ក្មេងស្ទាវ​២​ក្រុម​ចេញពី​ក្លឹប​ទាស់​ពាក្យសំដី​គ្នា​បង្ក​ហិង្សា​ដេញ​វាយ​គ្នា​ដូច​រឿងកុន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ភ្នំពេញ ៖ ក្មេងស្ទាវ​២​ក្រុម​ដែល​មាន​គ្នា​ជា​ច្រើន​បាន​ចូល​ក្នុង​ក្លិប​ដែលមាន​យីហោ ហាយ​ក្លិប បន្ទាប់​ពី​រាំលេង​ផឹកស៊ី​យ៉ាង​សប្បាយ​ហើយ​មាន​ការទាស់ទែង​គ្នា​នៅក្នុង​ក្លិប​ត្រូវបាន​សន្តិសុខ​ដេញ​ចេញ​មក​ខាងក្រៅ​ក៏​ធ្វើអោយ​ពួកគេ​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​អានាធិបតេយ្យ​នៅលើ​ផ្លូវ​សាធារណៈ​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១៤ នៅ​ក្បែរ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល តាម​បណ្ដោយ​ផ្លុវ​មុនី​រ៉េត ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​ ​យោង​តាម​សមត្ថកិច្ច​ដែល​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​បានអោយដឹងថា ហេតុការណ៍​ដែល​ក្មេងស្ទាវ​បើកឆាក​ប្រយុទ្ធ​គ្នា​តាម​ដងផ្លូវ​នេះ​ផ្ដើមឡើង​ដោយ​ពួកគេ​ចូល​ផឹកស៊ី​រាំ​សប្បាយ​ក្នុង​ក្លិប​យីហោ ហាយ​ក្លិប ដោយ​ទាស់​ពាក្យសំដី​គ្នា និង​ឌឺដង​គ្នា​ទៅវិញទៅមក​រហូត​ចេញ​មក​វិញ​ក៏​មាន​ការផ្ទុះ​ហិង្សា​ដេញ​វាយតប់​គ្នា​ដូច​ក្នុង​រឿង​ភាគ​ចិន ភ្លាមៗ​នោះ​ដោយ​សមត្ថកិច្ច​ទទួលបាន​ព័ត៌មាន​ក៏​ចុះ​មក​អន្តរាគមន៍​ក៏​ធ្វើ​ការឃាត់ខ្លួន​បាន​យុវជន​២​នាក់​និង​បក្ខពួក​ផ្សេង​បាន​រត់គេចខ្លួន​បាត់អស់​បន្ទាប់ពី​សមត្ថកិច្ច​ម​ក​ដល់​។​បច្ចុប្បន្ន​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ក្រុម​ក្មេងស្ទាវ​ទាំងអស់​អោយមាន​ការភ្ញាក់ផ្អើល​ដល់​គេ​ឯង​ទាំង​យប់​នេះ​មក​ធ្វើ​ការសាកសួរ​អប់រំ​និង​ហៅ​ឪពុកម្ដាយ​ធ្វើ​កិច្ចសន្យា​យក​ទទួល​យក​កូន​ត្រឡប់ទៅផ្ទះ​វិញ​។​ ​តើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គួរ​មាន​វិធានការ​យ៉ាង​ដូចម្ដេច​ចំពោះ​ក្រុមក្មេងស្ទាវ​ដែល​តែងតែ​បង្ក​ភាព​អានាធិបតេយ្យ​ចេញពី​ក្លឹប​ហាយ ផឹកស៊ី​ស្រវឹង​បង្ក​ជំលោះ​តាម​ដងផ្លូវ ពេល​ខ្លះ​ក៏​មាន​ផ្ទុះអាវុធ​ថែមទៀត ដែល​បាន​កើតឡើង​ច្រើនលើក​ច្រើនសារ…

ពលរដ្ឋ​២​ភូមិ​នៅ​ស្រុក​ម៉ាឡៃ​ឡើងមក​តវ៉ា​នៅ​មុខ​សាលាខេត្ត​អំពី​បញ្ហា​ទំនាស់​ដីធ្លី​ជា​យូរ​ឆ្នាំ​មកហើយ​

​បន្ទាយមានជ័យ​៖ ​ពលរដ្ឋ​ចំនួន​២​ភូមិ​នៅ​ក្នុងស្រុក​ម៉ាឡៃ​ ដែលមាន​ចំនួនសរុប ៧០​នាក់ បាន​ជិះ​គោយន្ត​កន្ត្រៃ​ចំនួន​២​គ្រឿង និង​ម៉ូតូ​ចំនួន​៤​គ្រឿង មក​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បីឲ្យ​លោក​អភិបាលខេត្ត​ជួយ​រក​ដំណោះស្រាយ អំពី​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​២​ភូមិ​ និង​ឈ្លោះទាស់ទែង​ ជាមួយ​ឈ្មោះ ហេង កា​រិន អស់​រយៈពេល​ជាច្រើនឆ្នាំ ចាប់ពី​ឆ្នាំ​២០០៦ រហូតមកដល់​សព្វថ្ងៃ​នេះ។ ​ ​តាម​ការអះអាង​របស់តំណាង​ប្រជាពលរដ្ឋ ​២​ភូមិ​ដែល​មានឈ្មោះ ចាន់…

