មនុស្សម្នាក់ស្លាប់ និងរថយន្តក្រុង ២៣គ្រឿង ត្រូវបានបំផ្លាញដោយអគ្គិភ័យ នៅឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន “វិរៈប៊ុនថាំ” ស្ថិតនៅសង្កាត់ជ្រោយចង្វារ

មនុស្សម្នាក់ស្លាប់ និងរថយន្តក្រុង ២៣គ្រឿង ត្រូវបានបំផ្លាញដោយអគ្គិភ័យ នាម៉ោងជាង ១៦:០០ ថ្ងៃទី៣០ កក្កដា ២០២១។ ហេតុការណ៍នេះកើតឡើងនៅឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន “វិរៈប៊ុនថាំ” ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មូលហេតុនៃការឆេះ មិនទាន់ដឹងនៅឡើយទេ។ សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដ៣៥គ្រឿង ដោយប្រើប្រាស់ទឹកអស់៩១ឡាន។ ក្នុងនោះរួមមាន៖…

ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់បានដុតផ្ទះខ្លួនឯងឆេះអស់គ្មានសល់

រឿងដ៏គួរឱ្យអកុសលបែបនេះធ្លាប់កើតមានឡើងម្តងរួចមកហើយនៅក្នុងភូមិត្រពាំងថ្មដដែលនេះ កាលពីពេលមិនដល់មួយឆ្នាំផង ហើយសាច់រឿងក៏ស្រដៀងគ្នានឹងករណីមុនដែរ គឺទុកក្មេងតូចៗចោលនៅផ្ទះមិនមានមនុស្សចាស់មើល បណ្តោយឱ្យលេងភ្លើងរហូតដល់ធ្វើឱ្យឆេះផ្ទះរបស់ខ្លួនដោយមិនអាចមានអ្នកណាមកជួយពន្លត់ទាន់។ សំណាងហើយដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិតកូនតូចទាំង២នាក់ ឳពុកម្តាយបានត្រឹមតែរត់មកដល់ផ្ទះវិញទាំងត្រហេបត្រហប ឈរអោបគ្នាយំមើលទ្រព្យសម្បត្តិដែលខ្លួនខិតខំសន្សំរកមកបានទាំងអម្បាលម៉ានឆេះត្របាក់លេបដោយអគ្គីភ័យអស់រលីងត្រឹមតែក្នុងមួយប៉ប្រិចភ្នែក។ នាំគ្នាខឹងកូន វ៉ៃកូន តែវ៉ៃទៅបានអ្វីមកវិញ? ហើយតើវាពិតជាកំហុសរបស់ក្មេងឬយ៉ាងណា? ទំនួលខុសត្រូវជាឳពុកម្តាយមានទំហំធំធេងណាស់ បង្កើតជីវិតមកហើយចាំបាច់ត្រូវតែទទួលខុសត្រូវចំពោះជីវិតរបស់ពួកគេ ពាក្យថា”ដឹងក្តី“ទាមទារវ័យ និងអាយុសមស្របណាមួយទើបអាចដឹងសេចក្តី និងដឹងការណ៍ខុសត្រូវបាន ប៉ុន្តែវាប្រហែលជាអ្វីដែលប្តីប្រពន្ធវ័យទើបតែជាង២០ឆ្នាំទាំង២នាក់នេះមិនទាន់អាចស្វែងយល់បានដោយខ្លួនឯងនៅឡើយទេ។ ម្នាក់រៀនបានត្រឹមថ្នាក់ទី៥ ហើយម្នាក់ទៀតបានត្រឹមថ្នាក់ទី៨តែប៉ុណ្ណោះ…

ករណីអគ្គីភ័យ ឆេះរោងស្តុកទុកសម្ភារពិធីអាពាហ៍ពិពាហ៍​មួយកន្លែង​ បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គោះ បានឲ្យដឹងថា នៅវេលាម៉ោង ១១:១៥​ នាទីព្រឹក ថៃ្ងអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើង​នៅរោងស្តុកទុកសម្ភារពិធីអាពាហ៍ពិពាហ៍​មួយកន្លែង​ ដែលស្ថិតនៅផ្ទះលេខ១៥ ផ្លូវលំ ក្រុមទី៤…

