ផ្ទុះគ្រាប់បែកនិងអំពើហិង្សាច្រើនកន្លែងផ្សេងគ្នានៅក្នុងអ៊ីរ៉ាក់បានសម្លាប់មនុស្ស 60 នាក់និងរបួស 191 នាក់
បាដាដ៖យ៉ាងហោចណាស់ដ៏មានមនុស្សដល់ទៅ60 នាក់បានស្លាប់និង 191 នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះនិងបាញ់ប្រហារគ្នានៅតាមកន្លែងផ្សេងគ្នាជាច្រើននៅពាសពេញប្រទេសអ៊ីរ៉ាក់ក្នុងរយពេលតែមួយថ្ងៃច័ន្ទប៉ុណ្ណោះ។ ឡានប្រាំគ្រឿងដែលត្រូវបានដាក់ឲ្យផ្ទុះនៅក្នុងតំបន់ Mosul ចម្ងាយ 400 គីឡូម៉ែតពីទីក្រុងបាដាដបានសម្លាប់មនុស្ស 25 នាក់និងរបួស 80 នាក់ដទៃទៀត។ជនស៊ីវិល 4 នាក់ផ្សេងទៀតដែលបានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកដែរនៅក្នុងតំបន់ Tuz Khurmatu ចម្ងាយប្រហែលជា 200 គីឡូម៉ែតពីបាដាដនិងធ្វើឲ្យរបួសដល់ទៅ…