ចេញពី​កន្លែង​ផឹកស៊ី​ចេញពី​ផឹកស៊ី​ទាស់​ពាក្យ​សម្ដី​គ្នា​មិន​អស់ចិត្ត​ដេញ​វាយ​គ្នា​បណ្ដាលអោយ​មាន​អ្នករងរបួស​

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ខណៈ​ដែរ​យុវជន​៤​នាក់​ចេញពី​កន្លែង​ផឹក​ស៊ី​មួយកន្លែង​ហើយ​ទាស់​ពាក្យ​សម្ដី​គ្នា​យ៉ាង​ខ្លាំង​ក៏​បង្ក​អោយ​កើតមាន​ហិង្សា​ដាក់គ្នា​ទៅវិញទៅមក​ធ្វើអោយ​រង​របួស​រៀងៗ​ខ្លួន កាលពី​វេលា​ម៉ោង​៨​និង​៤០ នាទី​យប់​ថ្ងៃទី​២០​ខែ​ឧសភា​ឆ្នាំ​២០១៤ នៅត្រង់​ចំណុច​ក្បែរ​ប៉ុស្ដិ៍​នគ​របា ល​មិត្តភាព តាម​បណ្ដោយ​ផ្លូវ​លេខ​១៣៩ ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។ យោងតាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​រងរបួស​បែកក្បាល​ក្នុង​ហេតុការណ៍​នេះ​បាន​អោយដឹងថា រូបគេ​ព្រមទាំង​មិត្ត​ភ័ក្តិ​ម្នាក់​បាន​នាំគ្នា​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​មិន​ចាំ​ឈ្មោះ​ហើយ​ខណៈនោះ ដោយ​មាន​យុវជន​២​នាក់​អង្គុយ​ផឹកស៊ី​ក្បែរ​នោះដែរ ក៏​មាន​ការ​ឌឺដង​ពាក្យ​សម្ដី​គ្នា​ទៅវិញទៅមក​តែ​ពួកគេ​មិន​បាន​បង្ក​ហិង្សា​នៅ​ក្នុង​ភោជនីយដ្ឋាន​នោះឡើយ ហើយ​ក៏​ងើប​ចេញពី​ក្នុង​ហាង​រៀងៗ​ខ្លួន ក៏​ប៉ុន្តែ​ភាគី​ទាំងសងខាង​នៅតែ​មិនទាន់​អស់ ចិត្ត​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​គ្នា​មកដល់​ចំណុច​ក្បែរ​មុខ​ប៉ុស្ដិ៍​មិត្តភាព​ក៏​បាន​ឈប់​ជជែក​គ្នា​មួយសន្ទុះ​ក៏​ធ្វើអោយ​កើតមាន​ហិង្សា​វាយតប់​គ្នា​ទៅវិញទៅមក​បណ្ដាល​ធ្វើអោយមាន​អ្នករងរបួស​រៀងៗ​ខ្លួន ភាគី​ម្ខាង​បាន​រត់គេច​បាត់​នៅសល់​ភាគី​ម្ខាង​ទៀត​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​មិត្តភាព​។ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ក៏​នាំ​ខ្លួន​ជនរងគ្រោះ​អោយ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​មិត្តភាព​ដើម្បី​សួរ​ពី​មូលហេតុ​ផ្ដើម​សាច់​រឿង​នេះ​ផង​ដែរ​៕​

សវនាការ ជំនុំជម្រះ​ក្តី​លើ សកម្មជន​អ្នក​តវ៉ា ២១​នាក់ ត្រូវបាន​ធ្វើ​ជា​លើក​ទី​៣

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​បើក​សវនាការ​ជា​លើក​ទី​៣ ដើម្បី​ជំនុំជម្រះ​ក្តី លើ​ក្រុម​សកម្មជន​អ្នក​តវ៉ា ២១​នាក់ ដោយ​ក្នុង​នោះ​រួម លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​ ​ការបើក​សវនាការ​ជា​លើក​ទី​៣​នេះ ការរក្សា​សន្តិសុខ​នៅ​ជុំវិញ​បរិវេណ​សាលា ដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន ពង្រឹង​យ៉ាង​ខ្លាំងក្លា​ដដែល…