ថៃ៖ ហេតុការណ៍ផ្ទុះដ៏សម្បើមនៅឯរោងចក្រមួយកន្លែង ផ្ដាច់ជីវិតមនុស្សម្នាក់, ២៩នាក់រងរបួស

  (បាងកក)៖ ហេតុការណ៍ផ្ទុះធំមួយបានកើតឡើង នៅរោងចក្រប្លាស្ទិចមួយកន្លែង ក្បែររាជធានីបាងកករបស់ប្រទេសថៃ នៅថ្ងៃចន្ទ ទី០៥ ខែកក្កដានេះ ដោយបណ្ដាលឱ្យ មនុស្សម្នាក់ស្លាប់ និង ២៩នាក់រងរបួស ខណៈប្រជាជនរាប់ពាន់នាក់ដែលរស់នៅជុំវិញតំបន់នោះត្រូវតម្រូវឲ្យជម្លៀសខ្លួនចេញ ផងដែរ។ ហេតុការណ៍ផ្ទុះខាងលើបានកើតឡើង កាលពីវេលាម៉ោង៣ទាបភ្លឺ នៅឯរោងចក្រប្លាស្ទិចមួយកន្លែងស្ថិតក្នុងស្រុកបាងភ្លី Bang Phli នៃខេត្ត…

កាលពី សាមសិបឆ្នាំមុនព្រឹត្តិការណ៍ដ៏អាក្រក់មួយដែលមនុស្សរត់ជាន់គ្នាស្លាប់រហូតទៅដល់១៤០០នាក់

  ប្រវត្តិសាស្ត្រ:ព្រឹត្តិការ៍ដ៏អាក្រក់មួយនៃការរត់ជាន់គ្នារបស់ពួកអ្នកធ្វើធម្មយាត្រាសាសនានៅផ្លូវក្រោមដីថ្មើរជើងនៅទីក្រុងមេកាបានធ្វើឱ្យមនុស្សជាង១៤០០ នាក់ស្លាប់កាលពីថ្ងៃទី១ខែកក្កដានាឆ្នាំ១៩៩០។ នេះជាការស្លាប់ដ៏ច្រើនបំផុតនៃឧបទ្ទវហេតុជាបន្តបន្ទាប់ជាង 20 ឆ្នាំដែលប៉ះពាល់ដល់មូស្លីមដែលធ្វើដំណើរទៅកាន់ទីក្រុងមេកា។   សម្រាប់ក្រុមអ្នកដើរតាមសាសនាអ៊ីស្លាមដែលធ្វើដំណើរទៅកាន់ទីក្រុង Mecca នៅអារ៉ាប៊ីសាអ៊ូឌីតត្រូវបានគេស្គាល់ថា Hajj​ ។ ធម្មយាត្រាគឺជាសសរមួយក្នុងចំណោមសសរទាំងប្រាំនៃសាសនាហើយត្រូវតែធ្វើយ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់អ្នកដើរតាមសាសនាម្នាក់ប្រសិនបើកាលៈទេសៈអំណោយផលសម្រាប់ពេលណាមួយ។ ព្រឹត្តិការណ៍នេះត្រូវបានគេដឹងថាមានមនុស្សជាង២លាននាក់ដែលបានធ្វើដំណើរទៅជារៀងរាល់ឆ្នាំ។ ជាធម្មតាអ្នកធម្មយាត្រាអបអរពិធីបុណ្យ Al Adha និងធ្វើទស្សនកិច្ចកន្លែងដ៏ពិសិដ្ឋជាច្រើនរបស់តំបន់នេះក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។ ការរត់ជាន់គ្នាគ្រានោះមិនមែនជាសោកនាដកម្មតែមួយគត់ឡើយដែលធ្លាប់បានកើតឡើងនៅក្នុងពិធីបែបសាសនានេះឡើយដោយអគ្គីភ័យនៅMinaធ្លាប់បានសម្លាប់មនុស្សដល់៣៤០នាក់និងរងរបួសជាង១៤០០នាក់ក្នុងឆ្នាំ១៩៩៧។ យន្តហោះពីរគ្រឿងដាច់ដោយឡែកពីគ្នាដែលដឹកអ្នកធ្វើធម្មយាត្រាត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំ១៩៩១បានសម្លាប់មនុស្ស…

