ឌុច លីដា ធ្វើឲ្យគេ​អស់សំណើច

ក្រោយពីបង្ហាញវត្តមាន ក្នុងខ្សែភាពយន្តជាច្រើនតាមរយៈប្លង់សិចស៊ី តារាសម្តែង ឌុច លីដា បានធ្វើឲ្យ​ទស្សនិកជន​អស់សំណើច ជាមួយសកម្មភាពឯកជនរបស់នាង ធ្វើស្តាយ៍តាមប្រុស​។ បើផ្អែកទៅលើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈគណនីអ្នកដឹកនាំ​សម្តែង​ហង្សមាស លោក Eco Vak Song នោះ គេ​ឃើញ ឌុច លីដា បានធ្វើត្រាប់ស្តាយ៍ប្រុសៗ របៀបបាញ់នោម…

ថោន ប្រកាសថាខ្លួនមិនប្រកាន់តារាសម្ដែងរបស់ហង្សមាស

ឆ្លើយតបនឹងការចុះផ្សាយថាផលិតកម្មថោន និងហង្សមាសមានរឿងខ្វែងគ្នាពាក់ព័ន្ធនឹងតារាសម្ដែង មន្ត្រីរបស់ផលិតកម្មថោនបានអះអាងថាផលិតកម្មមិនមានការរើសអើងចំពោះតួសម្ដែងនោះទេ បើទោះជាតារាសម្ដែងទាំងនោះ ជាតួដែលខាងផលិតកម្មហង្សមាសលើកស្ទួយនោះក៏ដោយ។ យ៉ាងណាមិញមន្ត្រីដដែលបានទទួលស្គាល់ថាតារាមួយចំនួនដែលថោនលើកស្ទួយ ពិតជាមិនសូវមានឱកាសបានសម្ដែងនៅផលិតកម្មហង្សមាស ដែលនាំទៅដល់ការលើកឡើងនោះមែន។ លោកហាក់ សុខហេង ប្រធានផ្នែកព័ត៌មានរបស់ថោនគ្រុបបានអះអាងថា ហេតុផលដែលថោនមិនសូវឃើញវត្តមានតារាសម្ដែងភាគច្រើន ដែលបានសម្ដែងអោយផលិតកម្មហង្សមាស គឺមិនមែនដោយសារខាងថោនរើសអើងមិនហៅនោះទេ ប៉ុន្តែហេតុផលសំខាន់គឺខាងតារាខ្លួនឯងមិនមកតែម្ដង។ លោកថាតារាដែលសម្ដែងអោយផលិតកម្មហង្សមាសភាគច្រើនសុទ្ធតែជាតារាល្បី ហើយលោកសប្បាយចិត្តណាស់បើបានតារាទាំងនោះមកថតអោយខ្លួន ជាពិសេសគឺកម្មវិធីថតវ៉ុលចូលឆ្នាំ។ លោកទទួលស្គាល់ថាសម្មភាពថតវ៉ុលចូលឆ្នាំនាពេលកន្លងមក មិនសូវមានវត្តមានតារាភាគច្រើនដែលឧហ្សាហ៍ចេញមុខនៅផលិតកម្មហង្សមាសនោះទេ…

១៤ កុម្ភៈ តារាៗ ធ្វើយុទ្ធនាការប្រមូលបានឈាម៧២០កំប្លោក

កាលពីថ្ងៃ១៤ កុម្ភៈ ដែលជាទិវានៃក្ដីស្រឡាញ់ សិល្បករសិល្បការិនីល្បីៗរបស់ «គ្រួសារតារាកម្ពុជា» យ៉ាងច្រើនកុះករ ត្រូវគេឃើញបើកយុទ្ធនាការរាំច្រៀងមិនគិតកម្រៃជួយដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ តំណាងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានប្រកាសថាខ្លួនទទួលបានឈាមសរុប៧២០កំប្លោក គឺកើតឡើងជិត២ដងកាលពីឆ្នាំមុន។ លោកវេជ្ជបណ្ឌិត្យ ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមថា អោយតែដល់១៤ កុម្ភៈ មជ្ឈមណ្ឌលតែងធ្វើទិវាបរិច្ចាគឈាម ដោយរៀងរាល់ឆ្នាំក៏មានតារាសិល្បៈចូលរួមផងដែរ។ តែជាលើកទី១ ដែលមជ្ឈមណ្ឌលចាប់ដៃជាមួយសិល្បករចាស់ក្មេងរបស់គ្រួសារតារាកម្ពុជា…

