អ្នករត់តាក់ស៊ីម្នាក់ ត្រូវចោរភ្ជង់នឹងកាំភ្លើងប្លន់រថយន្តតាំងពីខណ្ឌដង្កោរួច រហូតដល់ខេត្តកណ្តាលទើបឃាត់រថយន្តបាន
ភ្នំពេញៈ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពហៅអ្នករត់ឡានតាក់ស៊ីជិះ រួចឈ្លៀតឱកាស ធ្វើសកម្មភាពដកអាវុធមកភ្ជង់ រួចចាប់ចងស្លាប់សេក និងរុញជនរងគ្រោះជាម្ចាស់រថយន្តចេញពីក្នុងរថយន្ត ហើយព្យាយាមបើកគេចតាំងពីក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រហូតចូលដល់ក្នុងទឹកដីខេត្តកណ្តាល ដោយមានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលខណ្ឌដង្កោ ដេញតាមពីក្រោយ ធ្វើឲ្យជនសង្ស័យភ័យក៏បើករថយន្តបុកដើមឈើ ទៅមុខលែងរួចតែម្តង។ ករណីប្លន់រថយន្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៨ ខែមេសា…