Update៖ ឃ្លាំងប្រេងមួយកន្លែងនៅស្រុកស្អាងត្រូវអគ្គិភ័យឆាបឆេះ

កណ្តាលៈ នៅថ្ងៃអាទិត្យទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទី មានករណីអគ្គិភ័យឆាបឆេះឃ្លាំងប្រេងម៉ាស៊ូត០១ទំហំ ១០×៧០ មែត្រ ជញ្ជាំង ធ្វើពីថ្ម ប្រក់សង្ក័សី ប្រភេទឃ្លាំង ០១ល្វែងរបស់ឈ្មោះ ងី មានផល ភេទ ប្រុស អាយុ ៦០…

ករណី​អគ្គិភ័យ​ឆាប់ឆេះ​ឃ្លាំង​ស្តុក​ប្រេង​មួយ​កន្លែងបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្អាង​ ខេត្តកណ្ដាល​

ខេត្តកណ្តាល​៖ ថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ទោស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទី​ មានករណីអគ្គីភ័យឆាបឆេះឃ្លាំងប្រេងម៉ាស៊ូត០១ទំហំ​ ១០×៧០​ មែត្រ​ ជញ្ជាំង​ធ្វើពីថ្ម ប្រក់សង្ក័សី ប្រភេទឃ្លាំង​០១ល្វែងរបស់ឈ្មោះ ងី មានផល…

ក្រុមអ្នកពន្លត់អគ្គីភ័យរាប់រយនាក់បានធ្វើកាទប់ស្កាត់ភ្លើងឆេះព្រៃ នៅ រដ្ឋកាលីហ្វ័រញ៉ាភាគខាងជើង ដែលបង្ខំឲ្យប្រជាជនជាច្រើនត្រូវជម្លៀសចេញ

ក្រុមអ្នកពន្លត់អគ្គីភ័យរាប់រយនាក់បានធ្វើការក្នុងកម្តៅខ្ពស់ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ នៅក្នុងព្រៃ រដ្ឋកាលីហ្វ័រញ៉ាភាគខាងជើង ជាកន្លែងដែលមានអណ្តាតភ្លើងបានបង្ខំឲ្យសហគមន៍ជាច្រើនត្រូវជម្លៀសចេញ។ រដូវកាលនៃភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំមុន បានឆាបឆេះលើផ្ទៃដីជាង ៦.៥៦២ ម៉ាយការ៉េ (១៧.០០០ គីឡូម៉ែត្រការ៉េ) ដែលជាចំនួនត្រូវបានកត់ត្រាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ រដ្ឋកាលីហ្វ័រញ៉ា និងតំបន់ដទៃទៀតនៅភាគខាងលិចសហរដ្ឋអាមេរិក កំពុងជួបគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រដែលជាប់ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុដែលកំពុងរួមចំណែកដល់រដូវកាលភ្លើងឆេះព្រៃ និងរលកកម្តៅ។  

Update៖ ករណីបាញ់ប្រេងបញ្ចូលកាន បណ្តាលឲ្យផ្ទុះឆេះស្លាប់ម្នាក់ នៅខេត្តកំពង់ចាម

កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៨.៤៥នាទី បានទទួលពត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គីភ័យ ឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែង នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មាន លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាដឹកនាំកម្លាំងជំនាញ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន នគរបាលស្រុកចំការលើចំនួន ០១គ្រឿង រថយន្តពន្លត់អគ្គីភ័យការិយាល័យនគរបាលខេត្តចំនួន០៣គ្រឿង…

ករណីអគ្គីភ័យមួយកន្លែងបណ្តាលអោយស្លាប់មនុស្សចំនួន ០៤​ នាក់ និងរបួសស្រាលម្នាក់

សូមជូន​ពត៌មាន​បឋម៖​ នៅវេលាម៉ោង ០៤:៣០​ នាទីទៀបភ្លឺ ថៃ្ង​អង្គារ៍​ ៥រោច ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្ទះលេខ៤៤និង៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ…