Sunday, ទី31 August, ឆ្នាំ2014 07:43 am
ខេត្តបន្ទាយមានជ័យ៖ខេត្តបន្ទាយមានជ័យបើទោះបីជាមានស្រុកក្រុងមួយចំនួនជួបគ្រោះរាំងស្ងួតធ្វើឲ្យស្រូវរបស់ប្រជាកសិកររាប់ម៉ឺនហិចតាត្រៀមនិងស្កកយ៉ាងណាក៏នៅមានស្រុកក្រុងមួយចំនួនទៀតធ្វើស្រូវដើមរដូវឆ្នាំ២០១៤បង្កបង្កើនផលបានជាង៤ម៉ឺនហិកតាហើយផលនិងតំលៃស្រូវវាប្រសើរជាងឆ្នាំ២០១៣នេះបើតាមការអះអាង របស់មន្ត្រីជំនាញ។ ជាក់ស្តែងប្រជាកសិករនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យដែលធ្វើស្រូវដើមរដូវបានធ្វើការច្រូតកាត់ប្រមូលផលជាបណ្តើរៗហើយ ហើយក្រោយពេលប្រមូលផលពួកគាត់យកទៅលក់ឲ្យឈ្មួញគឺមានតំលៃប្រសើរជាងឆ្នាំ២០១៣កន្លងទៅ។ប្រជាកសិករបានបញ្ជាក់បន្តថាទោះបីឆ្នាំ២០១៤ស្រូវដើមរដូវបានផលនិងថ្លៃជាងក៍ពិតមែនតែចំណេញបានតិចទើបតួចបំផុតដូច្នេះហើយទើបប្រជាពលរដ្ឋភាគច្រើននាំគ្នាទៅរកការងារធ្វើនៅប្រទេសថៃ។ប្រជាពលរដ្ធដែលធ្វើស្រូវដើមឆ្នាំបានផលនោះបានសំណូមពរសុំអោយរាជរដ្ឋភិបាលកម្ពុជាជួយរកទីផ្សារស្រូវអោយលក់បានថ្លៃផង។គាត់ថាគាត់ខិតខំធ្វើស្រែបានផលស្រូវលក់ឲ្យបានលុយឲ្យសមនិងកំលាំងរបស់គាត់ផងទីផ្សាស្រូវកំអោយឈ្មួញកំណត់តំលៃតាមតែអំពើចិត្តពេក...