ថោន និង ហង្សមាស កាន់តែល្បី កាច់កុងគ្នារឿងតួសម្ដែង

យោងតាមការទម្លាយរបស់តារាសិល្បៈភាគច្រើន គឺតារាដែលដែលបានសម្ដែងនៅខាងផលិតកម្មថោន ជាពិសេសក្នុងឱកាសថតវ៉ុលចូលឆ្នាំម្ដងៗ គឺកំណត់មិនយកតារាដែលបានសម្ដែងនៅក្នុងផលិតកម្មហង្សមាសនោះទេ។ មិនខុសគ្នាដែរខាងផលិតកម្មហង្សមាសឯណោះវិញ ក៏មិនបើកទ្វារទទួលតារាណាម្នាក់ដែលត្រូវបានលេចមុខលេខមាត់ពីខាងផលិតកម្មថោនដូចគ្នា ទើបគេឃើញសកម្មភាពថតបទចូលឆ្នាំរបស់ផលិតកម្មថោនកម្រមានតួឧស្សាហ៍ថតអោយហង្សមាស។ កន្លងមកគេធ្លាប់តែឮថាផលិតកម្មហង្សមាស និងថោន កុងគ្នារឿងបទចម្រៀង និងប្រជែងគ្នារឿងទីផ្សារតារាចម្រៀងប៉ុណ្ណោះ។ ប៉ុន្តែចុងក្រោយមានការទម្លាយថាផលិតកម្មទាំងពីរក៏កុងគ្នាណាស់ដែររឿងតារាសម្ដែង។ បើទោះជាក្នុងឆ្នាំនេះគេឃើញតារាសម្ដែងមួយចំនួនដែលហង្សមាសលើកស្ទួយត្រូវបានបង្ហាញខ្លួន ប៉ុន្តែមានការបញ្ជាក់ថានោះគឺដោយសារតែលោកអ៊ិន ទីតូ ដែលទើបតែចាកចេញពីហង្សមាសទៅដឹកនាំសម្ដែងអោយផលិតកម្មថោនជម្នះហៅមកតែប៉ុណ្ណោះ។ មានការបញ្ជាក់ថាតារាដែលថោនយកថតជាប្រចាំ គឺដាច់ខាតមិនថតនៅហង្សមាស ខណៈដែលនៅហង្សមាសក៏ប្រកាន់គោលការណ៍មិនប៉ះពាល់តារារបស់ថោនដូចគ្នា។ ជាក់ស្ដែងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសសម្រាប់តារាសាន់ដេគេឃើញមានការបង្ហាញខ្លួន…

តារាជាង៤០រូប ច្រៀងរាំអត់យកលុយ ក្នុងថ្ងៃ១៤ កុម្ភៈ

យោងតាមការប្រកាសលើផេកគ្រួសារតារាកម្ពុជា តាំងពីព្រឹកថ្ងៃទី១៤ កុម្ភៈ នេះ នឹងមានតារាសិល្បៈរហូតជាង៤០រូប បង្ហាញមុខច្រៀងរាំ និង សម្ដែងលើឆាកដោយឥតគិតថ្លៃ បំផុសព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមដែលមានឈ្មោះថា«ផ្ដល់ឈាម ផ្ដល់ក្ដីសង្ឃឹម»ដើម្បីអបអរទិវារនៃក្ដីស្រឡាញ់។ នេះជាការជួបជុំតារាសិល្បៈ ក្នុងបំណងបង្វែរទិសរបស់យុវវ័យពីការភ្លើតភ្លើននៅថ្ងៃ១៤ កុម្ភៈ អោយងាកមកធ្វើសកម្មភាពជួយដល់សង្គម ដើម្បីជាប្រយោជន៍ដល់អ្នកជំងឺខ្វះឈាម នៅទូទាំងប្រទេសវិញ។ អ្នកនាង នីឡា តំណាងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានអះអាងថា…

