ទុស្សេ​ខ្សែភ្លើង​ឆេះ​នៅ​កណ្តាល​ផ្សារលើ​សំណាង​ល្អ​ជួយ​ពន្លត់​ទាន់​

​សៀមរាប​៖ នេះ​ជា​លើក​ទី​៣​ហើយ​នៅក្នុង​ឆ្នាំ​២០១៤​ដែល​ផ្សារលើ​ធំ​ថ្មី​នៃ​ខេត្ត​សៀមរាប​ទទួល​​រង​នូវ​ការគំរាមកំហែង​ដោយ​ទុស្សេ​ចរន្តអគ្គិសនី​បណ្តាលឲ្យ​ឆាបឆេះ​ខ្សែភ្លើង​មួយចំនួន​តែ​មិន​​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​តូប​លក់ដូរ​របស់​អាជីវ​ករ​ឡើយ ព្រោះ​ត្រូវ​គេ​ជួយ​ពន្លត់​ទាន់​​ពេល ហើយ​ករណី​នេះ​អាជីវករ​លក់ដូរ​នៅ​ផ្សារលើ​បាន​ធ្វើ​ការរិះគន់​អ្នកគ្រប់គ្រង​ផ្សារ​លើ​ធំ​ថ្មី​និង​អាជ្ញាធរ​ពាក់​ពន្ធ័នៃ​ខេត្ត​សៀមរាប​មិន​អើពើ​សោះឡើយ ដោយ​មួយថ្ងៃៗ​អង្គុយ​ចាំតែ​​កើប​លុយ​ប៉ុណ្ណោះ​។​ ហេតុ​ការបង្កឲ្យ​មាន​ការភ្ញា​ក់​ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​១៨​ខែកញ្ញា​នៅ​កណ្តាល​ផ្សារលើ​ធំ​ថ្មី​នៃ​ក្រុង​សៀមរាប​។​ ​ ​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា មុន​កើតហេតុ​ពួក​ខ្ញុំ​ប្រាប់​ជាងភ្លើង​ប្រចាំ​ផ្សារ​​នេះ​ថា កាលពី​ថ្ងៃ​ទី​១៦​ខែកញ្ញា​មាន​ករណី​ទុស្សេ​ខ្សែភ្លើង​នៅលើ​បង្គោល​កណ្តាល​ផ្សារ​ម្តង​មក​​ហើយ​ដែល​ឃើញ​ខ្សែ​រប៉ាត់រប៉ាយ​នៅតាម​សសរ​កណ្តាល ពេល​នោះ​ជាងភ្លើង​ក៏​បាន​មក​បិទ​​កុងតាក់​ភ្លើង​ដើម្បី​ត្រួតពិនិត្យ ប៉ុន្តែ​រហូតមកដល់​ថ្ងៃកើតហេតុ ខ្សែភ្លើង​ទាំងនោះ​នៅតែមាន​​ភាព​រញ៉េរញ៉ៃ​ដដែល​។ ប្រភព​ពី​អា​ជីករ​ម្នាក់​ទៀត​បានឲ្យដឹងថា ចាប់តាំងពី​ពួកគាត់​មក​ចូល​​លក់​ដំបូង គាត់​បាន​សង្កេតឃើញថា មានការ​ទុស្សេ​ឆាបឆេះ​ខ្សែភ្លើង​ចំនួន​៣​ដង​មក​ហើយ​នៅ​​ឆ្នាំ​២០១៤​នេះ ហើយ​ករណី​នេះ​ពួកគាត់​មិនដែល​ឃើញ​អ្នកគ្រប់គ្រង​ផ្សារ​នេះ​មក​ពិនិត្យមើល​​សោះឡើយ ដោយ​ឃើញ​តែ​ដើរ​ប្រមូល​លុយ​ប៉ុណ្ណោះ​។​ ​…

