ផ្ទៃមេឃអ៊ួរអាប់ បានប្រែពណ៌ទៅជាស្រលះ ក្រោយពីក្រុមមនុស្សធម៌ បានមើលឃើញពីជីវិតរបស់អ្នកគ្មានលទ្ធភាព
កណ្តាល: នៅពេលដែលផ្ទៃមេឃចាប់ផ្តើមប្រែពណ៌ទៅជាក្រហមព្រឿងៗ សម្លេងវាយោក៏ចាប់ផ្តើមផាយផាត់រសាត់ជាមួយពពកខ្មៅដេដាស មកប៉ះទង្គិចនឹងស្លឹកឈើលាន់លឺរសៀកៗ ពេលនោះហើយស្រ្តីដែលមានសំបុរសណ្តែកបាយ អមដោយក្មេងតូចៗ៣នាក់អង្គុយក្បែរផងនោះ ក៏បានដកដង្ហើមលាន់សូរ ហុឺៗៗ គ្រានោះកែវភ្នែកទាំងគូររបស់គាត់ក៏បានសម្លឹងរំពៃឡើងលើ បន្ទាប់មកគាត់ក៏យកដៃរបស់គាត់ទៅអោបក្រសោបប្អូនៗជាមួយដើមទ្រូងក៏កក់ក្តៅរបស់គាត់ គ្រានោះគាត់បានបន្លឺពាក្យតិចៗថា ” ផ្ទះយើងលេចទៀតហើយ ប្រសិនបើភ្លៀងបង្អុរចុះមក ” ។ នេះជាសម្តីឪពុកដែលបានរៀបរាប់ដោយក្តីអាសូរកូន ជាទីស្រលាញ់ ។ ស្ថិតក្នុងភូមិ…