សុខ រ៉ាស៊ី ហក់ចូលហង្សមាស

បន្ទាប់ពីបានឡើងកូដក្នុងអាជីពពិធីករ លោកសុខ រ៉ាស៊ី មិនត្រឹមតែអាចរកចំណូលបានច្រើនពីការងារកាន់ក្បាលមេក្រូប៉ុណ្ណោះទេ តែក៏បានទទួលឱកាសសម្ដែងក្នុងរឿង«កូនពស់កេងកង»របស់ហង្សមាសផងដែរ។ អ្វីដែលគេចាប់អារម្មណ៍គឺលោកបានទាំងចូលហង្សមាសក្នុងអាជីពពិធីករផងដែរ ដោយលោកនឹងចេញមុខក្នុងកម្មវិធី The Voice Kid Cambodia ដែលនឹងចាក់ផ្សាយនៅយប់ថ្ងៃសុក្រនេះ។ លោកសុខ រ៉ាស៊ី បានបង្ហោះនៅលើហ្វេសប៊ុកឲ្យដឹងថា លោកបានក្លាយជាពីធីករក្នុងកម្មវិធី The Voice Kid Cambodia…

យុគ ចិន្ដា ឲ្យកូនស្រីទៅប្រលងច្រៀងនៅសិង្ហបុរី ជំនួស The Voice Kid នៅកម្ពុជា

ខុសពីម្ដាយដែលមានទេពកោសល្យលើផ្នែកពិធីការិនី ប្អូនស្រី យុគ ដាពេជ្រ ហៅអម កូនស្រីរបស់អ្នកនាង យុគ ចិន្តា បែរជាមានសមត្ថភាពលើអាជីពចម្រៀងរហូតត្រូវបាននាយកសាលាស្រណោះតន្ត្រីជ្រើសឲ្យចេញប្រកួតលើឆាកអន្តរជាតិនោះផង។ កូនស្រីអ្នកនាងនឹងចេញដំណើរពីកម្ពុជានៅថ្ងៃទី២២ កក្កដា ទៅប្រកួតច្រៀងកម្រិតអាស៊ាននៅសិង្ហបុរី ក្រោយពីអ្នកនាងយុគ ចិន្តា បដិសេធមិនឲ្យចូលប្រលង The Voice Kid ដែលរៀបចំដោយទូរទស្សន៍ហង្សមាស។ អ្នកនាងយុគ…

ឈួន ពន្លឺ បានតំណែងនៅហង្សមាស និងប៉ុស្តិ៍លេខ៥ ទន្ទឹមនឹងការលាបពណ៌រឿងស្រឡាញ់ប្រុស

ក្រោយពីមានទីផ្សារឡើងកូដ តារាសម្ដែង និងជាតារាម៉ូដែល ដែលត្រូវគេស្គាល់តាមរយៈឈ្នះពានជាតារាសម្ដែងឆ្នើមប្រចាំកម្មវិធីស្ពានលេខ១១របស់លោកហ្វៃ សំអាង គឺលោក ឈួន ពន្លឺ ត្រូវគេកត់សម្គាល់មានទាំងរឿងមិនល្អ និងរឿល្អច្របល់គ្នានៅក្នុងពេលនេះ។ រឿងអាក្រក់ចុងក្រោយ ត្រូវបានទម្លាយថាមានការវាយតម្លៃថាលោកគឺជាតារាស្រឡាញ់ភេទដូចគ្នា និងរឿងវិជ្ជមានថ្មីស្រឡាង គឺការទទួលបានតំណែងយ៉ាងកាលីបព្រមគ្នាក្នុងរឿងភាគ«កូនពស់កេងកង»ដែលជាធំរបស់ហង្សមាស និងរឿង«នេះឬវាសនា» ដែលជារឿងធំដូចគ្នារបស់ប៉ុស្តិ៍លេខ៥ ក្រោមការដឹកនាំរបស់ផលិតករថៃ។ លោកឈួន ពន្លឺ និយាយថា…

ខ្ញីចាស់ ម៉ៅ ស៊ីណាត ឡើងកាន់តំណែងពិធីការិនី «Komsan Talkshow»

ក្រោយការប្រកាសលាឈប់របស់លោក នាង វ៉ាងសាន់ ដោយសារតែត្រូវហង្សមាសដាក់បម្រាម តារាចម្រៀងសំឡេងផ្អែមអ្នកនាង ម៉ៅ ស៊ីណាត ត្រូវបានបង្ហើបថានឹងក្លាយជាពិធីការិនីថ្មីជំនួសតំណែងរបស់លោក ក្នុងកម្មវិធី «Komsan Talkshow» ។ វត្តមានរបស់អ្នកនាងក្នុងកម្មវិធីដែលមានប្រជាប្រិយភាពមួយនេះ ធ្វើឲ្យម្នាក់ៗមានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែអ្នកនាងត្រូវគេស្គាល់ត្រឹមថាជាតារាចម្រៀង តែបែរឡើងអង្គុយកៅអីពិធីការិនីខុសពីអាជីពរបស់អ្នកនាងឡើងកាលីប ក្នុងពេលដែលកម្មវិធីនេះ មានពិធីករពិធីការិនីច្រើនទៀតចង់បានតំណែងនេះមិនខុសគ្នា។ អ្នករៀបចំកម្មវិធីបានអះអាងថា ហេតុផលដែលអ្នកនាង ម៉ៅ…

កម្ពុជា ធ្វើជាម្ចាស់ផ្ទះ Miss Global 2017 នៅខែវិច្ឆិកានេះ!