កំណើន​នៃ​ការផលិត​រថយន្ត​ប្រើ​អគ្គិសនី​របស់​ចិន​កើនឡើង​

​ពួក​អ្នក​ផលិត​រថយន្ត​របស់​ចិន បាន​ផលិត​រថយន្ត​ដែល​ប្រើ​ថាមពល​ថ្មីៗ កើនឡើង​១១​ដង នៅក្នុង​ខែ​សីហា ២០១៤ ច្រើន​ជាង​កាល​ពី​ខែ​សីហា ២០១៣ ដោយ​រដ្ឋាភិបាល​ចិន បាន​អនុវត្តន៍ ជា​បន្ត​ទៀត​នូវ​នយោបាយ​ជួយ​ទ្រទ្រង់​ដល់​វិស័យ​នេះ ។​ ​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន បាន​ប្រកាស​ឱ្យ​ដឹង​នៅក្នុង​សេចក្តីប្រកាស​មួយ​ថា ពួក​អ្នក​ផលិត​រថយន្ត បាន​ផលិត​រថយន្ត បៃតង​សរុប​ទាំង អស់ ៥.១៩១​គ្រឿង កាលពី…

​ជ​ន​ជា​តិ​​​​កូ​រ៉េ​​​ច​ង​​ ​ក​ ​ធ្វើអត្តឃាត​នៅហាង​របស់ខ្លួនមិនដឹងមូលហេតុ​

ខេត្តសៀមរាប​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជា​ជនជាតិ​កូរ៉េ​បាន​ចង​.​ក​ធ្វើអត្តឃាត​ខ្លួនឯង​នៅក្នុង​ហាង​របស់ខ្លួន​មិនទាន់​ដឹង​ពី​មូលហេតុ​ត្រូវបាន​បុគ្គលិក​ប្រទះឃើញ​ចង​.​ក នឹង​ខ្សែ​នីឡុង​ពណ៌​ស​ទៅនឹង​ជំ​រឹង​ដែក​នៅក្នុង​ផ្ទះល្វែង​លេខ D39 ។​ហេតុ​ការ​នេះ​ត្រូវបាន គេ​ប្រទះឃើញ​នៅ វេលា​ម៉ោង ១០ព្រឹក​ថ្ងៃទី​៣១​ខែសីហា​ស្ថិតនៅ​ចំនុច​អតីត​អគ្គិសនី​ចាស់ ក្នុង​បុរី​អាត់​ខែ​ត ភូមិ​គ្រួស សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប​។​ ​ ​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ពេលដែល​គាត់​ឭ​អ្នក​នៅក្នុង​ហាង​នោះ​ចេញមក​ខាងក្រៅ ខ្លះ​យំ ខ្លះ​ស្រែក ហៅ​ឲ្យ​គេ​ជួយ​ថា ម្ចាស់​ហាង​យីហោ​(​ប៊ូ​ចា…

ធ្វេសប្រហែស​តែ​បន្តិច​ធ្វើឲ្យ​ឆ្អឹងខ្នង​មហន្តរាយ​

​អ្នក​ដែល​មាន​អា​ការៈឈឺ​ខ្នង​ជាង​ពាក់កណ្តាល នៃ​អ្នកជំងឺ​ទាំងអស់​នឹង​ជាសះស្បើយ​ដោយ​ឯងៗ​ក្នុង​រយៈពេល ២ សប្ដាហ៍ និង​ជិត ៨០% ត្រូវ​ចំណាយ​ពេលវេលា​ក្នុងការ​ឈប់សម្រាក​ប្រមាណ ២-៣ ខែ ។ សម្រាប់​អ្នកជំងឺ​ភាគតិច​ដែល​នៅសល់ គឺ​អ្នក​ដែល​មាន​អា​ការៈឈឺ​ចុកចាប់​រ៉ាំរ៉ៃ ដែល​ត្រូវ​ទ្រាំទ្រ និង​ទុក្ខ​លំបាក​ជាមួយនឹង​ការឈឺ​ថ្កាត់​ដែល​កើតឡើង ។​ ​ដូច្នេះ​ប្រសិនបើ​មិន​ចង់​ស្ថិតនៅ​ក្នុង​ក្រុម​ប្រឈម ឬ​ចូល​ជា​ពួក​ប្រភេទ​ណា​មួយ​នោះ ចាំបាច់​បំផុត​អ្នក​ត្រូវ​តែ​ថែទាំ​សុខភាព​ខ្នង ឲ្យ​ត្រឹមត្រូ​វជាប់​ជានិច្ចកាល​តាម​វិធី​ងាយៗ ដូចខាងក្រោម​នេះ…