វៀតណាម មិន​អត់ឱន ឲ្យ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ចិន​

​រដ្ឋាភិបាល​វៀតណាម បានប្រកាសថា ខ្លួន​នឹង​មិន​អត់ឱន​ឲ្យ ក្រុមបាតុករ​បង្ក​ការ​ញុះញង់​តវ៉ា ប្រឆាំង នឹង​រដ្ឋាភិបាល​ចិន​នោះឡើយ ហើយ​នឹង​ប្តឹង​ប្រជាពលរដ្ឋ ៣០០​នាក់ ដែល​បាន​ចូលរួម​បាតុកម្ម​តវ៉ា កាលពី សប្តាហ៍​មុន​។ ​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ ដោយ​ដកស្រង់​សម្តី​មន្ត្រី​វៀតណាម មក​បញ្ជាក់ថា បាតុកម្មហិង្សា​ទៅលើ​ប្រជាជន​ចិន នឹង​មិន​ងាយ​បញ្ចប់​នោះទេ​។ រដ្ឋាភិបាល​នឹង​ប្តឹង​ចំពោះ​ប្រជាជន​ជាង ៣០០ នាក់ ដែល​បាន​ចូលរួម​បាតុកម្ម​កាលពី​សប្ដាហ៍​មុននេះ​។​…

ស្ត្រី​មេ​តុងទីន​ប្រចាំ​ផ្សារ​បឹងទំពុន​ម្នាក់ ករណី​ឆបោក​ប្រាក់​កូន​តុងទីន​ជិត​៣០​ម៉ឺន​ដុល្លារ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​

​ភ្នំពេញ ៖ ស្ត្រី​ជា​មេ​តុងទីន​ប្រចាំ​ផ្សារ​បឹងទំពុន​ម្នាក់ ដែល​បាន​ឆបោក​ប្រាក់​កូន​តុង​ទីន​៤២​នាក់ សរុប​ចំនួន​ជិត​៣០​ម៉ឺន​ដុល្លារ នោះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ឋនាគារ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ត​ទៀត ។​ ​ស្ត្រី​មេ​តុងទីន​រូប​នេះ​ឈ្មោះ លឹម ច័ន្ទ​វី​តា អាយុ​៤០​ឆ្នាំ មុខរបរ មេ​តុងទីន ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អា…

សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​នីតិវិធី​សួរដេញដោល​ជនជាប់ចោទ​២៣​នាក់​ រួម​ទាំងលោក វន់ ពៅ

ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៤ បាន​បន្ត​នីតិវិធី សួរដេញដោល ទៅលើ​ជនជាប់ចោទ​ទាំង​២៣​នាក់ ដែល​ក្នុងនោះ​ក៏មាន​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ម្នាក់​ផងដែរ ។ ​ ជនជាប់ចោទ​ទាំង​២៣​នាក់​នេះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន ស្ថាន​ទម្ងន់ទោស និង​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ…

មុខផ្សារ​ស៊ី​ធី​ម៉ល ត្រូវ​បាន​បិទ​ទាំងស្រុង នៅ​ព្រឹក​នេះ​

​នៅមុខ​ផ្សារ​ស៊ី​ធី​ម៉ល ត្រូវ​បាន​បិទ​ទាំងស្រុង ខណៈ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ នឹង​បន្ត​បើក​សវនាកា​រលើ​អ្នក​ទាំង​២៣ រួមទាំង​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង​នោះ​។ ​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជនជាប់ចោទ​ទាំង​២២​នាក់​ទៀត ត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​កម្មករ និង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា…

អំពើហិង្សាដ៏សាហាវស្ថិតនៅក្រៅ ការប្រកួត​វគ្គផ្តាច់ព្រ័ត្រ រវាង Fiorentina និង Napoli ​

អ៊ីតាលី , ទីក្រុងរ៉ូម​ ៖អំពើហិង្សា​ដ៏កាចសាហាវ​មួយ នៃអ្នកគាំទ្រ មុនការប្រកួត ​រវាងក្លិប Fiorentina និង Napoli ​ បានក្លាយជាសមរភូមិ​មួយ​ដ៏។​ នៅព្រឹកព្រលឹមត្រូវនឹងថ្ងៃទី ៤ ខែ ឧសភា ក្នុងការប្រកួត​វគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ Coppa Italia…

៣ កាំបិត​ឈាមស្រោចពេញខ្លួន ជន​សង្ស័យ ដេកទ្រុង

ភ្នំពេញ៖កាលពីវេលាម៉ោង ១២ និង ១៥ នាទី រំលងអធ្រាត្រ ​ឈានចូលថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៤ មាន​អំពើហិង្សាមួយ បានកើតឡើង​នៅចំណុច​មុខផ្ទះ​លេខ ៣២ ផ្លូវ ៤៨៨ ក្រុម ២៤ ភូមិ…