ប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌមួយចំនួន ប្រតិកម្មនឹង EDC ខណៈដាច់ចរន្តអគ្គិសនី ជាច្រើនម៉ោង

ភ្នំពេញ: ប្រជាពលរដ្ឋ ជាច្រើននាក់ បានប្រាប់ post news ឱ្យដឹងថា ខណៈពេលនេះ មានករណីដាច់ចរន្តអគ្គិសនី ប្រហែលជិត ២ម៉ោង ទៅ ៣ ឬ ៤ម៉ោង មកហើយ ដោយកន្លែង នាវេលាចាប់ពីរសៀលម៉ោង០៤ ល្ងាចថ្ងៃទី០២ ឧសភា…

ប្រទេសម៉ាទ្បេស៊ីកំពុងប្រឈមនឹងវិបត្តិទឹក

ម៉ាទ្បេស៊ីៈ ភ្លៀងធ្លាក់រប៉េះរប៉ោះនៅក្នុងឧបទ្វីបប្រទេសម៉ាឡេស៊ី ប្រហែលជាមិនអាចផ្ដល់នូវតំរូវការគ្រប់គ្រាន់ សម្រាប់ប្រជាពលជន ពីអាកាសក្ដៅខ្លាំងនោះទេ ប៉ុន្តែវាក៏អាចជួយកាត់បន្ថយវិបត្តិទឹកបានខ្លះក្នុងប្រទេសនេះផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មានសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។ នៅក្នុងវិបត្តិនេះ ទំនប់ និងអាងស្តុកទឹកចំនួន ៤១ កន្លែងក្នុងប្រទេស កំពុងមានការវិវឌ្ឍន៍ទៅរកភាពរាំងស្ងួតយ៉ាងឆាប់រហ័ស ជាពិសេសនៅភាគខាងជើងរដ្ឋ Perak, Penang,…

អភិបាលរាជធានីភ្នំពេញ ជំរុញការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ នៅតំបន់បឹងកក់ ឲ្យលឿន

ភ្នំពេញ : អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស កាលពីរសៀលថ្ងៃទី២៧ ខែមេសា បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យមើលគម្រោងអភិវឌ្ឍន៍នៅតំបន់បឹងកក់។ ការចុះពិនិត្យដោយថ្មើរជើងនេះលោកអភិបាល បានជំរុញការរៀបចំតភ្ជាប់ផ្លូវក្រោយសណ្ឋាគារភ្នំពេញ កាត់តាមវិហារឥស្លាម ចេញមកផ្លូវ ក្នុងតំបន់បឹងកក់ ឬហៅផ្លូវR4។ ជំរុញការតភ្ជាប់ផ្លូវR9 និងផ្លូវR10 ដែលជាផ្លូវ រំដោះចរាចរណ៍ ពីតំបន់ទួលគោក…

រដ្ឋាភិបាលចិន និងធនាគារនីរហ័ណ-អាហរ័ណចិន នឹងបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងថ្មីជាច្រើនទៀត

ភ្នំពេញ: នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Jiang Juhua នាយកគ្រប់គ្រងឥណទានសម្បទាន នៃធនាគារនីរហ័ណ-អាហរ័ណចិន បានមានប្រសាសន៍នៅក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងធនាគារនីរហ័ណ-អាហរ័ណចិន ផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ហើយនឹងបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងថ្មីជាច្រើនទៀត។…

អតីត ឌ្រីមលែនឌ៍ (Dream Land) ស៊យជាន់ស៊យ អគ្គិភ័យឆេះ ២លើក ចន្លោះពេលតែប៉ុន្មានម៉ោង

ភ្នំពេញ: ទីតាំងអតីត សួនឌ្រីមលែនឌ៍ (Dream Land) ទល់មុខអាគារ ណាហ្គាវើល (Naga World) ដែលសេសសល់ ពីការរុះរើចេញ ដើម្បីសាសង់សំណង់រាប់រយជាន់នោះ មានហេតុការណ៍ទុស្សេចរន្តអគ្គិសនី ផ្ទួនៗគ្នា ចំនួន ២លើកមកហើយ នៅព្រឹកថ្ងៃទី២៦ និងកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ ដោយឆេះកំទេចកំទី…

Update: អគ្គិភ័យឆេះផ្ទះ នៅកណ្តាលក្រុងសៀមរាប បានរលត់ទាំងស្រុងហើយ

សៀមរាប: នៅមុននេះបន្តិច មន្ត្រីកងរាជអាវុធហត្ថខេត្តបានប្រាប់ Post News ថាអគ្គិភ័យឆេះផ្ទះនៅក្បែរច្រកចូលផ្សារសាមគ្គី សង្កាត់ស្លក្រាម ក្រុងសៀមរាប នោះបានរលត់អស់ទាំងស្រុងហើយ គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ។ មន្ត្រីអាវុធហត្ថបានប្រាប់ទៀតថា ហេតុការនេះសមត្ថកិច្ចបានប្រើប្រាស់ឡានទឹក៦គ្រឿងបាញ់ទឹកអស់ ៤គ្រឿង។ រីឯមូលហេតុនោះមន្ត្រីអាវុធហត្ថបញ្ជាក់ថាកំពុងស្រាវជ្រាវរកមូលហេតុ។ សូមបញ្ជាក់ថាកាលពីម៉ោង ១០:៤៥នាទី ថ្ងៃ២៥ ខែមេសា ឆ្នាំ២០១៦ មានអគ្គិភ័យមួយឆាបឆេះ…

