អគ្គិសនីកម្ពុជា នឹងផ្អាកចរន្ត ជាច្រើនកន្លែងក្នុងក្រុងភ្នំពេញ នាថ្ងៃទី២៧ ដល់ ២៩ឧសភា

ភ្នំពេញៈ សេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែឧសភានេះថា មានការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៕

អគ្គិសនីកម្ពុជា ព្យាយាមភ្ជាប់ចរន្តឲ្យបានមុនម៉ោង១១យប់នេះ ក្រោយរថយន្តដឹកប្រេងបុកបាក់បង្គោលភ្លើង

ភ្នំពេញៈ រថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង បានបើកទាក់ខ្សែបណ្ដាញតង់ស្យុងទាប កាលពីវេលាម៉ោង១២៖២២នាទី ថ្ងៃត្រង់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ បណ្ដាលឲ្យទាញបាក់បង្គោលអគ្គិសនីចំនួន៦ដើម ដែលករណីនេះ បានធ្វើឲ្យដាច់ភ្លើងនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែអគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារទៅដំឡើង និងជួសជុលដាំបង្គោល ដើម្បីតភ្ជាប់ចរន្តអគ្គិសនីឡើងវិញ ឲ្យបានមុនម៉ោង១១យប់នេះ។ ទំព័រហ្វេសប៊ុកអគ្គិសនីកម្ពុជា ចេញផ្សាយនៅមុនប៉ុន្មាននាទី បានឲ្យដឹងថា “នៅថ្ងៃទី24…

រោងម៉ាស៊ីនអគ្គិសនីមួយកន្លែងស្រុកត្រពាំងប្រាសាទ ភ្លើងឆេះស្ទើរទាំងស្រុង

ឧត្តរមានជ័យៈ ឆាបឆេះរោងម៉ាស៊ីនអគ្គិសនីមួយកន្លែងយ៉ាងសន្ធោសន្ធៅ ខូចខាតស្ទើរតែទាំងស្រុក ដោយសារធ្លាយអណ្ដាតភ្លើងចេញពីឡ ដុតអុសរបស់ម៉ាស៊ីនភ្លើងមកក្រៅ។ ហេតុការណ៍ភ្លើងនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅខាងកើតផ្សារត្រពាំងប្រាសាទ ក្នុងភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនដំបូងពួកគាត់បានឃើញអណ្ដាតភ្លើង និងផ្សែង ខ្មួលខ្មាញ់ឆេះឡើងលើ…

រថយន្តដឹកស៊ីទែនសាំង ទាក់ខ្សែបាក់បង្គោលភ្លើងថ្ម បង្កឲ្យព្រួយបារម្ភ

ភ្នំពេញ: ករណីភ្ញាក់ផ្អើលព្រលឹងចុងសក់បណ្ដាល មកពីរថយន្តស៊ីទែនដឹកសាំង ទាក់ខ្សែភ្លើង ផ្ទុះសេចរន្ត សំណាងស៊ីទែន គ្មានប្រេងសាំងមិនបង្កឲ្យគ្រោះថ្នាក់អ្វីឡើយ សូមបញ្ចាក់ថា បង្គោលភ្លើងឈើ បំពាក់សុទ្ធតែខ្សែភ្លើង តូចធំទាំងរមូរ ដែលមិនអាចឲ្យបង្គោលឈើមួយដើមនេះ ធានាទ្រាំទ្រ ទទួលរងនូវទម្ងន់ និងឈើពុកផុយផងនោះ ពេលខ្យល់បក់បោក ធ្វើឲ្យរលំបាក់ជាពីកំណាត់ ធ្លាក់ខ្សែរាយប៉ាយតាមផ្លូវ កាលពីរសៀលថ្ងៃទី២៣ ខែឧសភា…

អគ្គិសនីកម្ពុជា ផ្ដាច់ភ្លើងបណ្ដោះអាសន្ននៅខណ្ឌសែនសុខ និងពោធិ៍សែនជ័យ

ភ្នំពេញៈ សេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែឧសភានេះថា អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅអនុស្ថានីយទី៥ ជាបណ្ដោះអាសន្ន ដើម្បីឲ្យក្រុមការងារធ្វើការផ្លាស់ប្ដូរបង្គោលភ្លើងតង់ស្យុងមធ្យម។ អគ្គិសនីកម្ពុជា បានសរសេរថា “នៅថ្ងៃទី24 ខែឧសភា ឆ្នាំ2016 ម៉ោង 12:22នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅអនុស្ថានីយទី5(GS5-F4) ជាបណ្តោះអាសន្ន នៅតំបន់មួយចំនួនដែលស្ថិតនៅ (1) ភូមិត្រពាំងមាន…