យក់ ឋិតរដ្ឋា និង ឈិត សុវណ្ណបញ្ញា ចូលថោនផ្លូវការ

បើទោះជាខំលាក់បាំង មិនទទួលស្គាល់ការពិតក្រោយចេញពីហង្សមាសក៍ដោយ ក៍ដំណឹងផ្លូវការនៅតែលាក់មិនជិត ជុំវិញការបោះជំហានចូលផលិតកម្មថោន របស់តារាចម្រៀង យក់ ឋិតរដ្ឋា និង ឈិត សុវណ្ណបញ្ញា។ អ្នកទាំងពីរត្រូវបានគេឃើញ បង្ហាញខ្លួនថតបទចូលឆ្នាំរបស់ផលិតកម្មនេះ នៅថ្ងៃទី១៣ កុម្ភៈនេះ នៅជាប់ជើងភ្នំបាសិត។ ប្រភពពីតារាសិល្បៈ បានអះអាងថា តារាចម្រៀងយក់ ឋិតរដ្ឋា និង…

កីឡាករល្បីៗច្រើនរូប លេចមុខថតចូលឆ្នាំផលិតកម្មថោន ឆ្នាំនេះ

យោងតាមការទម្លាយពីក្លិបក្រសួងការពារជាតិ សកម្មភាពថតវ៉ុលថ្មីសម្រាប់ពិធីចូលឆ្នាំ ដែលដំណើរថតដោយផលិតកម្មថោននៅភ្នំបាសិត នាថ្ងៃទី១៣ កុម្ភៈនេះ ក៍មានវត្តមានកីឡាករល្បីៗ ចូលថតចម្រុះជាមួយតារាប្រុសស្រីខុសពីឆ្នាំមុនផងដែរ។ វត្តមានរបស់កីឡាករទាំងនេះ ពិតជាកន្ទ្រាក់ក្រសែភ្នែកតារាសិល្បៈ និងមហាជន ក្នុងពេលកីឡាករទាំងនោះលេចមុខសម្តែង។ ប្រភពបាននិយាយថាកីឡាករដែលនឹងបង្ហាញខ្លួន ក្នុងវេទិកាថតសកម្មភាពចូលឆ្នាំរបស់ផលិតកម្មថោនទាំងនោះនោះរួមមាន កីឡាករ អ៊ុំ សិរីរ័ត្ន អ្នកចាំទីរបស់ក្រសួងការពារជាតិ កីឡាករ ជ្រឹង ពលរដ្ឋ ខ្សែបម្រើរបស់ក្រសួងការពារជាតិ…

យក់ ឋិតរដ្ឋា បង្ហាញសារក្តុកក្តួល​

ក្រោយប្រកាសក្តែងៗ លាឈប់ពីហង្សមាស នោះ អ្នកនាងយក់ ឋិត​រដ្ឋា បានជជីកកកាយនូវប្រវត្តខ្លួនខ្លះៗ បង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងឪពុករបស់នាង លាយឡំ​ជាមួយអារម្មណ៍យ៉ាងក្តុកក្តួល​ ។​ យក់ ឋិតរដ្ឋា បានសរសេរថា នា​ង​ខ្ញុំ​សូ​ម​អ​រ​គុ​ណ​ដ​ល់​​ប​ងប្អូនទាំ​ង​អ​ស់​គ្នា​ខ្លាំ​ង​ណា​ស់​ដែ​ល​បា​ន​គាំ​ទ្រ​នឹ​ង​បា​ន​ ​c​o​m​m​e​n​t​ ​ព្រ​ម​ទាំ​ង​ ​m​e​s​s​a​g​e​ ​ម​ក​កា​ន់​ខ្ញុំ​ជា​ច្រើ​ន​ ​ហើ​យ​ ​ខ្ញុំ​​សូម​ជំ​រា​ប​​ដ​ល់​…