យោងតាមការប្រកាសរបស់ទូរទស្សន៍ហង្សមាស កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតបវរកញ្ញាពិភពលោកធំមួយគឺ Miss Global លើកទី៥ ប្រចាំឆ្នាំ២០១៧ នៅអំឡុងខែវិច្ឆិកា ខាងមុខនេះ។ បេក្ខនារីរហូតដល់ជាង៦០ប្រទេសនៅលើពិភពលោក នឹងបង្ហាញខ្លួននៅកម្ពុជា ដោយការប្រកួតនេះ ត្រូវបានប្រកាសថាចាត់ចែង និងផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ហង្សមាស។ ក្រោយកិច្ចប្រជុំជាមួយគណៈកម្មការបវរកញ្ញា Global អន្តរជាតិ ថ្នាក់ដឹកនាំរបស់ទូរទស្សន៍ហង្សមាសបានអះអាងថា កម្ពុជានឹងទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍មួយនេះក្នុងនាមជាម្ចាស់ផ្ទះ ដោយក្រៅពីមានស្រីស្អាតជាបេក្ខនារីតំណាងឲ្យប្រទេសកម្ពុជា ក៏មានបេក្ខនារីជាង៦០ប្រទេសនៅលើពិភពលោកមកចូលរួមប្រកួតផងដែរ។…

នាង វ៉ាងសាន់ ប្រាប់មូលហេតុដើរចេញពីកម្មវិធី Komsan Talkshow

ទទួលបានភាពលេចធ្លោក្នុងនាមជាពិធីករបន្តផ្ទាល់ក្នុងកម្មវិធី”Komsan Talkshow”បានតែ៥សប្ដាហ៍ ពិធីករហង្សមាសលោក នាង វ៉ាងសាន់ ត្រូវបានប្រកាសថាលោកត្រូវបានរងសម្ពាធឲ្យឈប់ពីកម្មវិធីបន្តផ្ទាល់នេះហើយ។ លោកបង្ហាញអារម្មណ៍សោកសា្ដយ ក្រោយពីចរចារជាមួយស្ថាប័នដើម ហើយនៅតែមិនមានចម្លើយផ្ដល់ការអនុញ្ញាតិ។ លោក នាង វ៉ាងសាន់ និយាយថាក្នុងនាមជាពិធីករលោកបានកុងត្រាជាមួយហង្សមាសក្នុងរយៈពេលច្រើនឆ្នាំ តែលោកមិននឹកស្មានថាហង្សមាសមិនអនុញ្ញាតិឲ្យលោកចេញមុខសូម្បីតែក្នុងកម្មវិធីដែលផ្សាយផ្ទាល់លើផេកនោះទេ ទើបលោកទទួលការងារក្នុងកម្មវិធី”Komsan Talkshow”ជាមួយអ្នកនាងលី ម៉ារីណា។ ក្នុងពេលចេញមុខ៥សប្ដាហ៍កន្លងមក លោកថាប្រហែលជាខាងហង្សមាសមិនបានឃើញទើបមិនមានបម្រាម គឺទើបតែក្នុងកិច្ចសម្ភាសន៍ជាមួយកញ្ញា…

សម្រស់តារាខ្មែរ ជំនាន់ឆ្នាំ១៩៩៥ ដល់១៩៩៩

នៅលើផេករបស់លោកកៅ សីហា ដែលជាអ្នកនិពន្ធប្រចាំហង្សមាស បានបង្ហោះរូបថតចាស់ៗរបស់តារាខ្មែរល្បីៗក្នុងជំនាន់ឆ្នាំ១៩៩៥ ដល់១៩៩៩ជាច្រើនរូប ដែលតារាទាំងនោះភាគច្រើនត្រូវបានគេស្គាល់ភាគច្រើនថាជាតារាល្បី និងនៅតែរក្សាកេរ្តិ៍ឈ្មោះមកដល់បច្ចុប្បន្ន។ មួយចំនួនក្នុងចំណោមតារាចាស់ៗដែលត្រូវបានបង្ហោះទាំងនោះ ត្រូវគេដឹងថាបានក្លាយជា លោកជំទាវ រស់នៅស្ដុកស្ដុម្ភនោះផងដូចជាអ្នកនាង ពេជ្រ ច័ន្ទបូរមី អ្នកនាងស្រី តូច ចំណាន និងអ្នកនាង ឱក បុរី ជាដើម។…

ពេជ្រ សោភា គេប្រមាថរឿងស្លាប់ហើយ នៅសើចកើតទៀត!

