អ៊ីរ៉ាក់​​៖មនុស្ស​​ជាង​ ៣០ ​នាក់​​ត្រូវ​បាន​​សម្លាប់​​​ដោយ​គ្រាប់​បែក​អត្ថ​ឃាត​នៅ​ក្រ​សួង​យុ​ត្តិ​ធម៌​​​

បា​ដា​ដ​:​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្ត​ធ​ម៍រ​បស់​អ៊ីរ៉ាក់​Hassanal-Shammari​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​គ្រាប់បែក​អត្តឃាត​និង​រថយន្ត​បំពាក់​ដោយ​គ្រាប់បែក​ដែល​បាន​បំផ្ទុះ​នៅ​ក្រសួង​យុត្ត​ធ​ម៍កាល​ពីថ្ងៃ​ព្រហស្បតិ៍​អាទិត្យ​មុន​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​30​នាក់​និង​របួស​ប្រមាណ​ជា​50​នាក់​។​ ​របាយការណ៍ដំ​បូង​ដែល​បាន​ចេញ​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ភ្លាម​បាន​ប្រកាសថា​មាន​តែត្រឹម​21​នាក់​បាន​ស្លាប់​ហើយ​50​នាក់​របួស​ដែល​បណ្តាល​មក​ពី​ការ​បំផ្ទុះ​ចំ​កណ្តាល​នៃ​ទីក្រុង​បា​ដា​ដ​ហើយ​ដែល​មាន​មុខសញ្ញា​គឺ​ក្រសួង​យុត្ត​ធ​ម៍​តែម្តង​។​លោក​Sahammari​បាន​និយាយ​បន្ថែមទៀត​ថា​ការផ្ទុះ​ចាប់ផ្តើម​ដោយ​ការ​បំផ្ទុះ​ឡាន​ជាមុនសិន​ហើយ​នៅពេលដែល​មាន​ភាពច្របូកច្របល់​ភេរ​វករ​អត្តឃាត​ក៏​បាន​ឱ​​កាស​រត់​ចូលទៅ​ក្នុងរ​បាំង​ទី​មួយ​នៃ​ក្រសួង​ហើយ​បំផ្ទុះ​ខ្លួន​មួយ​លើក​ទៀត​ដែល​ធ្វើឲ្យ​ចំនួន​នៃ​អ្នកស្លាប់​កើនឡើង​ច្រើន​យ៉ាង​នេះ​។​ភ្លាម​ប៉ូលីស​បាន​ប្រញាប់​ទៅ​ប្រមូលគ្នា​នៅ​ត្រង់រ​បាំង​​ទី​ពីរ​ដើម្បី​រក្សា​ស្ថេរភាព​ឡើងវិញ​។​ ​ក្រុម​អាល់​កៃ​ដា​ជា​អ្នក​ស្ថិត​នៅ​ក្រោយ​រឿងនេះ​ដោយ​មាន​ខ្សែ​វិដេអូ​ដែល​ក្រុមខ្លួន​បាន​ថត​ផង​ហើយ​ការ​បំផ្ទុះ​នេះ​គឺ​ត្រូវបាន​គេ​ជឿជាក់​ថា​ជា​ការ​សងសឹក​និង​កំហឹង​ទៅលើ​ស្ត្រី​កាន់​សាសនា​Sunnis​ម្នាក់​ជា​អ្នក​បោះបង់​សាសនា​និង​ដែល​កំពុង​រស់នៅ​ក្នុង​គុក​។​ ​អំពើ​អហិង្សា​ដែល​បាន​កើតឡើង​ជារឿយៗ​អស់​រយះពេល​ជិត​បួន​ខែ​នៅ​អ៊ីរ៉ាក់​ក្រោយ​តែ​ពី​មាន​ការបោះឆ្នោត​ព្រឹទ្ធសភា​រួច​មក​៕​

ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​វេ​ណេ​ស្ស៊ុយ​អេ​ឡា​Nicolas Maduroជាបេក្ខភាព​បោះ​ឆ្នោត​​ជាតិ​

