តោះមកទស្សនា បឹងកេត នឹង ភ្នំពេញក្រោន បានត្រឹមស្មើគ្នាជាមួយក្លិបថ្មី (វីដេអូ)

នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ក្នុងជំនួបសប្តាហ៍ទី១០ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ក្រុមបាល់ទាត់ វិសាខា បានត្រឹមស្មើជាមួយក្រុមការពារជើងឯក បឹងកេត ដោយលទ្ធផល ១ទល់១ នាកីឡដ្ឋានវេស្ទើន ស្របពេលដែល ភ្នំពេញក្រោន ក៏ស្មើជាមួយ អគ្គិសនីកម្ពុជា ដែរ ដោយលទ្ធផល…

សូមប្រុងប្រយត្ន័! ធ្វេសប្រហែសមួយភ្លែត បាត់បង់អាយុជីវិត..

កំពង់ធំៈ កាលពីវេលាម៉ោង៣និង២០នាទី រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ មានករណី មនុស្ស ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម នៅភូមិប្រាសាទ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ខៀវ យីម ភេទប្រុស អាយុ៤៣ឆ្នាំ។…

សូមជួយShare! អ្នកសៀមរាបដាច់ភ្លើង ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែមិថុនាខាងមុននេះ!..

​សៀមរាបៈ យោងតាមសេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០១៨ ដល់ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០១៨ អគ្គិសនីសៀមរាប នឹងធ្វើការកាត់ចរន្តអគ្គិសនី នៅតាមតំបន់មួយចំនួននិងតាមពេលវេលាដូចខាងក្រោម៖​

សូមជួយShare! ដាច់ភ្លើងរយៈពេល៤ថ្ងៃ នៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ!..

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៤,១៥,១៦ និងទី១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតាមតំបន់មួយចំនួនទៅតាមពេលវេលាមនិងទីកន្លែងដូចខាងក្រោម៖

ដាច់ភ្លើងតំបន់មួយចំនួន នៅខណ្ឌចំការមន

ភ្នំពេញៈ នៅវេលាម៉ោង ៨ និង៣០ នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ អគ្គិសនីកម្ពុជា បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើង៤៦៨ មូលហេតុមានអគ្គិភ័យឆាបឆេះខ្សែអ៊ីនធឺណែតរាលដាល ដល់ខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលមានទីតាំងស្ថិតនៅផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញ…

ទុស្សេចរន្តអគ្គិសនី ឆាបឆេះផ្អើលទាំងព្រឹកព្រលឹមនៅខណ្ឌចំការមន!

ភ្នំពេញៈ មានករណីទុស្សេចរន្តអគ្គិសនី បង្កឲ្យមានអណ្តាតភ្លើងឆាបឆេះអស់ខ្សែភ្លើងមួយបង្គោល ធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។ ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៨ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ ១០៥ សង្កាត់ បឹងកេងកងទី៣ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។…

លទ្ធផលសរុប ថ្ងៃអាទិត្យ នៃសប្តាហ៍ទី៩ មានគ្រាប់បាល់ដល់ទៅ ១៧គ្រាប់

កាលពីម្សិលមិញនេះ ការប្រកួតនៃសប្តាហ៍ទី៩ ពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ មានចំនួន ៣គូ ក្នុងនោះមានការទាត់បញ្ចូលទីគ្នាដល់ទៅ ១៧គ្រាប់។ ក្រុមម្ចាស់ផ្ទះ អាសុីអឺរ៉ុប យូណាយធីត បានយកឈ្នះ វេស្ទើនភ្នំពេញ ៦ទល់១ ស្របពេលដែលក្រុម ក្រសួងការពារជាតិ បានយកឈ្នះលើ អគ្គិសនីកម្ពុជា មិនឲ្យតដៃបាន…

ជាងផ្សារដែកម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើសំយ៉ាបផ្ទះកម្ពស់៤ម៉ែត្រ បណ្តាលឲ្យរបួសធ្ងន់!

ភ្នំពេញៈ បុរសជាជាងផ្សារដែកម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរនិងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្រព្រះកុសុមៈភ្លាមៗ ខណៈដែលគាត់ផ្សារដែកដំបូលសំយ៉ាបផ្ទះមួយកន្លែងទាំងមេឃកំពុងភ្លៀងហើយត្រូវបានចរន្តអគ្គិសនីឆក់ បណ្ដលឲ្យធ្លាក់ទាំងកំរោលតែម្ដង។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។ បុរសរងគ្រោះខាងលើនោះមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ មានអាយុប្រហែល៣០ឆ្នាំ និងគ្រាន់តែដឹងថាគាត់មានស្រុកកំណើតនៅក្នុងខេត្តក្រចេះនិងស្នាក់នៅភូមិកើតហេតុខាងលើ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសខាងលើរួមជាមួយក្រុមការងារបាននាំគ្នាឡើងផ្សារដំបូលសំយ៉ាបផ្ទះកម្ពស់ប្រហែល៤ម៉ែត្រ។ ហើយខណៈដែលកំពុងផ្សារសុខៗស្រាប់តែមេឃបានធ្លាក់ភ្លៀង ប៉ុន្តែជនរងគ្រោះមិនព្រមឈប់ឡើយបានផ្សារទាំងមេឃភ្លៀង…

លួចបានវាគ្រាន់ ដល់ប៉ូលិសតាមទាន់ មានអីដេកគុក

ភ្នំពេញៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៦ និង៥០នាទីល្ងាចថ្ងៃទី៥ ខែមិថុនាឆ្នាំ ២០១៨ បានស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន២ នាក់ ពាក់ព័ន្ធនឹងបទល្មើសលួច (ម៉ូតូ) របស់ប្រជាពលរដ្ឋចំនួន ៣ ករណី នៅចំណុចសាលាបឋមសិក្សាភូមិ៧ ផ្លូវ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ…

អគ្គិភ័យឆេះកុដិលោកដែលផ្តល់ឲ្យនិសិត្សឆ្នាំ៤នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ស្នាក់នៅផ្អើលទាំងកណ្តាលយប់!

ភ្នំពេញៈ កុដិចំណាស់មួយខ្នងត្រូវបានបានអគ្គិភ័យលេបត្របាក់ឆាបឆេះម៉ូតូ២គ្រឿង និងសម្បត្តិមួយចំនួនទៀតផ្អើលដល់ព្រះសង្ឃនិងកូនសិស្ស កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចកុដិចំណាស់អត់លេខមួយខ្នង ស្ថិតក្នុងវត្តទឹកថ្លា ខណ្ឌសែនសុខ។ បើតាមសម្តីពីបុរសម្នាក់មានឈ្មោះ សេង ហុង អាយុ២៤ឆ្នាំ ជានិសិត្សឆ្នាំ៤នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ស្នាក់នៅកុដិកើតហេតុ មានស្រុកកំណើរនៅស្រុកបាធាយ ខេត្តកំពង់ចាម បានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់បានមកស្នាក់នៅក្នុងវត្តនេះអស់រយៈ ពេលជាង៣ឆ្នាំមកហើយ។…