រុស្ស៊ី​ស្នើ​ឲ្យមាន​បទ​ឈប់​បាញ់​គ្នា​នៅ​អ៊ុ​យក្រែ​ន ដើម្បី​ផ្ដល់​ជំនួយ​មនុស្សធម៌​

មូ​ស្គូ ៖ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ បាន​ជំរុញ​ឲ្យ​គ្រប់​ភាគី នៅក្នុង​ប្រទេស​អ៊ុ​យក្រែន ត្រូវ​បង្កើតឲ្យមាន​បទ​ឈប់​បាញ់គ្នា ដើម្បី​ជា​មធ្យោបាយ​សម្រាប់​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​នេះ​។​ ​យោង​តាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិនហួ បានឲ្យដឹងថា ក្រសួងការបរទេស​រុស្ស៊ី​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា “​នេះ​ជា​ការចាំបាច់​ដែល​ត្រូវ​ធ្វើ​ដើម្បី​ធានាឲ្យបាន​នូវ​សន្ដិសុខ​សម្រាប់បេ​សកកម្ម​ជំនួយ​មនុស្សធម៌​។ បទ​ឈប់​បាញ់​គ្នា​មួយ ជា​តម្រូវការ សម្រាប់​ស្ថានភាព​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន​”​។​ ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក ស៊ឺ​ហ្គៃ ឡា​រូ​វ…

រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បត់​ស្ដាំ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពីក្រោយ​និង​កិន​ម៉ូតូ ម្ចាស់​រងរបួស​

​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បត់​ស្ដាំ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពីក្រោយ​និង​កិន​ម៉ូតូ បណ្ដាលអោយ​ជនរងគ្រោះ​ដួល​បោក​និង​ថ្នល់​រងរបួស​បែកក្បាល​និង​សន្លប់​ស្ដូកស្ដឹង ចំណែក​តៃកុង​រថយន្ត​កុងតឺន័រ​បាន​រត់គេច​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃទី​១២​ខែ​សីហា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​៤៥​មេហ្គា​វ៉ាត់ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​ប្រភព​ព័ត៍មាន​ពី​កន្លែងកើតហេតុ​បាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ​ស៊េរី​ចាស់​១​គ្រឿង​មិន​មាន​ស្លាក​លេខ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ច្រកចូល​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​៤៥​មេហ្គា​វ៉ាត់ ស្រាប់តែ​ជិះ​មក​ជិត​ដល់​មុខ​រោងចក្រ​ម៉ូតូ​ក៏​បាន​បើក​វ៉ា​រថយន្ត​កុងតឺន័​រហើយ​បត់​ស្ដាំ​ដោយសារ​កកស្ទះ​ចរាចរ​ខ្លាំង​ពេក​ជនរងគ្រោះ​ក៏​បាន​បន្ថយល្បឿន ស្រាប់តែ​រថយន្ត​កុងតឺបើ​កមក​ពីក្រោយប​ត់​ស្ដាំ​មិន​ប្រយ័ត្នក៏​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីក្រោយ​និង​កិន​ម៉ូតូ ជាប់​ក្រោម​កង់​រថយន្ត​បណ្ដាលអោយ​ជនរងគ្រោះ​ដួល​បោក​និង​ថ្នល់​រងរបួស​បែកក្បាល​សន្លប់​ស្ដូកស្ដឹង​។ បន្ទាប់ពី​កើតហេតុ​តៃកុង​រថយន្ត​កុងតឺន័រ​បាន​បើកទ្វារ​រថយន្ត​រួច​រត់គេច​បាត់ ចំណែក​ជន​រង​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹក​តាម​ម៉ូតូ​រ៉ឺម៉ក​កង់​៣​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋានក៏​បាន​ចុះ​មក​អន្តរាគម​ន៍​និង​ធ្វើការ​វាស់វែង​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​៕…