ខុសពីតារាសិល្បៈល្បីឈ្មោះភាគច្រើនដែលសម្ដែងប្រតិកម្មដោយមិនសំចៃមាត់ តារាចម្រៀងនាងពេជ្រ សោភា បែរជាអះអាងថាអ្នកនាងមិនខឹងនោះទេនៅពេលមានផេកមួយបានសរសេរបង្ហោះថា «នៅថ្ងៃអនាគត តើអ្នកណាគិតថាតារាចម្រៀងរូបណាដែលទៅចូលរួមបុណ្យ កញ្ញា ពេជ្រ សោភា?»។ អ្នកនាងនិយាយថាក្រោយឃើញពីការបង្ហោះនោះ អ្នកនាងហួសចិត្ត និងបានទាំងចែកចាយអោយហ្វេនរបស់ខ្លួនបានឃើញនោះផង ដោយនាងមិនខឹងនោះទេគឺមានតែសើចហើយសើចទាំងហួសចិត្ត។ សំណេរដែលបានបង្ហោះនោះ គឺអមដោយរូបភាពតារាចម្រៀងស្រីៗវ័យក្មេងរបស់ហង្សមាសចំនួន៦ដួង តែគេមិនដឹងថាម្ចាស់ផេកដែលបង្ហោះខ្លឹមសារនោះតែចង់សំដៅទៅលើអ្វីនោះទេ។ អ្នកគាំទ្រអ្នកនាងពេជ្រ សោភា បានចាត់ទុកថានោះជាការប្រមាថអ្នកនាង តែតារាចម្រៀងដែលជាសាមីខ្លួនបែរជាស្នើកុំអោយអ្នកគាំទ្រខ្លួនខឹង…

ពីង រ៉ូហ្សា បដិសេធប្ដីគេទិញរថយន្ដថ្មីឲ្យ

ទើបតែបានប្រកាសរកអ្នកស្រឡាញ់មិនទាន់បាត់ក្ដៅផង តារាសម្ដែងកញ្ញា ពីង រ៉ូហ្សា ឡើងកាលីបមកជិះ Lexus GS300 តម្លៃជាង៣ម៉ឺនដុល្លារ ខណៈដែលមានព័ត៌មានខ្សឹបខ្សៀវថា នាងទើបតែមានបុរសទ្រព្យស្ដុកជាប្ដីគេម្នាក់ស្រឡាញ់ពេញចិត្តទិញឲ្យ។ យ៉ាងណាមិញឆ្លើយតបនឹងព័ត៌មាននេះ កញ្ញាប្រកាថាជាលុយញើសឈាមសុទ្ធសាធ និងថាអ្នកចោទថានាងមានប្ដីគេស្រឡាញ់ ទើបមានលុយដូររថយន្ដនោះ គឺដោយសារតែការច្រណែន។ នាងនិយាយថា មុនដូររថតយន្តស៊េរីចុងក្រោយ គឺនាងមានរថយន្តឡិចស៊ីស៤៧០ជិះរួចទៅហើយ ដូច្នេះមិនមានហេតុផលណាមួយដែលនាងគ្រាន់តែប្ដូរពីឡិចស៊ីសចាស់ ហើយទិញរថយន្តថ្មីមិនបាននោះទេ។…

កម្ពុជា រងការរិះគន់ខ្លាំងឡើង ក្រោយពីថៃកាន់តែអភិរក្សសិល្បៈបុរាណ

នៅលើបណ្ដាញហ្វេសប៊ុក គេឃើញមានការកោតសរសើរចំពោះគំនិតច្នៃប្រឌិតរបស់ប្រទេសថៃ ដែលបានកែច្នៃសិល្បៈបុរាណដែលជាវប្បធម៌ដើមរបស់ខ្មែរ មកធ្វើជាអត្តសញ្ញាណរបស់ខ្លួន បង្ហាញលើឆាកអន្តរជាតិ។ អមដោយការកោតសរសើរនោះ ក៏មានការរិះគន់យ៉ាងចាស់ដៃផងដែរចំពោះកម្ពុជា ដែលត្រូវគេស្គាល់ថាជាម្ចាស់ដើមនៃវប្បធម៌ទាំងនោះ តែមានការកែច្នៃទម្រង់បុរាណរបស់ខ្លួនមករំលេចលើឆាកអន្តរជាតិតិចតួចជាងប្រទេសដែលបានចម្លង។ ក្រោយការបង្ហោះលើហ្វេសប៊ុករបស់លោក កៅ សីហា អ្នកដឹកនាំសម្ដែងនៅហង្សមាស ជុំវិញគំនិតច្នៃប្រឌិតរបស់ជនជាតិថៃ ដែលបានយកសិល្បៈបុរាណមកច្នៃជាសម្លៀកបំពាក់ឲ្យបវរកញ្ញាប្រចាំខេត្តរបស់ខ្លួន កាលពីឆ្នាំ២០១៦ និងសម្រាប់ឆ្នាំ២០១៧នេះ បានធ្វើឲ្យផ្ទុះគំនិតរិះគន់ភ្លាមៗ ដល់ក្រុមអភិរក្សវប្បធម៌របស់កម្ពុជា ជាពិសេសគឺសំដៅរិះគន់ដល់ក្រសួងវប្បធម៌…