លោក​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​វេ​ណេ​ស្ស៊ុយ​អេ​ឡា​Nicolas Maduro​កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ​បាន​ចុះ​ឈ្មោះ​ឈរ​តាំង​បោះឆ្នោត​ជា​បេក្ខភាព​ប្រធានាធិបតី​មកពី​គ​ណះ​បក្ស​សង្គមនិយម​រួចរាល់​ហើយ​។​ ​ក្រុមប្រឹក្សា​បោះឆ្នោតជាតិ​The National Electoral Council(CNE)​បាន​ប្រកាស​ពី​ការរៀបចំ​ការបោះឆ្នោត​សារ​ជា​ថ្មី​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ការស្លាប់​របស់​ប្រមុខ​រដ្ឋ​រួច​មក គឺ​តាម​ការកំណត់​របស់​រដ្ឋធម្មនុញ្ញរ​បស់​ជាតិ​ដែល​ត្រូវ​មាន​រយះពេល​30​ថ្ងៃ​បន្ទាប់​ពី​បុណ្យសព​។ ​លោក​Maduro​បាន​មាន​ប្រសា​ស​ថា​”​ខ្ញុំ​មិនមែន​ជា​លោក​ប្រធានាធិបតី​Charvez​ទេ តែ​ខ្ញុំ​ជា​កូន​របស់​គាត់​ហើយ​អ្នក​រាល់គ្នា​ជា​មនុស្ស​របស់​Chavez​។​ខ្ញុំ​នៅ​ទីនេះ​ដើម្បី​បន្ត​គោលនយោបាយ​របស់​គាត់​ហើយ​ខ្ញុំ​នឹង​ប្តេជ្ញាចិត្ត​សម្រាប់​​មនុស្ស​រាល់គ្នា​”​។​ ​លោក​ក៏​បាន​សន្យា​ទៀត​ថា​លោក​នឹង​បន្ត​កំណត់​ឲ្យបាន​ភាព​ជោគជ័យ​នៃ​យុទ្ធសាស្ត្រ​ប្រវត្តសាស្ត្រ​ទាំង​ប្រាំ​ដែល​លោក​Chavez​បាន​សន្យា​កាលពី​ការឃោសនា​បោះឆ្នោត​លើក​មុន​របស់​លោក​ដើម្បី​ប្រែក្លាយ​ប្រទេសជាតិ​ឲ្យ​កាន់តែ​ខ្លាំងក្លា​។​លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​នឹង​ប្រជាពលរដ្ឋ​ទាំងអស់​ថែរក្សា​នូវ​សន្តិភាព​និង​ការពារ​កុំឲ្យ​មាន​អំពើអ​ហិង្សា​នានា​ដែល​អាច​កើតឡើង​ក្នុងកំឡុងពេល​ឃោសនា​រក​សំឡេងឆ្នោត​រវាង​គ្នា​និង​គ្នា​ឲ្យសោះ​។​ ​ក្រុមប្រឹក្សា​បោះឆ្នោតជាតិ​បាន​កំណត់​យក​ថ្ងៃ​ទី​14​មេសា​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​លើក​នេះ​ហើយ​ប្រកាស​ទុក​រយះពេល​10​ថ្ងៃ​សម្រាប់​ការ​ប្រជែង​និង​ឃោសនា​រក​សំឡេងឆ្នោត​របស់​បក្ស​ទាំងឡាយ​៕​

