រថយន្តមួយគ្រឿង ម៉ាក Atoz ស្លាកលេខភ្នំពេញ2U.2401 កំពុងបើកសុខៗស្រាប់តែឆេះភ្លាមៗនៅក្រុងព្រះសីហនុ

ព្រះសីហនុៈ កាលពីវេលាម៉ោង ០១និង៣០ ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២០ មានករណីឆេះរថយន្តមួយគ្រឿង ម៉ាក atoz ពណ៌ លឿង ស្លាកលេខភ្នំពេញ2U.2401 ដែលម្ចាស់កំពុងតែបើកបរ ក៌មានអណ្តាតភ្លើងចេញពីផ្នែកខាង មុខរថយន្ត ស្ថិតនៅ ក្រុម ១៥ ភូមិ…

ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង៧ និង១៥នាទីព្រឹក មានករណីអគ្គិភ័យបានកើតឡើង នៅចំណុច ភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ម្ចាស់ផ្ទះឈ្មោះ សៅ សំណាង ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ តាមការឲ្យដឹងពីមន្ត្រីជំនាញករណីខាងលើឆេះផ្ទះអស់ចំនួន០១ខ្នង…

ប្រើសារធាតុញៀនហួសកម្រិត ​បុរស​ម្នាក់​ យក​សាំង​ចាក់​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​ឆេះ​អស់​១​ខ្នង​

ពោធិ៍សាត់ៈ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​​ម្នាក់​ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ១០​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ បន្ទាប់ពី​យក​សាំង​ចាក់​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​ឆេះ​អស់​១​ខ្នង។​ ​ម្ចាស់ផ្ទះ​រងគ្រោះ ឈ្មោះ ស៊ិន ស៊ី​ធា​រី ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្តៅ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ទាំងស្រុង មាន…

ផ្ទុះអាគុយអំពូលភ្លើងសឡាលើដំបូលបណ្តាលឲ្យឆេះផ្ទះខ្ទេចទាំងស្រុង នៅឃុំត្រពាំងធំខាងត្បូង

តាកែវៈ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៥និង០០នាទី នៅភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីអគ្គិភ័យមួយកើតឡើងបណ្តាលអោយឆេះផ្ទះសង់អំពីឈើប្រកក្បឿងមានទំហំ ៦x៧ ម៉ែត្រ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ខឹម រិន ភេទប្រុស និងប្រពន្ធឈ្មោះ នួន មុំ បណ្តាលឲ្យខូចខាតទាំងស្រុងនិងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន…

អគ្គិភ័យឆេះព្រះវិហារ មួយកន្លែងនៅខេត្តកណ្តាល

កណ្ដាលៈ ថ្ងៃច័ន្ទ៨ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មានករណីអគ្គិភ័យ ឆាបឆេះវិហារវត្តបឹងខ្យាង វេលាម៉ោង១១និង៤០នាទី នៅចំណុចវត្តបឹងខ្យាង ភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានព្រះគ្រូចៅអធិការវត្តព្រះនាម ជួន…

ឆេះអស់ហើយ! នាយប៉ុស្តិ៍ស្តីទីម្នាក់ រងរបួសបែកក្បាល ករណីចុះអន្តរាគមន៍ពន្លត់អគ្គិភ័យ ត្រូវកូនប្រុសម្ចាស់ផ្ទះរារាំង និងដកខ្សែក្រវាត់វាយ

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ម៉ោង០០និង៣០នាទី ចំណុច ផ្ទះជនរងគ្រោះភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ០២នាក់៖ ១-ឈ្មោះ ព្រំ សុធីភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ, មុខរបរលក់កូនឈើ(ត្រូវជាម្តាយជនសង្ស័យនិងមិនបានដាក់ពាក្យប្តឹង)។…

ផ្ទុះកំប៉ុងហ្គាស់ឆាបឆេះផ្ទះប្រជាពលរដ្ឋ ទាំងថ្ងៃនៅច្បារអំពៅ

ភ្នំពេញៈ​ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ផ្ទុះកំប៉ុងហ្គាស់ បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ហេតុការណ៍ដែលបង្ករឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនេះ បានកើតឡើងស្ថិតនៅត្រង់ចំណុចផ្ទះលេខ៨៥ ផ្លូវជាតិលេខ១ ភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។ យោងតាមរបានការណ៍របស់មន្ត្រីនគរបាល ខណ្ឌច្បារអំពៅ បានឲ្យដឹងថា…

Updated៖ យុវតីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អគ្គិភ័យមួយបានសម្លាប់នារីម្នាក់យ៉ាងអាណោចអាធ័ម ខណៈពេលផ្ទេរសាំងពីរ ប៊ីដុងមួយ ទៅប៊ីដុងមួយទៀតមិនប្រយ័ត្ន ទើបបង្ករជាអគ្គិភ័យឆាបឆេះសម្ភារ និងផ្ទះយ៉ាងសន្ធោសន្ធៅ ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ កាលពីវេលាម៉ោង ១២ និង៥៥នាទី…

ម៉ូតូ ៣គ្រឿង កង់ ៣គ្រឿង ផ្ទះមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះ ខូចខាតទាំងស្រុង នៅក្រុងតាខ្មៅ

កណ្តាលៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទីព្រឹក មានករណីអគ្គិភ័យឆាបឆេះផ្ទះ ចំណុចនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ -ម្ចាស់ផ្ទះឈ្មោះ ឆាយ លាភ ភេទស្រី អាយុ ៦៧ឆ្នាំ មុខរបរ លក់ដូរ…

Updated៖ ករណីឆេះក្លឹបអ៊ីឌីអឹម (EDM) ខូចខាតផ្នែកខាងទាំងស្រុង ប្រើទឹកអស់ចំនួន ៧០ឡាន

ភ្នំពេញៈ ថ្ងៃអាទិត្យទី០៣កើត ខែជេស្ធ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤និង១២នាទីរសៀល មានករណីអគ្គិភ័យឆេះក្លឹបអ៊ីឌីអឹម (EDM) ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋសភា (ខាងក្រោយស្ថានទូតរុស្សី) ត្រង់ចំណុចភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជាធនីភ្នំពេញ។ – ម្ចាស់អាជីវកម្ម…