ព្រឹកនេះដាច់ភ្លើង នៅម្តុំជើងស្ពានអាកាសក្បាលថ្នល់ និងស្តុបចំការមន

ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងតាមហ្វេសប៊ុកមុននេះ បានឲ្យដឹងថា “នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅវេលាម៉ោង៦:៤៩នាទី មានករណីដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដូចខាងក្រោម៖ (១)ចាប់ពីខាងជើងស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះនរោត្តម រហូតដល់ស្តុបចំការមន (២)ចាប់ពីស្តុបចំការមន តាមបណ្តោយផ្លូវសុធារស រហូតដល់មជ្ឈមណ្ឌលទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសរបស់យើងខ្ញុំកំពុងតែពិនិត្យស្វែងរកកំហូច និងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។”…

អគ្គិសនីសៀមរាប ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅថ្ងៃទី២៥ឧសភា

ភ្នំពេញៈ នៅថ្ងៃទី២៣ ខែឧសភានេះ អគ្គិសនីសៀមរាប បានចេញសេចក្ដីប្រកាសពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល១ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ដើម្បីធ្វើការផ្លាស់ប្តូរពីបណ្តាញ MV ក្រោមដីទៅបណ្តាញ MV លើខ្សែអាកាសថ្មីវិញ។ អគ្គិសនីសៀមរាប នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងក្រោម៖

ដាច់ភ្លើងទៀតហើយ កណ្ដាលក្រុងភ្នំពេញ តែម្ដង

ភ្នំពេញៈ សេចក្ដីរាយការណ៍ពីអគ្គិសនីកម្ពុជា តាមទំព័រហ្វេសប៊ុករបស់ខ្លួន មុននេះ១០នាទី បានឲ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនីនៅក្នុងខណ្ឌចំការមន និងខណ្ឌដូនពេញ ដែលអគ្គិសនីកម្ពុជា អះអាងថា បណ្ដាលមកពីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២។ អគ្គិសនីកម្ពុជា ជូនដំណឹងយ៉ាងដូច្នេះថា “នៅថ្ងៃទី22 ខែឧសភា ឆ្នាំ2016 នៅវេលាម៉ោង20:52នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី2(GS2-F6A) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅតាមបណ្តោយ (1)មហាវិថីព្រះនរោត្តម ផ្លូវលេខ41…

អគ្គិសនីកម្ពុជា ផ្ដាច់ភ្លើង១ម៉ោងកន្លះ ដើម្បីដំឡើងបរិក្ខាអគ្គិសនីថ្មី

ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងតាមហ្វេសប៊ុកមុននេះ១០នាទី បានឲ្យដឹងថា “នៅថ្ងៃទី21 ខែឧសភា ឆ្នាំ2016 អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីពីអនុស្ថានីយទី4(GS4-F13,F27) ជាបណ្តោះអាសន្ន រយៈពេល 1ម៉ោង30នាទី ចាប់ពីម៉ោង9:30 នាទីព្រឹក រហូតដល់ ម៉ោង11:00 នាទីថ្ងៃត្រង់ នៅតំបន់មួយចំនួនដែលស្ថិតនៅ (1) ភូមិល្វា…

អគ្គិភ័យឆេះបង្គោលភ្លើង ធ្វើឲ្យដាច់ភ្លើងក្នុងសង្កាត់ទន្លេបាសាក់

ភ្នំពេញៈ ដោយសារអគ្គិភ័យឆាបឆេះបង្គោលអគ្គិសនី បង្កជាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦៖៤៦នាទី យប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ អគ្គិសនីកម្ពុជា សម្រេចផ្អាកការផ្គត់ផ្គង់ភ្លើងបណ្ដោះអាសន្ននៅសង្កាត់ទន្លេបាសាក់ ក្នុងខណ្ឌចំការមន។ នេះជាការអះអាងរបស់អគ្គិសនីកម្ពុជា តាមទំព័រហ្វេសប៊ុកនៅមុននេះ១០នាទី។ អគ្គិសនីកម្ពុជា បានជូនដំណឹងយ៉ាងដូច្នេះថា “នៅថ្ងៃទី20 ខែឧសភា ឆ្នាំ2016 វេលាម៉ោង18:46នាទី សូមផ្អាកការផ្គត់ផ្គង់បណ្តោះចរន្តអគ្គិសនីអាសន្ននៅបន្ទប់ភ្លើងលេខ D04-F2…