តំលៃ​ភ្លើង​ថ្លៃ​កុងទ័​រដើរ​លឿន​ពេល​ប្រជា​ពល​រដ្ន​តវ៉ា​ព្រ​មាន​ផ្ដាច់​ភ្លើង​ចោល​

កំពង់ធំ​៖​ប្រជា​ពលរដ្ន​បាន​និយាយថា រាប់ពាន់​គ្រួសារ​នៅ​ខាង​ស្រុក​ស្ទោង​ក្នុង​ខេត្ត​ត​កំពង់ធំ​នេះ​បាន​ផ្ទុះ​កំហឹង​រឿង​ភ្លើង​អគ្គិសនី​ដែល​មាន​តំលៃ​ថ្លៃ កុងទ័​រដើ​រលឿន​ខុស​ប្រក្រតីមិន​សមាមាត្រ​ទៅនិង​ការប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​មិនតែប៉ុណ្ណោះ​ពេ​ល​ប្រជា​ពល​រដ្នរ​អូរ​ទាំ មេភ្លើង​បាន​គំរាម​ផ្ដាច់​ភ្លើង​ចោល​ធ្វើអោយ​បងប្អូន​មាន​ការភ័យខ្លាច​មិន​ហ៊ាន​តវ៉ា​ព្រោះ​ខ្លាច​អត់​ភ្លើង​ប្រើ នេះ​ក៏​ដោយសារ​តែ​ភ្លើង​ក្នុងស្រុក​ស្ទោង​ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​ភ្លើង​អគ្គិសនី​បាន​ទិញ​ផ្ដាច់​អស់​ទៅហើយ​ទើប​បានជា​មាន​អំណាច​បែប​នេះ​។​ ​តាម​ប្រភព​ព័ត​មាន​ពី​ប្រជា​ពល​រដ្ន​ដែល​រស់នៅ​តាម​បណ្ដោយ​ថ្នល់​មាន​មុខរបរ​លក់ដូរ តាម​ភោជនីយ៍ដ្ឋាន និង​កន្លែង​លក់ដូរ​តិចតួច​បាន​ប្រាប់អោយដឹង​ថា កាលពីរ​មុន​១​គឺ​ឡូ​វ៉ាត់​តំលៃ​៣០០០​រៀល តែ​ឥឡូវ​១​គឺ​ឡូ​តំលៃ​២៨០០​រៀល តែ​កុងទ័​រដើរ​លឿន​ជាង​មុន​បើ​គិត​ទៅ​អស់ថ្លៃ​ច្រើន​ជាង​កាល​នៅ​តំលៃ​៣០០០​រៀល​ទៅ​ទៀត ក្នុង​១​ខែៗ​គ្រាន់តែ​ចំណាយលុយ​ភ្លើង​អស់​រាប់​សិប​លាន​រៀល​តាម​ភោជនីយ៍​ហ​ដ្ឋា​ន​និង​ផ្ទះសំណាក់ តែ​ចំពោះ​អ្នកលក់ដូរ​តិចតួច​និង​ចាស់ជរា​ដែល​គ្មាន​របរ បាន​ប្រាប់ថា​ទោះ​គាត់​អត់​ប្រើ​សោះ​ក៏​អស់​ជាង​១០​ម៉ឺន​ក្នុង​១​ខែ ក្នុងករណី​នេះ​ហើយ​ដែល​ពួកគាត់​ខឹងសំបារ​ព្រោះតែ​កុងទ័​រដើរ​ខុស​ប្រក្រតី​។ ​លោក ហ៊ុង​ហ៊ុក​ស៊ី់ន ម្ចាស់​ភ្លើង​នៅក្នុង​ស្រុក​ស្ទោង​នេះ​បាន​ប្រាប់អោយដឹង​ថា ក្នុងករណី​ដែល​ប្រជា​ពល​រដ្ន​តវ៉ា​ថា​កុងទ័​រដើរ​លឿន​នោះ​គឺ លោក​បាន​ប្រាប់​អោយ​ចេញ​មក​តវ៉ា​ចំពោះ​មុខ…

តារា​សម្តែង ច​ន អេ​ឡិ​ចដា​ហ្វី ផ្ញើ​សារ​ទៅកាន់​មិត្តភក្តិ ប្រជា​ពលរដ្ឋ​ខ្មែរ ចិន ឲ្យ​ប្រយ័ត្ន​ភ្លើង ធូប ទៀន​

