រថយន្តកុងតឺន័របុកម៉ូតូPassApp រេចង្កូតជ្រុលទៅបុកបង្គោលភ្លើង និងរបងផ្ទះពលរដ្ឋ បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកុងតឺន័រ មួយគ្រឿង បើកបរបុកម៉ូតូ Pass App មួយគ្រឿង ហើយរេចង្កូចបុកបង្គោលភ្លើងបាក់ និងរបងផ្ទះពលរដ្ឋ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ក្នុងហេតុការណ៍នេះ មានមនុស្សរងរបួសម្នាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ…

​ផ្ទះ​ប្រជាពលរដ្ឋ​០១​ខ្នង ត្រូវអគ្គិភ័យឆាបឆេះ បណ្តាលឲ្យរងការខូចខាត ​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រហែល​១២​និង​៤០​នាទី​ថ្ងៃត្រង់​ មាន​ករណី​អគ្គិ​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ ស្ថិត​នៅ​ចំណុច​ ក្រុម​ទី​៦​ ភូមិ​អូរ​ច្រាប​ ឃុំ​សំឡូត​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង ​។​ ​លោក​វរសេនីយ៍ទោ​ ម៉ែ​ន​ រី​ម​ អធិការ​នគរបាល​ស្រុក​សំឡូត​…

អគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន០៦ខ្នង និងសម្ភារៈប្រើប្រាស់ខូចខាតអស់ទាំងស្រុង

​ភ្នំពេញៈ (ព័ត៌មាន​លម្អិត​)​ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង​ ០៦និង៣០​ នាទីព្រឹក ថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអគ្គិភ័យ​​មួយកន្លែងបានកើតឡើង…

ករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ឆាបឆេះផ្ទះពលរដ្ឋចំនួន ២គ្រួសារ នៅស្រុកបរិបូរណ៌

កំពង់ឆ្នាំងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១០ និង២៩នាទី មានករណីអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​បងប្អូនប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែល​ស្ថិត​នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​ ។ មន្រ្តីនគរបាលស្រុកបរិបូរណ៌ បានឱ្យដឹងថា៖ ករណី​គ្រោះអគ្គិភ័យខាងលើនេះ​ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី​បង្កជាអណ្តាតភ្លើងឆាបឆេះឡើង​តែ​ម្ដង ​។ ផ្ទះដែលរងការឆាបឆេះខាងលើនេះ​ជា​ផ្ទះរបស់៖…

Update៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក​ Range​ Rover​ ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុងនៅ​លើ​ផ្លូវ​ល្បឿន​លឿន​ បណ្តាលមកពីឆ្លង​ចរន្ដអគ្គិសនី

កំពង់ស្ពឺៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថៃ្ង​០៨​ វិច្ឆិកា​ ឆ្នាំ​២០២២​ រថយន្ត​ Range​ Rover​ ស៊េរី​ទំនើប​មួយ​គ្រឿង​ បាន​ឆ្លង​ចរន្ដអគ្គិសនី​ ឆាបឆេះ​ខ្ទេច​គ្មាន​សល់​ ស្ថិត​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ គីឡូម៉ែត្រ​ ៥៦​ ស្ថិត​នៅ​ឃុំ​មហា​សាំង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ​។​…

ករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង នៅស្រុកសំរោងទង

កំពង់​ស្ពឺៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃអាទិត្យ ១៣ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២​ វេលាម៉ោង ១០:៥០​ នាទី មាន​ករណី​អគ្គីភ័យ​មួយ​កន្លែង​បាន​កើត​ឡើង​ដែល​ស្ថិត​នៅ​ចំណុចភូមិសុវណ្ណគីរី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង…

ករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះក្លឹបកំសាន្ត អិលអូអិលមួយកន្លែង នៅខេត្តបាត់ដំបង

បាត់ដំបងៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃសុក្រ ១១កើត ខែ កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវេលាម៉ោង ១៦:៣០ នាទីរសៀល ដែលស្ថិតនៅចំណុចក្រុមទី៣៨ ភូមិ ២០ឧសភា…

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យម្ចាស់មានវ័យ៧០ឆ្នាំម្នាក់ ស្លាប់បាត់បង់អាយុជីវិត

​ស្វាយរៀងៈ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា វេលាម៉ោង​ ០៩និង៣០ នាទីព្រឹក ថ្ងៃ​ទី​០២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​នេះ​ មានករណីអគ្គិភ័យមួយបានកើតឡើង នៅត្រង់ចំណុច​ ភូមិស្វាយង៉ោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​ បណ្ដាលឲ្យឆេះផ្ទះទំហំ ៧x១២ ម៉ែត្រ​…

ករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ​​ឆេះ​រថយន្ត​មួយ​គ្រឿង

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង​ ១៣:៣០​ នាទីថ្ងៃត្រង់​ ថ្ងៃអង្គារ​ ១កើត ខែកតិ្តកឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥​ ខែតុលាឆ្នាំ២០២២ មានករណីអគ្គិភ័យ​​ឆេះ​រថយន្ត​មួយ​គ្រឿង​បានកើតឡើងនៅចំណុច ផ្ទះលេខ២៨៧អា ផ្លូវលំ ក្រុមទី០៦ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ…

ទុស្សេចរន្តអគ្គិសនីមួយកន្លែង បង្កជាអគ្គិភ័យកើតឡើង ឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ

ភ្នំពេញៈ នៅវេលាម៉ោង0៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ មានករណីទុស្សេចរន្តអគ្គិសនីមួយកន្លែង បង្កជាអគ្គិភ័យកើតឡើង ឆាបឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ ក៏បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាចោមរោមមើល ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍ករណីអគ្គិភ័យខាងលើ បើយោងតាមការបញ្ជាក់ប្រាប់របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុនោះ ពួកគាត់បាននិយាយថា មុនដំបូងគាត់បានឮស្នូរផ្ទុះចរន្តអគ្គិសនីលាន់សូរផែសបែកផ្កាភ្លើងព្រៀក…