Update៖ បាក់រលំបង្គោលភ្លើងសង្កត់លើរថយន្ត រងការខូចខាតយ៉ាងដំណំ ខណៈដែលមានខ្យល់បក់មួយប្រាវ!

​ភ្នំពេញៈ រថយន្តធន់តូចមួយគ្រឿងបានរងការខូចខាតយ៉ាងដំណំ ពេលដែលម្ចាស់បានចតទុកចោលខាងមុខផ្ទះ ហើយមានមេឃចង់ភ្លៀង និងមានខ្យល់បក់មួយប្រាវ បង្កឲ្យបាក់ដើមឈើ១ដើម និង បង្គោលភ្លើង១ដើមបាក់សង្កត់ជាប់ពីលើនោះ។ ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ ២០១៨ នៅខាមុខផ្ទះលេខ៤៦២B3 ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រថយន្តដែលរងការខូចខាតនោះមានម៉ាកSCION…

បុរសម្នាក់ត្រូវបានចរន្តអគ្គីសនីឆក់ស្លាប់ ពេលបញ្ជូនទៅសង្រ្គោះបានពាក់កណ្តាលផ្លូវ!

ភ្នំពេញៈ បុរសម្នាក់បានស្លាប់ក្រោយពេលដែលក្រុមអ្នកធ្វើការជាមួយដឹកតាមរថយន្តបញ្ញូនទៅសង្គ្រោះផុតពីផ្ទះបានចម្ងាយប្រមាណ៣គីឡូម៉ែត្រប៉ុណ្ណោះ បន្ទាប់ពីគាត់ជួសជុលម៉ូទ័របូមទឹក ដោយមិនបានដឹងថាម៉ូទ័រនោះឆ្លង ក៏ត្រូវបានចរន្តអគ្គិសនីឆក់តែម្ដង ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងការ៉ាស់ជួសជុលរថយន្តស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលស្លាប់ខាងលើឈ្មោះ អ៊ុង សុខឿន អាយុ៣៥ឆ្នាំមុខរបរ បើកបររថយន្ត មានទីលំនៅក្នុងភូមិព្រែកប្រស់…

ឆេះរថយន្ត១គ្រឿង​ នៅលើផ្លូវជាតិលេខ​៤​ ព្រោះតែឆ្លងចរន្ដអគ្គិសនី​ ខុសលក្ខណៈ​បច្ចេកទេស!

កំពង់ស្ពឺៈ នៅវេលាម៉ោង៨និង៣២នាទីយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤១-៤២ ត្រង់ចំណុចភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង មានរថយន្ត១ គ្រឿងម៉ាក​សាំយ៉ុង ពណ៌ស្លែ ត្រូវបានម្ចាស់បើកបរ ដល់ចំណុចកើតហេតុ ក៏បានចុះដើរចេញពីរថយន្តបាត់​ ស្រាប់តែរថយន្តបានឆ្លងចរន្តភ្លើង បង្ក​ជាអណ្ដាតភ្លើង​ បណ្ដាល​ឲ្យ​ឆេះរថយន្តទាំងស្រុងតែម្តង។…

​អគ្គិសនីកម្ពុជា៖ ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល៤ថ្ងៃ នៅតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ!..

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៧,០៨,០៩និងទី១០ ខែមិថុនា ឆ្នាំ២០១៨ អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតាមតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

ស្រ្តីចំណាស់ម្នាក់ ឆក់ចរន្តអគ្គិសនីស្លាប់យ៉ាងអាណោចអាធ័ម!

សៀមរាបៈ កាលពីថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប មានករណីស្រ្តីម្នាក់ឆក់ចរន្តភ្លើងស្លាប់(ហ្វ្រីភ្លើង)។ ជនរងគ្រោះឈ្មោះ អ៊ឹម សេងហាន ភេទស្រី…

ឆ្លងចរន្តអគ្គិសនី ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍!

ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនឹងកន្លែងកើតហេតុ និងសមត្ថកិច្ចយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ និងហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភព ពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញទុស្សេខ្សែភ្លើង ហើយក៏បង្កជាអណ្តាតភ្លើង ទើបនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកពន្លត់។ ហើយភ្លាមនោះក៏រាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង…

​ឆេះផ្ទះមួយខ្នង អស់ទាំងស្រុង នៅព្រៃវែង!

ព្រៃវែងៈ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ មានអគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង នៅភូមិកំភា ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ម្ចាស់ផ្ទះឈ្មោះ វ៉ា នឹន ភេទប្រុស អាយុ៦៨ឆ្នាំ ប្រពន្ធឈ្មោះ ច្រឹក ស្រ៊ី អាយុ៦៦ឆ្នាំ រស់នៅឃុំកើតហេតុ។…

ប្រទះឃើញទារិកាម្នាក់ ដែលម្តាយអប្រិយចិត្តដាច់ ច្រកថង់យកមកបោះចោលលើគំនរសំរាម នៅជាប់របងអគ្គិសនីទួលសង្កែ!

ភ្នំពេញៈ បុរសម្នាក់ដើររើសអេតចាយ កាយថង់ក្នុងបំណងរកសំបកកំប៉ុង ក៏ស្រាប់តែឃើញទារិកាម្នាក់ស្រែកយំង៉ាៗ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅ ចំណុចមុខអគ្គិសនីទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមសម្តីបុរសម្នាក់ដែលជាអ្នកដើររើសអេតចាយបានប្រាប់សារព័ត៌មានPost Newsថា មុនដំបូងរូបគាត់កំពុងកកាយសំរាម ស្រាប់តែលឺសំឡេងយំង៉ាៗ គាត់ក៏លើកយកមកមើលក៏ឃើញទារិកា ដោយរុំសាររ៉ុង ពណ៌លឿងលាយក្បាច់ផ្ការ ចម្រុះច្រកចូលក្នុងថង់…

ជាងផ្សារដែកម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មុនបញ្ជូនដល់មន្ទីរពេទ្យ!

ភ្នំពេញៈ បុរសម្នាក់ដែលជាជាងផ្សារដែក ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឲ្យស្លាប់ មុនពេលក្រុមការងារដឹកតាមម៉ូតូយកមកសង្គ្រោះមន្ទីរពេទ្យ។ ករណីខាងលើនេះបានកើតឡើងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០និង២០នាទីព្រឹក នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងក្រុម២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ រហូតដល់ម៉ោង១២ថ្ងៃដដែលទើប ភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន។ សមត្ថកិច្ចប្រាប់ថាជនរងគ្រោះឈ្មោះ យ៉ាក រ៉ា អាយុ២៨ឆ្នាំ…

អគ្គិភ័យឆេះផ្សារកណ្តាល ផ្អើលយ៉ាងខ្លាំងទាំងកណ្តាលអធ្រាត្រ!..

​ភ្នំពេញៈ មានករណីអគ្គិភ័យឆាបឆេះផ្សាកណ្តាល ដោយហេតុព័ត៌មានបឋមពីប្រជាពលរដ្ឋថាទុស្សេខ្សែភ្លើងបង្កឲ្យមានអគ្គិភ័យឆាបឆេះចេញពីក្នុងតូបវេលុយយីហោវេហាស៏ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៣ សង្កាត់ ផ្សាកណ្តាលទី១ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ…