អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋសរុបទឹកប្រាក់ប្រហែល៣៤៥០០ដុល្លារនៅស្រុកពួក

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន០១ខ្នងនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។ លោកវរសេនីយ៍ឯកឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានបញ្ជាក់ថាករណីអគ្គិភ័យនេះបណ្តាលមកពីម្ចាស់ផ្ទះអុជភ្លើងធូបនិងទៀនចោលនៅកន្លែងអាសន:ខាងលើផ្ទះហើយម្ចាស់នៅក្រោមផ្ទះ។ ម្ចាស់ផ្ទះឈ្មោះយ៉ាន់ មុំ ភេទស្រី អាយុ៥៦ឆ្នាំ ក្នុងភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប…

កម្លាំងជំនាញសហការចុះឆែកឆេរអាវុធជាតិផ្ទុះនៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានចាត់ឲ្យលោកវរសេនីយ៍ទោឌិន លីក្រូ ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គីភ័យបានដឹងនាំកម្លាំងការិយាកល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុលសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកកម្លាំងនគរបាលការពារអន្តរាគមន៍និងកម្លាំងអធិការក្រុងព្រះសីហនុបានធ្វើការចុះឆែកឆេរអាវុធជាតិផ្ទុះនៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ៕  

ផ្ទុះកំប៉ុងហ្គាសក្នុងពេលចម្អិនអាហារ ឆេះផ្ទះចំនួន ១០ខ្នង នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២និង៣០នាទីរសៀល មានគ្រោះថ្នាក់អគ្គិភ័យមួយលើកបានកើតឡើង នៅចំណុចភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ រងការខូចខាត៖…

អគ្គិភ័យឆេះផ្ទះស្តុកក្រណាត់មួយកន្លែង បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និងពីរ​នាក់​ទៀតរងរបួស

អគ្គិភ័យឆេះផ្ទះស្តុកក្រណាត់បោះដុំមួយល្វែងយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និងពីរ​នាក់​ទៀតរងរបួស ខណៈជាប់នៅខាងក្នុង។ ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលា​ម៉ោង៣​និង៣០​នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ១C ផ្លូវបេតុង ភូមិបឹង​សាឡាង ក្រុម១ ជាប់បុរី​សម្បត្តិ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ​ទេ គ្រាន់តែដឹងថា ជាអាជីវករលក់ក្រណាត់…

អគ្គិភ័យឆាបឆេះផ្ទះ២ខ្នង អស់ទាំងស្រុងនៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈយោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ផ្ទះ២ខ្នងត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ហេតុការណ៍នេះបានកើតឡើងនៅភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីម៉ោង៤ល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ។ ក្នុងហេតុការណ៍នេះគេសង្កេតឃើញមានវត្តមានឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ទទួលផែនការងារ គ្រប់គ្រងអាវុធជាតិផ្ទុះ…

ឆេះ​រោងចក្រកាលម្សិលមិញ!​​​ បណ្តាលឲ្យខូចខាតសម្ភារៈជាច្រើន

អគារ​ផ្ទុក​សម្ភារៈ​មួយ​ខ្នង​ទំហំ​ ៣៥​ម៉ែត្រ x ៤០​ម៉ែត្រ ធ្វើ​ពី​ថ្ម​ប្រក់​ស័ង្កសី ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ដោយឡែក​សម្ភារៈ​ដែលជា​សង្វាក់​ផលិតកម្ម​រាប់សិប​តោន​ក៏ត្រូវ​ឆេះ​អស់​ផងដែរ​។ លោក ឌុ​ក ធី​យ៉ា អធិការនគរបាល​ស្រុក​ត្រាំកក់​ បាន​ឲ្យ​ដឹងថា តាម​របាយការណ៍​នៃ​ការខាតបង់​ពី​ខាង​រោងចក្រ​មាន​៖ *​សំបក​កា​តុង​១០​តោន​ *​អាវ​ស្តុក​២០០០​កា​តុង​ *​ស្នោ​អេ​ប៉ុង​៥០​តោន​ *​ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ង់ត៍​០១​គ្រឿង​ *​រថយន្ត​កុង​ទឺ​ន័​រ​០១​គ្រឿង​ *​ម៉ូតូ​០៤​គ្រឿង​។ ចំណែក​កម្មករ​កម្មការិនី​មិនមាន​រងគ្រោះ​ស្លាប់​ឬ​របួស​នោះទេ​។…

