(ជ្រុង១នៃសង្គម) ផ្លូវនឹងបង្គោលធ្វើស្អាតយូរហើយ នៅឡើយខ្វះតែអំពូលភ្លើងបំភ្លឺពេលយប់

ភ្នំពេញៈ នៅរាជធានីភ្នំពេញ គេសង្កេតឃើញផ្លូវជាច្រើនខ្សែ ត្រូវបានអាជ្ញាធរធ្វើការជុសជុលកែលម្អ និងពង្រីក ដាក់ប្រព័ន្ធលូនឹងដាក់បង្គោលភ្លើងបំភ្លឺបានល្អប្រសើរឡើងជាបន្តបន្ទាប់។ ដោយឡែកក្រឡេកមកមើលកំណាត់ផ្លូវលេខ២១៧ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យឯណេះវិញ ការស្ថាបនាផ្លូវបេតុង១ខ្សែដោយក្រុមហ៊ុនណឹម ម៉េង នោះរហូតមកដល់ពេលនេះជិតរួចរាល់ហើយដោយមានសួននឹងបង្គោលភ្លើងនៅកណ្តាល។ បង្គោលភ្លើងក្រុមហ៊ុនបានដាក់រួចរាល់ហើយ ថែមទាំងបានដាក់អំពូលបំភ្លឺនៅពេលយប់បានល្អ។ ប៉ុន្តែភ្លើងបំភ្លឺផ្លូវនោះ មិនដឹងថា ខាងក្រុមហ៊ុន ណឹម ម៉េង ឬខាងណាជាអ្នកទទួលនោះទេដោយត្រង់កំណាត់ផ្លូវ២១៧…

ដាច់ខ្សែតង់ស្យុង ធ្វើឲ្យដាច់ភ្លើងនៅទួលគោក

ភ្នំពេញៈ នៅមុននេះ២នាទី អគ្គិសនីកម្ពុជា បានជូនដំណឹងតាមទំព័រហ្វេសប៊ុករបស់ខ្លួនឲ្យដឹងថា មានករណីដាច់ភ្លើងនៅសង្កាត់មួយចំនួនក្នុងខណ្ឌទួលគោក បណ្ដាលមកពីខូចខ្សែបណ្ដាញតង់ស្យុងមធ្យមក្រោមដី ប៉ុន្តែក្រុមការងារបច្ចេកទេសនឹងតភ្ជាប់វិញនៅម៉ោង១២យប់ ថ្ងៃទី១៩ ខែឧសភានេះ។ ហ្វេសប៊ុកអគ្គិសនីកម្ពុជា សរសេរថា “នៅថ្ងៃទី19 ខែឧសភា ឆ្នាំ2016 នៅវេលាម៉ោង16:39នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី1(GS1-F2A) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនតាមបណ្តោយ ផ្លូវលេខ337 ផ្លូវលេខ317 សង្កាត់បឹងកក់,ផ្លូវលេខ347…

ខណ្ឌទួលគោក ដាច់ភ្លើងទៀតហើយ!

ភ្នំពេញៈ ទំព័រហ្វេសប៊ុកអគ្គិសកម្ពុជា ចេញផ្សាយមុននេះ បានឲ្យដឹងថា “នៅថ្ងៃទី19 ខែឧសភា ឆ្នាំ2016 នៅវេលាម៉ោង16:39នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី1(GS1-F2A) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនតាមបណ្តោយ ផ្លូវលេខ337 ផ្លូវលេខ317 សង្កាត់បឹងកក់,ផ្លូវលេខ347 ផ្លូវលេខ530 ផ្លូវលេខ339 សង្កាត់បឹងកក់1,ផ្លូវលេខ566 សង្កាត់បឹងកក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ”។ បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា…

ហ៊ីយ៉ាន់ដាយដឹកមាន់ បើកលឿនគេចក្មេងជិះកង់ ជ្រុលទៅបុកបង្គោលភ្លើងក្រឡាប់ដេកស្ដូក

ភ្នំពេញ: រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកមាន់១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ដូចហោះហើយបានវាក់អើជាមួយ ក្មេងប្រុសម្នាក់កំពុងជិះកង់ តាមផ្លូវរថយន្តនោះគេចចេញ ក្នុងស្ថានភាពភ័យស្លន់ស្លោរ និងបានជាន់ហ្វ្រាំងអូសជាង៥០ម៉ែត្រ ប៉ុន្តែមិនជាប់ក៏បានរេចង្កូត ជ្រុលទៅបុកបង្គោលភ្លើង មុខផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យក្រឡាប់បះជើង ទាំងកំរោលតែម្ដង ហើយអ្នកបើកបររងរបួសស្រាលប៉ុណ្ណោះ ហើយក៏សំណាងដែរ ដែលមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកភូមិ។ ហេតុការណ៏នោះបានកើតឡើងកាលពីវេលា ម៉ោង១និង១០នាទី រសៀលថ្ងៃទី១៩…

ដាច់ភ្លើងទៀតហើយ នៅសង្កាត់ផ្សារថ្មី

ភ្នំពេញៈ តាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា តាមទំព័រហ្វេសបុកនៅមុននេះ១៥នាទី បានឲ្យដឹងថា នៅវេលាម៉ោង២៖២០នាទី រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ ធ្វើឲ្យដាច់ភ្លើងក្នុងសង្កាត់ផ្សារថ្មីទី១ និងសង្កាត់ផ្សារថ្មីទី២ ក្នុងខណ្ឌដូនពេញ។ អគ្គិសនីកម្ពុជា ជូនដំណឹងយ៉ាងដូច្នេះថា “នៅវេលាម៉ោង 14:20រសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី1 (GS1-F17A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅផ្លូវលេខ63 សង្កាត់ផ្សារថ្មីទី1…

ដាច់ភ្លើងនៅសង្កាត់ទឹកថ្លា និងកាកាប

ភ្នំពេញៈ ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គិសនីកម្ពុជា ចេញផ្សាយមុននេះ១០នាទី បានឲ្យដឹងថា នៅវេលាម៉ោងជាង១១ ថ្ងៃទី១៩ ខែឧសភានេះ មានករណីដាច់ភ្លើងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់កាកាប ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលបច្ចុប្បន្នមន្ត្រីជំនាញកំពុងធ្វើការត្រួតពិនិត្យស្វែងរកកំហូច ដើម្បីភ្ជាប់ចរន្តអគ្គិសនីឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់វិញ។ ហ្វេសប៊ុកអគ្គិសនីកម្ពុជា សរសេរថា “នៅថ្ងៃទី19 ខែឧសភា ឆ្នាំ2016 នៅវេលាម៉ោង 11:30…

EDC នឹងផ្ដាច់ចរន្តអគ្គិសនី នៅភ្នំពេញ និងខេត្តកណ្ដាល ដើម្បីសម្រួលដល់ការងារពង្រីកផ្លូវ

ភ្នំពេញៈ អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល អំពីការផ្ដាច់ចរន្តអគ្គិសនីបណ្ដោះអាសន្ន ដើម្បីអនុវត្តការងារជួសជុល ផ្ដាស់ប្ដូរ ដំឡើងបរិក្ខា និងរុះរើគន្លងខ្សែបណ្ដាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅតំបន់ភ្លើងមួយចំនួនទៅតាមពេលេវេលា និងទីតាំងដូចខាងក្រោម៖

នៅភ្នំពេញ និងខេត្តកណ្ដាល ដាច់ភ្លើងស្ទើរគ្រប់ខណ្ឌទាំងព្រឹក

ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងឲ្យដឹងថា នៅម៉ោងជាង៧ព្រឹក ថ្ងៃទី១៩ ខែឧសភានេះ មានករណីដាច់ចរន្តអគ្គិសនីច្រើនតំបន់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបញ្ហានេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការត្រួតពិនិត្យស្វែងរកកំហូច ដើម្បីតភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋអាចប្រើប្រាស់វិញក្នុងពេលឆាប់ៗ។ អគ្គិសនីកម្ពុជា បានឲ្យដឹងដូច្នេះថា “នៅថ្ងៃទី19 ខែឧសភា ឆ្នាំ2016 នៅវេលាម៉ោង7:15 នាទី មានករណីដាច់ចរន្តអគ្គិសនី…

ដាច់ភ្លើងនៅពោធិ៍សែនជ័យ មូលហេតុខូចខ្សែបណ្ដាញតុងស្យុង

ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា “នៅថ្ងៃទី18 ខែឧសភា ឆ្នាំ2016 នៅវេលាម៉ោង 15:08នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី5(GS5-F4) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ភូមិជង្រុក, ភូមិជម្ពូវ័ន្ត, សង្កាត់ត្រពាំងក្រសាំង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ”។ មូលហេតុដែលបណ្ដាលឲ្យមានការដាច់ភ្លើងនេះ អគ្គិសនីកម្ពុជា បញ្ជាក់ឲ្យដឹងថា ដោយសារមានកំហូចខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)…

អគ្គិសនីកម្ពុជា ផ្ដាច់ភ្លើង១ម៉ោង ក្នុងខណ្ឌមានជ័យ និងសែនសុខ

ភ្នំពេញៈ អគ្គិសនីកម្ពុជា ចេញផ្សាយឲ្យដឹងនៅមុននេះប៉ុន្មាននាទីថា នឹងផ្អាកការផ្គត់ផ្គង់ភ្លើងក្នុងទឹកដីខណ្ឌមានជ័យ និងខណ្ឌសែនសុខ រយៈពេល១ម៉ោង ចាប់ពីម៉ោង៧៖២០នាទី ដល់ម៉ោង៨៖២០នាទី យប់ថ្ងៃទី១៧ ខែឧសភានេះ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលជើងហ្វុយស៊ីបតង់ស្យុងធម្យម។ អគ្គិសនីកម្ពុជា ចេញផ្សាយយ៉ាងដូច្នេះថា “នៅថ្ងៃទី17 ខែឧសភា ឆ្នាំ2016 អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នរយៈពេល 1ម៉ោង ចាប់ពីម៉ោង…