ប៉ា​លី​ស្ទីនជូន​មីស៊ីល​​មួយគ្រាប់​ដល់​អ៊ី​ស្រា​អែល​

មួយ​គ្រាប់​រ៉ុកកែត​ជូន​អ៊ីស្រាអែល​ទំនង​ជា​ការសងសឹក​រ​បស់​ប៉ា​លី​​ស្ទីន​លើ​ការស្លាប់​បាតុកររ​បស់​ខ្លួន​។​ ​គ្រាប់​រ៉ុកកែត​មួយ​គ្រាប់​ត្រូវបាន​បាញ់ហោះ​កាត់​ទីក្រុង​Ashkelon​ក្នុង​ប្រទេស​អ៊ីស្រាអែលដែល​ធ្វើឲ្យ​មាន​ការរងការ​ខូចខាត​ផ្លូវ​មួយ​ខ្សែ​ប៉ុណ្ណោះនិង​មិន​មាន​​របាយការណ៍​ណា​បញ្ជាក់ថា​មាន​ជនរងគ្រោះ​នោះ​ទេ​។​ ​ភ្លាមៗ​ក៏​មិន​មាន​ការបញ្ជាក់​ទទួល​ខុស​ត្រូវ​ពី​សំណាក់​ភាគី​ណាមួយ​ដែរ​ពី​តំបន់​ជំលោះ​GAZA​ក្រោយពី​បាន​ស្ងប់ស្ងាត់​មួយ​រយះ​ស្ថិត​ក្នុង​ការជួយ​សម្រុះសម្រួល​ពី​អេ​ហ្ស៊ី​ប​។​ជំលោះ​ចុង​ក្រោយ​រវាង​អ៊ីស្រាអែល​និង​ប៉ា​លី​ស្ទីន​ត្រូវបាន​ដឹង​ថា​គឺ​ដោយសារតែ​មាន​ការបាញ់​គ្រាប់​រ៉ុកកែត​ពី​សំនាក់​យន្តហោះ​ប្រយុទ្ធ​របស់​អ៊ីស្រាអែល​កាលពី​ខែ​វិច្ឆិកា​ថ្មីៗ​នេះ​។​ ​លើក​នេះ​ត្រូវបាន​គេ​សង្ស័យថា​មកពី​មាន​ការស្លាប់​បាតុករ​ជនជាតិ​ប៉ា​លី​​ស្ទីន​ម្នាក់​នៅក្នុង​មន្ទីរឃុំឃាំ​ង​របស់​អ៊ីស្រាអែល ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​មាន​អំពើ​នូវ​បាតុកម្ម​ប្រឆាំង​ក្នុង​តំបន់​West Bank​។​ ​នៅក្នុង​អំពើ​ហិង្សា​ចុងក្រោយ​ដែល​បាន​កើតឡើង​នៅ​តំបន់​West Bank​ទាហាន​អ៊ីស្រាអែល​បាន​បាញ់សម្លាប់​​និង​ធ្វើឲ្យ​របួស​បាតុ​ករ​ជនជាតិ​ប៉ាលីស​ស្ទីន​ដល់ទៅ​5​នាក់​និង​មាន​ក្មេង​ប្រុស​អាយុ​15​ឆ្នាំ​ម្នាក់​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​។​ ​ពិធី​ដង្ហែរ​សព​ជាមួយ​អ្នកចូលរួម​រាប់ពាន់​នាក់​និង​ពួក​បាតុករ​ដែល​មាន​កំហឹង​ជាច្រើន​កំពុងតែ​ធ្វើឲ្យ​មានសំពា​ធនិង​ការដាក់​បម្រាម​​ការពា​រយ៉ាង​ខ្លាំង​នៅពេល​ដែល​ដំណើរ​ទស្សនកិច្ច​របស់​លោក​Barak Obama​នឹង​ត្រូវធ្វើ​នៅក្នុង​កំឡុង​ខែ​ក្រោយ​៕​

ពិធី​បុណ្យ​មាឃបូជា​

​មាឃបូជា ជា​ពី​ធី​បុណ្យ​មួយ​ដែល​មាន​សារៈសំខាន់​នៅក្នុង​ពុទ្ធ​សាសនា ដែល​រួមមាន : មាឃបូជា ពិសាខ​បូជា អាសាឍ​បូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)​។ បុណ្យមាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​រំឭក​​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា​កាលពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី ១៥​កើត ខែ​មាឃ ក្រោយ​ពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន…

ថៃ៖​ក្រុ​ម​​ស​ក​ម្ម​ជ​ន​​1​7​​នា​ក់​​ត្រូ​វ​បា​ន​​សំ​លា​ប់​​នៅ​​ភា​គ​ខា​ង​ត្បូ​ង​