ករណី​អគ្គីភ័យ​ឆាប​ឆេះ​រោងចក្រកាត់ដេរមួយកន្លែង នៅស្រុកត្រាំកក់​ ខេត្តតាកែវ

រោងចក្រដេរអាវពោងសម្រាប់ហែលទឹក និងដេរកាបូបមួយកន្លែងនៅស្រុកត្រាំកក់ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញ​ខូចខាតអស់សម្ភារជាច្រើន ខណៈរថយន្តពន្លត់អគ្គីភ័យខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកំពតមកជួយបាញ់ទឹកពន្លត់អស់ប្រមាណ៦០រថយន្ត។ ហេតុការណ៍អគ្គីភ័យឆាបឆេះរោងចក្រនេះបានកើតឡើងនៅចំណុចខាងកើតផ្លូវជាតិលេខ៣ក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ វេលាម៉ោង ១១ នឹង ៤០នាទីថ្ងៃ ទី២១ ខែមករា ឆ្នាំ២០២២ ខណៈកម្មករ កម្មការីនី ដល់ម៉ោងសម្រាកចេញមកហូបបាយ។ តាមសម្តីកម្មកររោងចក្របម្រើការក្នុងក្រុមហ៊ុននេះឲ្យដឹងថា…

អគ្គីភ័យឆាបឆេះផ្ទះចំនួន ៨ខ្នង និងរថយន្ដចំនួន ៨គ្រឿង​ នៅខេត្តព្រះសីហនុ

សំណង់មិនរៀបរយរបស់ប្រជាពលរដ្ឋចំនួន៨ខ្នងផ្ទះ និងរថយន្ដចំនួន៨គ្រឿងរួមទាំងសម្ភារៈមួយចំនួន​ទៀត ​ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដែលករណីនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់​ពី​មូល​ហេតុ​នៅ​ឡើយទេ។ ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី​២០ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវកែងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតក្នុងក្រុម១៣ភូមិ​៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។ យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមាន ទី​១ ឈ្មោះ ឃួន វុទ្ធី…

ករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នង និងរថយន្ត ០២គ្រឿង រួមទាំសម្ភារះមួយចំនួនទៀត

ខេត្តព្រះវិហារ​៖ នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២​ នៅវេលាម៉ោងប្រហែល​៤ទៀបភ្លឺ មានករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នង ដែលទីតាំង​ស្ថិត​នៅខាងជើង​អគារ​បួនជាន់ ចំណុចបង្គោលគីឡូមែត្រលេខ៥៧៤ ក្នុងភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ​ ម្ចាស់ផ្ទះឈ្មោះ​ យ៉ាន់ ប៊ុនសឿង មុខរបរ​ មន្ត្រីបរិស្ថានខេត្តព្រះវិហារ ។ +​…

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ ៣ខ្នង នៅក្រុងខេមរភូមិន្ទ ក្នុងមានផ្ទះមន្ត្រី​កងរាជអាវុធហត្ថ​ខេត្តផងដែរ

​កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១១​និង​៣០​នាទី​ មាន​ករណី​អគ្គិ​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​ ០៣​ខ្នង​ ត្រង់​ចំណុច​មាត់ទឹក​ស្មាច់​ង៉ា​ម​ស្ថិត​នៅ​ភូមិ​១​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ។​ ​ក្នុង​ហេតុការណ៍​នេះ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្មាច់​មាន​ជ័យ​ សហការ​ជាមួយ​កម្លាំង​អគ្គិភ័យ​ខេត្ត​ និង​អាជ្ញាធរ​ភូមិ​សង្កាត់​ បាន​ពន្លត់​និង​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​រាលដាល​ទៅ​ផ្ទះ​ដទៃ​ទៀត​ ។​ ​ករណី​នេះ​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​ចំនួន​៣​ខ្នង​ ៖​…