First News: អគ្គិភ័យ កំពុងឆាបឆេះ នៅកណ្តាលក្រុងសៀមរាប

សៀមរាប: នៅមុននេះបន្តិចម៉ោង១០:៤៥នាទី ព្រឹកថ្ងៃ២៥ ខែមេសា ឆ្នាំ២០១៦ មានអគ្គិភ័យមួយកំពុងឆាបឆេះ លំនៅដ្ឋានប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅជាប់ខាងក្រោយផ្សារសាមគ្គី ក្រុង-ខេត្តសៀមរាប។ ផ្ទះដែលត្រូវអគ្គិភ័យកំពុងឆាបឆេះ ត្រូវបានគេរាយការណ៍ថា សង់អំពី ថ្មលើឈើ ចំនួន២ខ្នង មួយខ្នងត្រូវភ្លើងឆេះអស់ទាំងស្រុង និងមួយខ្នងទៀតឆេះអស់ ៥០ភាគរយ។ ក្នុងហេតុការណ៍ ពុំមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។ ខណៈនេះក្រុងពន្លត់អគ្គិភ័យ…

សម្តេចតេជោ : ទិវាពលកម្មរអន្ដរជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ធិសដល់ចលនាកម្មករអន្ដរជាតិ

ភ្នំពេញ: យោងតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានឲ្យដឹងថា ទិវាពលកម្មរអន្ដរជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ធិសដល់ចលនាកម្មករអន្ដរជាតិ ដែលបានកើតឡើងនៅក្នុងប្រទេសមួយចំនួនកាលពី១០៣ឆ្នាំមុន ក្នុងការទាមទារឲ្យមានការកែលម្អលក្ខខណ្ឌការងារ និងជីវភាពរបស់ប្រជាពលករ ហើយព្រឹត្ដិការណ៍នេះ បានក្លាយជាព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដអន្ដរជាតិ ជារៀងរហូតមក។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានលើកឡើងទៀតថា នៅក្នុងវិស័យការងារ ការអនុវត្ដលក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ…

យន្តហោះចម្បាំង រុស្សី បាញ់ទឹកកក សង្គ្រោះប្រជាពលរដ្ឋ

រុស្សី: ប្រទេសរុស្សី ជាប្រទេសដែលមានសីតុណ្ហភាពត្រជាក់ ស្ទើពេញមួយឆ្នាំ ប៉ុន្តែប៉ុន្មានខែកន្លងមក ប្រទេសមួយនេះ បានឈានចូលដល់រដូវត្រជាក់ដ៍អាក្រក់ ហើយធ្វើឲ្យទន្លេមួយចំនួន កករឹង ដែលជាហេតុធ្វើឲ្យគ្មានចរន្តទឹកហូរទៅ ទំនប់វារីអគ្គិសនីសំរាប់បង្កើតអគ្គិសនី ដែលបម្រើឲ្យ ប្រជាជនជិត៥០០០នាក់ដែលរស់នៅក្បែរនោះ។ ដកស្រង់ចេញពីគេហេទំព័រក្នុងស្រុករបស់រុស្សី ចេញផ្សាយនៅថ្ងៃ២០ ខែមេសា ឆ្នាំ២០១៦នេះ រដ្ឋបាលទីក្រុង ម៉ូស្គូ បានសំរេចប្រើយន្តហោះយោធា ស៊េរីទំនើបដែលបំពាក់ទៅដោយ…

រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងរកវិធីទប់ស្កាត់ ការបាក់ទំនប់វារីអគ្គិសនី ដោយសារគ្រោះធម្មជាតិ

រ៉ង់ហ្គូន: រដ្ឋាភិបាលថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា កំពុងតែស្វែងរកដំណោះស្រាយភ្លាមៗដើម្បីកាត់បន្ថយហានិភ័យ នៃការបាក់ទំនប់វារីអគ្គិសនី នៅរដ្ឋ Chin ដោយសារតែកាលពីឆ្នាំមុននេះ មានការបាក់ដីកើតឡើងនៅតំបន់ក្បែរនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦។ រដ្ឋាភិបាលមីយ៉ាន់ម៉ាពេលនេះ កំពុងតែរៀបចំគម្រោងក្នុងការកសាងទំនប់បណ្តោះអាសន្ន ឲ្យបានក្នុងរយៈពេល ២សប្តាហ៍ នៅកន្លែងដែលមានទំនប់ធម្មជាតិដើម្បីរំដោះហានិភ័យ…