ថៃ​ភាគខាងត្បូង​:​យ៉ាងហោច​ណាស់​ក្រុម​សកម្មជន​17​នាក់​ត្រូវបាន​សំលាប់​នៅ​ភាគខាងត្បូង​ប្រទេស​ក្នុង​ខេត្ត​ណា​រ៉ា​ធី​វ៉ាត់​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ម៉ាឡេស៊ី​។​គ្មាន​ព័ត៌​មាន​ណាមួយ​រាយការណ៍​ថា​ក្រុម​ទាហាន​របស់​ថៃ​មាន​នាក់​បាត់បង់​ជីវិត​នោះទេ​។​ ​នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ខេត្ត​ទាំង​បី​របស់​ថៃ​ដែល​នៅ​ភាគ​ខាងត្បូង​ប្រទេស​ដូចជា​Pattani, Yala និង​Narathiwat​បាន​ទទួល​នូវ​ការ​ញុំញី​យ៉ាងខ្លាំង​ពីក្រុម​សកម្មប្រយុទ្ធ​មូស្លីម​ដែល​ទាមទារ​ផ្តាច់ខ្លួន​។​ ​ចាប់ផ្តើម​ពី​ម៉ោង​ប្រហែល​1​ព្រឹក​ព្រលឹម​មាន​ក្រុម​ដែល​បំពាក់​ដោយ​អាវុធ​ដើរ​មក​ក្បែរ​ជុំរំ​ទាហាន​Bacho​ហើយ​បើក​ការបាញ់ប្រហារ​មក​លើក​ង​ទ័ព តែ​ជា​ចុង​ក្រោយ​របាយការណ៍​បាន​និយាយថា​17​នាក់​នៃ​ក្រុម​នេះ​ត្រូវបាន​សំលាប់​នៅពេលដែល​មាន​ការបាញ់​តបត​វិញ​។​ ​ទាហាន​ជាច្រើន​ពាន់​នាក់​បាន​ដាក់ពង្រាយ​ទៅ​ក្នុង​តំបន់​ជំលោះ​ទាំងបី​ខេត្ត ប៉ុន្តែ​ហាក់ដូចជា​មិន​មាន​ការ​ថមថយ​នៃ​ការកើតឡើង​នូវ​អំពើហិង្សា​ជារឿយៗ​សោះ​។​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ខេត្ត​Yala​មាន​ទាហាន​5​នាក់​បាន​សំលាប់​ក្នុងការ​បំផ្ទុះ​ពី​សំនាក់​ក្រុម​ប្រយុទ្ធ​មួយក្រុម​ដែល​មិនទាន់​មាន​ការអះអាង​ណាមួយ​ច្បាស់លាស់​នៅឡើយ​ទេ​៕​ ប្រែសម្រួល​អត្ថបទដោយ​៖Mr.News

ហ្សីម​​បា​វេ​​អ​ត្រា​​ប្រ​ល​ង​​ក​ម្រិ​ត​​មូ​ល​ដ្ឋា​ន​​កើ​ន​ឡើង​​

18​ភាគរយ​អត្រា​នៃ​ការប្រលង​ជាប់​កម្រិត​មូលដ្ឋា​ន​ក្នុង​ប្រព័ន្ធ​អប់រំ​នៅ​ហ្សី​ម​បាវេ​មាន​ការកើនឡើង​បើ​ធៀប​ទៅនឹង​ឆ្នាំ​2009​ដែល​មាន​ត្រឹមតែ​14​ភាគរយ​ប៉ុណ្ណោះ​។​ក្នុង​ទ្វីបអាហ្វ្រិក​ប្រទេស​នេះ​ធ្លាប់​ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​អប់រំ​ល្អ​ជាងគេ​បំផុត​។​ដែល​ទាំងនេះ​ត្រូវបាន​គេ​មើលឃើញថា​វា​បណ្ដាល​មកពី​វិបត្តិ​ផង​និង​ជា​ពិសេស​បញ្ហា​នយោបាយ​ដែល​ញុំញី​ប្រទេស​ហ្សីម​បាវេ​ជាង​មួយ​ទស្សវត្ស​មុន​។​ ​គួរ​រំលឹក​ផងដែរ​ថា​កាលពី​ខែ​មុន​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ Tendai Biti​បាន​ចេញរ​បាយ​ការណ៏មួយ​ថា​ដ្ឋា​នភិបាល​ហ្សីម​បាវេ​​នៅសល់​លុយ​ប្រមាណ​ជា​ជាង​200​ដុល្លារ​ប៉ុណ្ណោះ​បន្ទាប់ពី​បើក​ប្រាក់ខែ​សំរាប់​មន្ត្រី​ស៊ីវិល​អស់​ហើយ​នោះ​។​ជា​បញ្ហា​ដ៏​ធំ​សំរាប់​ប្រព័ន្ធ​អប់រំ​ប្រសិន​ជា​ប្រទេស​គ្មាន​គ្រូ​គ្រប់គ្រាន់ សំភា​រះ​បង្រៀន​និង​ឧបករណ៍​ចាំបាច់​មួយ​ចំនួន​ទេនោះ​លទ្ធផល​នៃ​ការប្រលង​របស់​សិស្ស​នឹង​ប្រាកដ​ជា​អាក្រក់​ជាមិនខាន​។​ Morgan Tsvangirai​ជាប្រ​ធានាធិបតេយ្យ​បច្ចុប្បន្ន​ដែល​ត្រូវ​បាន​ជាប់ឆ្នោត​កាលពី​ឆ្នាំ​2008​ហើយ​គេ​ជឿ​ថា​ដោយសារតែ​ការប្រើប្រាស់​អំពើហិង្សា​ជា​ជំនួយ​ក៏​ជា​បញ្ហា​ដែល​ធ្វើឲ្យ​មាន​ការ​ហ្មងសៅ​ក្នុង​ដំនើរការ​កែប្រែ​ប្រព័ន្ធ​អប់រំ​ក្នុង​ប្រទេស​នេះ​ផងដែរ​៕​ ប្រែសម្រួល​អត្ថបទដោយ៖Mr.News

រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​​ហិ​រ​ញ្ញ​វ​ត្ថុ​​​រ​ប​ស់​​ក្រិ​ច​​ទ​ទួ​ល​បា​ន​​សំ​បុ​ត្រ​​អ​នា​មិ​ក​​ផ្ទុ​ក​​​ដោ​យ​​គ្រា​ប់​​កាំ​​ភ្លើ​ង​គ​​ម្រា​ម​កំ​ហែ​ង​​

​ប្រព័ន្ធ​ផ្សព្វ​ផ្សា​យ​ក្នុងស្រុក​មួយ​បាន​បញ្ជាក់ថា​លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ក្រិចលោក Yannis Stournaras ​បានទទួល​សំបុត្រ​អនាមិក​មួយ​ច្បាប់​ដែល​មាន​ទាំង​គ្រាប់កាំភ្លើង​ក្នុង​នោះ​ផងដែរ​។​គេ​បាន​ស​សេរ​គម្រាម​លោក​រដ្ឋមន្ត្រី​ក្នុងពេលដែល​ប្រទេសក្រិច​កំពុង​ស្ថិត​ក្នុង​ដំណើរការ​កម្មវិធី​ដើម្បី​រឹតបន្តឹង​ប្រតិបត្តិការ​និង​កំណែទម្រង់​មួយចំនួន​ក្នុង​ការដោះស្រាយ​វិបត្តិ​និង​បំណុល​យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​។​ ​បញ្ជាក់​ផង​ដែរ​ថា​ក្នុង​មួយ​ខែ​ដើមឆ្នាំ​នេះ​អំពើ​ហិង្សា​ជាច្រើន​បាន​កើតឡើង​ហើយ​គណបក្ស​កាន់​អំណាច​ជា​អ្នករងគ្រោះថ្នាក់​ជាងគេ​។​ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ​ជនសង្ស័យ​បួន​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​អំពើ​ប្លន់​ធនាគារ​មួយ​នៅ​ភាគ​ខាងជើង​ក្រិច​ហើយ​តុលាការ​របស់​ទីក្រុង​អា​តែ​ន​កំពុងបើក​ការស៊ើបអង្កេត​បន្ថែម​និង​កំពុង​ព្យាយាម​បកស្រាយ​ពាក្យ​បំផ្លើស​ដែល​ថា​ជនសង្ស័យ​ទាំង​នោះ​កំពុង​ត្រូវ​បាន​រង​ការធ្វើ​ទារុណកម្ម​ពី​ប៉ូលីស​៕​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​​ហិ​រ​ញ្ញ​វ​ត្ថុ​​​រ​ប​ស់​​ក្រិ​ច​​ទ​ទួ​ល​បា​ន​​សំ​បុ​ត្រ​​អ​នា​មិ​ក​​ផ្ទុ​ក​​​ដោ​យ​​គ្រា​ប់​​កាំ​​ភ្លើ​ង​គ​​ម្រា​ម​កំ​ហែ​ង​​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​​ហិ​រ​ញ្ញ​វ​ត្ថុ​​​រ​ប​ស់​​ក្រិ​ច​​ទ​ទួ​ល​បា​ន​​សំ​បុ​ត្រ​​អ​នា​មិ​ក​​ផ្ទុ​ក​​​ដោ​យ​​គ្រា​ប់​​កាំ​​ភ្លើ​ង​គ​​ម្រា​ម​កំ​ហែ​ង​​ ប្រែសម្រួលអត្ថបទដោយ​៖Mr.News