ឱក សុគន្ធកញ្ញា ក៏ធ្លាប់ច្រៀង​បទនិពន្ធដោយលោក ម៉ា សេរី

បន្ទាប់ពី​សុគន្ធ និសា ដែល​ធ្លាប់ច្រៀង​បទនិពន្ធដោយលោក ម៉ា សេរី នៅមាន​តារាជួរមុខហង្សមាស​មួយទៀត ដែល​ជា​អតីត​តារាចម្រៀង រស្មីស្ទឹងសង្កែ កញ្ញា ឱក សុគន្ធកញ្ញា ។​ បើតាមការទម្លាយស្នាដៃ​និពន្ធដោយលោក ម៉ា សេរី លើគណនីហ្វេសប៊ុក លោកស្រី ស៊ូរ វ៉ាន់នី ដែលជាអតី​​ម្ចាស់​ផលិតកម្មស្ទឹងសង្កែ…

នៅ ស៊ីនឿន ​មិនចោលឆ្នាំងចាស់

កន្លងទៅ ប្រភពដែលអាចទុកចិត្ត បានអះអាងថា លោក នៅ ស៊ីនឿនដ្បិតថាមិនទាន់បានដាក់ពាក្យចេញ ប៉ុន្តែលោកបានបង្ហើបពាក្យប្រាប់ថាគេលោកលែងមានសង្ឃឹមជាមួយទ្រនំមួយនេះទៀតហើយស្របគ្នាដែលលោកកាន់តែឃើញហង្សមាសជ្រើសតារាចម្រៀងច្រើនឡើងដែលធ្វើឲ្យការលើកស្ទួយចំពោះលោកកាន់តែក្រដល់វេណ។លោកបានព្រលយប្រាប់អ្នកជិតស្និទ្ធថាខ្លួនប្រហែលជាឈរលំដាប់លេ​ខ​រា​ង​ទី​២ប​ន្ទា​ប់​ពី​ឈិ​ត​ ​សុ​វ​ណ្ណ​ប​ញ្ញា​​ប្រ​សិ​ន​បើ​កា​រ​គិ​ត​គូ​រ​រ​ប​ស់​ហ​ង្ស​មា​​សមិ​ន​មា​ន​ដំ​​ណោះស្រា​យ​ឲ្យ​លោ​​កក​ក់​ក្ដៅ​។​ ប៉ុន្តែនៅល្ងាចថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នេះ​លោក​ នៅ ស៊ីនឿន បាន​អះអាងដោយសរសេរនៅលើហ្វេសប៊ុកលោកផ្ទាល់ថា ខ្ញុំ​មិ​ន​ចោ​ល​ឆ្នាំ​ងបា​យ​ចា​ស់​ខ្ញុំ​ទេ​!​!​ ទោះ​ជា​ដាំ​បា​​យ​ឆ្អិ​ន​យឺ​ត​ប​ន្តិ​​ច​​​មែ​​​​ន​​​តែ​ជា​ឆ្នាំ​ង​ដ៏​រឹ​ង​មាំ​នឹ​ងសែនកក់ក្ដៅ​បំ​ផុ​ត​រ​ប​ស់​ខ្ញុំ​ ​។ស​ង្ឃឹ​ម​ថា​កា​រ​សំ​ម្រេ​ច​ចិ​ត្ត​នឹ​ង​កា​រ​អ​ត់​ធ្ម​ត់​ត​ស៊ូ​រ​ប​ស់​ខ្ញុំ​ជា​យូ​រ​ឆ្នាំ​នេះ​នឹ​ង​ធ្វើ​អោ​យ​ខ្ញុំ​ទ​ទួ​ល​បា​ន​ជោ​គ​ជ័​យ​នា​ពេ​ល​ខា​ង​មុខ​​ដ៏​ខ្លី​នេះ​។ ​ស្រ​លា​ញ់​កូ​ន​អោ​យ​ស្មើ​គ្នា​ណា​ពុ​ក​ម៉ែ​ណា​ព្រោះ​យើ​ង​ជា​គ្រួ​សា​រ​តែ​មួ​យ​កូន​សុំ​បា​ន​ទេ​កូ​​ន​មិ​ន​ច​ង់​ឃើ​ញ​គ្រួ​សារ​​យើ​ង​បែ​ក​បា​ក់​គ្នា​ទៀ​ត​ទេ #ILOVE…