ប្រធានាធិបតិថ្មីឥណ្ឌូនេស៊ីជាបុគ្គលកើតចេញពីត្រកូលក្រីក្រ
លោក Joko Widodo ជាប្រធានាធិបតីដំបូងគេបង្អស់របស់ឥណ្ឌូនេស៊ី ដែលមិនកើតចេញពីត្រកូលអភិជន ឬក៏មានទំនាក់ទំនងដោយផ្ទាល់ជាមួយយោធានោះឡើយ។ គណៈកម្មការរៀបចំការបោះឆ្នោតជាតិឥណ្ឌូនេស៊ី នៅយប់ថ្ងៃទី២២ ខែកក្កដា បានប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ក្រោយពីរាប់សន្លឹកឆ្នោតអស់ពីរសប្ដាហ៍ ដោយបានបង្ហាញឲ្យឃើញថាជ័យជំនៈបានទៅលើអតីតអភិបាលក្រុងចាការតា លោក Joko Widodo ដោយមានសំឡេងគាំទ្ររហូតដល់ទៅ 53,15 ភាគរយ នាំមុខគូប្រជែង លោក…