Manchester​ ​City​ ​ត្រូ​វ​កា​រ​ ​១​០​ ​ពិ​ន្ទុ​ ​ខ​ណៈ​​ដែ​ល​ ​Arsenal​​ត្រូ​វ​​កា​រ​ ​១​១​ ​ពិ​ន្ទុ​​

​ក្លិប Manchester City​គួរតែ​ស្វែងរក ១០ ពិន្ទុ​ទៀត​ដើម្បី​ក្លាយខ្លួនជា​ជា​ក្លិប​មួយ​ដែល​អាច​ឈរ​លើ​លំដាប់​កំពូល​តារាង ដើម្បី​តាម​ពីក្រោយ Manchester United​ខណៈ​ដែល​ខ្លួន​ប៉ះ​ជាមួយ​នឹង Arsenal នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ហើយ​ដាច់ខាត​ល្ងាច​នេះ​ត្រុវ​តែ​ឈ្នះ​ទៀត​។​ ​លោក Roberto Mancini​សង្ឈឹម​យ៉ាង​មុតមាំ​ថា​ខ្លួន​នឹង​ឈ្នះ​នៅក្នុង​ការប្រកួត​នា​ល្ងាច​ថ្ងៃ អាទិត្យ​នេះ ដើម្បី​បំបែក​គូប្រជែង​ជើង​ខ្លាំង Man Utd នោះ​។​ ​ចំណែក​ក្រុម Arsenal…

នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​​​ឥ​ណ្ឌា​ ​អំ​ពា​វ​នា​វ​​ឲ្យ​មា​ន​​កា​រ​ស្ង​ប់​ស្ងា​ត់​​​

លោក Manmohan Singh នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​ធ្វើ​ការអំពាវនាវ​សុំឲ្យ​មាន​ការស្ងប់ស្ងាត់ ខណៈពេលដែល សាធារណៈ​ជន​ជា​ច្រើន​បាន​ក្រោក​តវ៉ា ជុំវិញ​ការចាប់រំលោភ​ជា​ក្រុម​លើ​នារី​វ័យក្មេង​ម្នាក់​នៅ​លើ​រថយន្តក្រុង​។​ ​ក្នុង​សុន្ទរកថា តាម​កញ្ចក់​ទូរទស្សន៍ ទៅកាន់​សាធារណៈជន នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​ថ្លែងថា​« ខ្ញុំ​សុំ​អំពាវនាវ​ដល់​សាធារណៈ​ជន​ទាំង​អស់ សូម​រក្សា​សន្តិភាព និង​ភាពស្ងប់ស្ងាត់ ហើយ ខ្ញុំ​សុំ​ធានា​ចំពោះ​អ្នក​ទាំងអស់​គ្នា​ថា យើង​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​លទ្ធភាព ដើម្បី​ធានា​សន្តិសុខ…

ម​នុ​ស្ស​​​រា​ប់​​សិ​ប​​នា​ក់​​បា​ន​​ស្លា​ប់​​នៅ​ក្នុ​ង​​កា​រ​វា​យ​ប្រ​ហា​រ​​ផ្លូ​វ​អា​កា​ស​ ​ម​ក​លើ​​​​ហា​ង​​នំ​ប៉័​ង​ ​នៅ​​ស៊ី​​​រី​​

មនុស្ស​រាប់​សិប​នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​បាន​រងរបួស នៅក្នុង ការវាយប្រហារ​ពី ដែនអាកាស​របស់​កង​កម្លាំង​រដ្ឋាភិបាល​ស៊ី​រី នៅ​ហាង​នំប៉័ង​មួយកន្លែង កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ​។​ ​ការវាយប្រហារ​នេះ​បាន​កើតឡើង​នៅក្នុង​ខេត្ត Halfaya ស្ដិតក្នុង​ភាគកណ្ដាល​នៃ​ប្រទេស​ស៊ីរី ជា​ទីប្រជុំជន​មួយ ដែល​ត្រូវ​បាន​កាន់កាប់​ដោយ ក្រុម​ឧទ្ទាម​នៅ​ពេល​ថ្មីៗ​នេះ​។ យោង​តាម​សកម្មជន​បាន​ប្រាប់​ទីភ្នាក់ងារ Reuters ថា យ៉ាង​តិច​មាន​មនុស្ស​ជាង ៩០​នាក់​បាន​ស្លាប់​។​ ​សកម្មជន បាន​និយាយថា…