុរសខ្លាំងម្នាក់វាយសមត្ថកិច្ច២រូប បណ្ដាលឲ្យខៀវភ្នែកនឹងហើមមុខហើមមាត់

បាត់ដំបង: នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៤០នាទី មានករណីហិង្សាដោយចេតនា( មានរបួសស្នាម) ទៅលើកម្លាំងសមត្ថកិច្ចនគរបាល កើតឡើងនៅចំណុចក្រុមទី៣ ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ បង្កឡើងដោយជនសង្ស័យឈ្មោះ សាន ឡេន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបាក់ព្រា…

ខ្លាំងបាត់! លួចកាត់ស្លាកយីហោ Amazon ដែលគេដាក់ខាងមុខហាង ដល់ពេលសន្តិសុខចាប់ បែរជាឆ្លើយថាជា Fan !!!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ឆ្លៀតឱកាសទៅលួចកាត់យកស្លាក​យីហោ​ Amazon​ ដែលគេចងដាក់នៅមុខ​ហាង​ ខណៈអ្នកយាមឃាត់ខ្លួនបាន បែរជាជនសង្ស័យរូបនោះឆ្លើយថា​ជា Fan​ ស្រឡាញ់ខ្លាំងពេក តែចុងក្រោយត្រូវអ្នកយាមប្រគល់ឲ្យសមត្ថកិច្ច យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលទាំងកណ្តាលយប់តែម្តង។ ហេតុការណ៍នេះបាន​បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង​១០ និង៣០នា​ទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅចំណុច​ផ្ទះជួសជុល ក្រោយមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត…

ឆក់កាបូបគេបាន៤ថ្ងៃ! អស់លក្ខណ៍ជាប់ខ្នោះសមត្ថកិច្ច

បាត់ដំបងៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(ឆក់)។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង៥ល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចក្រុមទី៦ ភូមិវត្ត សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ជនរងគ្រោះឈ្មោះ ស៊ុន ស្រីណែត ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង…

ក្រុមស្ទាវដៃឆេះផ្ទុះហិង្សាសងសឹកគ្នាទៅវិញទៅមក បណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់ត្រូវកម្លាំងអ.ហ បង្ក្រាបបាន!

បាត់ដំបងៈ នៅវេលាម៉ោង៤និង៤០នាទី ទៀបភ្លឺថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន អាវុធហត្ថក្រុងបាត់ដំបង ចំនួន៤នាក់ ដឹកនាំដោយលោក មាស សារ៉ែន ជំនួយការមូលដ្ឋាន មូលដ្ឋានអាវុធហត្ថខេត្តបាត់ដំបង ចុះធ្វើការបង្រ្កាបករណីហិង្សាទៅវិញទៅមក បានចំនួន១លើក នៅត្រង់ចំណុចមុខហាងលក់ទូរសព្ទដៃLG ស្ថិតក្នុងភូមិកំពុងក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។…

លួចម៉ូតូពីស្រុកឯកភ្នំ មកជាប់អន្ទាក់ប៉ូលិសប៉ោយប៉ែត

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឃាត់ជនសង្ស័យម្នាក់ ក្រោយពីអ្នកទទួលទិញម៉ូតូរាយការណ៍ថាម៉ូតូយកមកលក់គ្មានឯកសារត្រឹមត្រូវ។ ជនសង្ស័យឈ្មោះ ឈឿន ហួត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង ។ ក្រោយឃាត់ខ្លួន កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានកសាងសំណុំរឿង រួចរាល់ក៏បានបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ តដើម្បីចាត់ការបន្ត៕

ផឹកស្រវឹងជោគ! ចេញពីការគេវិញដួលម៉ូតូស្លាប់ខ្លួនឯង

បាត់ដំបងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ផឹកស្រវឹង ត្រឡប់មកពីហូបការគេវិញ ដួលម៉ូតូស្លាប់តែម្នាក់ឯង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបឹងគ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ សោង ឆាត…

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់

បាត់ដំបងៈ ភ្នាក់ងារPost News ប្រចាំខេត្តបាត់ដំបងបានរាយការណ៍មកថា បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័នឹងករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រ៉េន និច អាយុ២២ឆ្នាំស្នាក់នៅភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯងភ្នំ…