​ភ្នំពេញ​៖​តារា​សម្តែង និង​ជា​តារា​ម៉ូ​ដែល ប្រចាំ​ក្រុម Sun Super Model លោក ច​ន អេ​ឡិ​ចដា​ហ្វី ដែលជា​ប្អូនប្រុស​របស់​លោក អេ​ឡិច ហ្សូ​រ៉ា បាន​សរសេរ​នៅលើ​ទំព័រ ហ្វេ​សប៊ុក​របស់​ខ្លួន​ថា “​ពេល​ចេញពីផ្ទះ កុំ​ភ្លេច​មើល​ធូប​ឬ​ទៀន ឲ្យ​រលត់​ឲ្យ​អស់​សិន ហើយ​ពិនិត្យ​មើល ធុង​ហ្គាស និង…

ប្រទេស​ទាំង ១០ ដែល​មាន​ការនាំចេញ​ខ្ពស់​បំផុត​ឆ្នាំ ២០១៤

​យោងតាម​ប្រភព​ព័ត៌មាន ម៉េប​វើល៍ បាន​ធ្វើ​ការប្រៀបធៀប​ប្រទេស​ទាំង ១០ ដែល​មាន​ការនាំចេញ​នូវ ទំនិញ និង​សេវាកម្ម​ខ្ពស់បំផុត ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ផ្សេងទៀត ។​ ​ជាមួយ​និង​បណ្តា​ប្រទេស ដែល​នាំ​ចេញ​ខ្ពស់​ទៅ​កាន់​ពិភពលោក វា​ជា​កត្តា​ដ៏​សំខាន់​ខ្លាំងណាស់ ដែល​ធ្វើឲ្យ​ប្រទេស​ខ្លួន មាន​សេដ្ឋកិច្ច​នាំមុខគេ ។ ​មួយចំនួន នៃ​ការនាំចេញ ដែល​ធ្វើឲ្យ​ប្រទេស​ទាំងនោះ ក្លាយជា​ប្រទេស​ដែល​នាំមុខគេ មាន​ទំនិញ…

ឆេះ​រថយន្ត​ទាំង​កណ្ដាល​យប់​បង្ក​ការភ្ញាក់ផ្អើល​សំណាងល្អ​ពន្លត់​ទាន់ពេល​

​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​មួយ​គ្រឿង​សំរាប់​ដឹក​អែ​ត​ចាយ​ចត​ទុក​នៅ​មុខ​ផ្ទះ​ស្រាប់តែ​មាន​អណ្ដាតភ្លើង​ឆាបឆេះ សំណាង​ល្អ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ក៏​រុញ​រថយន្ត​ចេញ​អោយ​ផុត​ផ្ទះ រួច​យក​ទឹក​មក​បាញ់​ពន្លត់​ទាន់ពេល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១​ខែ​សីហា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្បែរ​ផ្ទះសំណាក់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ទួល​ច័ន្ទ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​ ​បើតាម​សម្ដី​របស់​ម្ចាស់ផ្ទះ​និង​ជា​ម្ចាស់​រថយន្ត​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​គាត់​បាន​យក​រថយន្ត​មក​ចត​ទុក​មុខ​ផ្ទះ​ដូច​សព្វដង ហើយ​ក៏​ចូល​ទៅក្នុង​ផ្ទះ​សំរាក លុះ​នៅ​ពេលយប់​ជ្រៅ​ក៏​ធុំក្លិន​ឈ្ងៀម គាត់​ក៏​ចេញ​មក​មើល​ឃើញ​មាន​អណ្តាតភ្លើង​ឆាបឆេះ​រថយន្ត​គាត់ គាត់​ក៏​បាន​ដាស់​អ្នក​នៅ​ក្នុងផ្ទះ​អោយ​ចេញ​មក​ជួយ​ពន្លត់​ដោយ​រុញ​រថយន្ត​អោយ​ផុត​ផ្ទះ​ព្រោះ​ខ្លាច​ឆេះ​ដោយ​ទាំង​ផ្ទះ​ថែម​ទៀត ហើយក៏​បាន​ត​ទុយោ​ទឹក​បាញ់​ពន្លត់​ទាន់ពេល​ហើយ​ភ្លើង​ក៏​រលត់​បាត់ទៅ សំណាងល្អ​រថយន្ត​គ្រាន់តែ​រង​ការខូចខាត​ឆេះ​រោល​ដោយសារ​ភ្លើង​បន្តិចបន្តួច​តែប៉ុណ្ណោះ​។​ ​គាត់​បាន​និយាយ​បន្តទៀតថា…