រដូវបុណ្យទាន! ឪចិត្តខ្មៅច្របាច់កកូនអាយុ២ខួបជាងសន្លប់បាត់មាត់ឈឹង
បាត់ដំបងៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីឪពុកចិត្តខ្មៅម្នាក់ មិនដឹងកើតអី ស្រាប់តែស្ទុះមកច្របាច់កកូនបង្កើតដែលទើបតែមានអាយុ២ខួប៦ខែ បណ្ដាលឲ្យសន្លប់បាត់មាត់ឈឹង ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៧នាទីល្ងាច ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុមទី៥ ភូមិព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។…