បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូបុករថយន្តបត់ឆ្លងផ្លូវរងរបួសសន្លប់ស្ដូកស្ដឹង
ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តកូរ៉េមួយគ្រឿងបត់ឆ្លងផ្លូវ បណ្ដាលអោយដួលម៉ូតូរងរបួសសន្លប់ស្ដូកស្ដឹង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៤ ត្រង់ចំណុចមុខមជ្ឈមណ្ឌលកម្សាន្តរ៉ុក តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។ ជនរងគ្រោះឈ្មោះ មាស សារ៉ាន់ឌី អាយុប្រហែល២៥ឆ្នាំជាបុគ្គលិកអគ្គិសនីកម្ពុជា មានទីលំនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៤…