ម្ចាស់ផ្ទះបើកភ្លើងចោលបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះអស់១ខ្នងនៅស្រុកបវេល

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥និង១៥នាទីចំណុចក្រុមទី១១ ភូមិបវេល១ ឃុំបវេល ស្រុកបវេល មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះធី ម៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ផ្ទះធ្វើអំពីឈើប្រក់សង្ក័សីឆេះជាន់លើក្នុងបន្ទប់មានទំហំ៦ម៉ែត្រx១២ម៉ែត្រ។ សមត្ថកិច្ចបានអោយដឹងថាអគ្គិភ័យនេះកើតឡើងដោយសារម្ចាស់ផ្ទះបើកភ្លើងចោលទើបមានការឆ្លងចរន្តអគ្គិសនីបណ្តាលអោយមានឆាបឆេះសម្ភារៈនៅក្នុងបន្ទប់។ ករណីនេៈកម្លាំងនគរបាលស្រុកបវេលបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងរថយន្តអធិការដ្ឋាន១គ្រឿងនិងរថយន្តក្រុបហ៊ុនរោងម៉ាស៊ីនកិនស្រូវលោកយិនម៉ាន់២គ្រឿងអស់ទឹកចំនួន៥ឡានទើបអាចគ្រប់គ្រងអគ្គិភ័យបានទាំងស្រុង៕  

រន្ទះបាញ់រោងប៉ះកង់ម៉ូតូ បណ្តាលឲ្យឆេះអស់ទាំងស្រុង សំណាងល្អគ្មានមនុស្សរបួស

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី មានករណីគ្រោះថ្នាក់អគ្គិភ័យដោយធម្មជាតិ (រន្ទះបាញ់)០១លើក នៅភូមិវាល ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស្វាយ វាសនា ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ករណីអគ្គិភ័យនេះ…

ឆ្លងចរន្តបង្កជាអគ្គិភ័យឆេះខូចខាតគិតជាទឹកប្រាក់១៥០០០ដុល្លារនៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី ០៥ ខែកញ្ញា ឆ្នាំ ២០២១ វេលា ម៉ោង ១ និង ១៥ នាទី នៅ ចំណុច រោងចក្រ ឡុ ង លី…

ខឹងប្រពន្ធដុតផ្ទះខ្លួនឯងឆាបឆេះផ្ទះអ្នកជិតខាង១ខ្នងទៀតនៅស្រុកសំរោងទង

កំពង់ស្ពឺៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១និង៤៥នាទី មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើងនៅចំណុចភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យខូចខាតផ្ទះចំនួន២ខ្នង។ ផ្ទះទី១មានម្ចាស់ឈ្មោះជួង ត ភេទប្រុស អាយុ៤២ឆ្នាំប្រពន្ធឈ្មោះយិន ចិន អាយុ៣៧ឆ្នាំ ទំហំ6×8ម៉ែត្រដំបូលប្រក់ក្បឿងជញ្ជាំងឈើនិងផ្ទះបាយ១ខ្នងទំហំ5×6ម៉ែត្រដំបូលប្រក់ស័ង្កសីជញ្ជាំងឈើផ្ទាល់ដីឆេះម៉ូតូ១គ្រឿងម៉ាក់សង់កូរ៉េគ្រែដេក១អង្ករ៣៥០គីឡូនិងសម្ភារប្រើប្រាស់ឆេះទាំងស្រុង។ ផ្ទះទី២ម្ចាស់ឈ្មោះស៊ូ សុខ…

កូនប្រុសខឹងសុំប្រាក់ពីម្ដាយយកទៅសងបំណុលគេមិនបាន ទិញសាំង ២លីត្រ ដុតផ្ទះកម្ទេចចោល រួចរត់គេចបាត់ស្រមោល

កណ្តាលៈ ថ្ងៃសៅរ៍ ១៣ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១២និង១៥នាទី មានករណីអគ្គិភ័យឆេះផ្ទះ០១ខ្នង នៅចំណុចភូមិតាដោល១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ…

ករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកក្រគរ

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១វេលាម៉ោង៩និង៣០នាទីព្រឹក មានករណីឆ្លងចរន្តអគ្គីសនីបណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងស្ថិតនៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីអគ្គីភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីបណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ឯល រ៉សេត ភេទប្រុស អាយុ៣៩ឆ្នាំ(ប្ដី)ខ្មែរឥស្លាមនិងប្រពន្ធឈ្មោះ តាំ សារី ភេទស្រី អាយុ៣៨ឆ្នាំ ខ្មែរមានកូនចំនួន០៣នាក់…

កូនប្រុសបង្កើតដុតផ្ទះខ្លួនឯងបង្កឡើងទៅជាអគ្គិភ័យ

កំពង់ស្ពឺៈ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥និង១០នាទីនៅភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់អគ្គិភ័យបានកេីតឡើងរបស់ឈ្មោះយី គឹមហុន ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។ +ការខូចខាតៈ -ឆេះផ្ទះចំនួន០១ខ្នងទំហំ៦x៨ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿងនិងឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង។ -មិនបង្ករអោយមានរងរបួសដល់មនុស្សទេ។ +មូលហេតុៈបណ្ដាលមកពីឈ្មោះផល្លាបារាំងភេទប្រុសអាយុ២៣រស់នៅភូមិឃុំខាងលើត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះជាអ្នកដុត។ -ករណីខាងលេីនេះកម្លាំងនគរបាលចេញអន្តរាគមន៍ពន្លត់ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿងអស់ទឹកចំនួន០៤រថយន្តនឹងមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរខាងឡេីយ។  

ឆ្លងចរន្តអគ្គិសនីឆេះបណ្ណាគា ឃ្លាំងគីប និងផ្ទះល្វែង ខូចខាតគិតជាទឹកប្រាក់អស់ច្រើនម៉ឺនដុល្លារ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ ថ្ងៃព្រហស្បត្តិ៍ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០ នាទី មានករណីឣគ្គិភ័យមួយបានកើតឡើងនៅចំណុចបណ្ណាគា ពៅ លីប៉េង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត…

ករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកក្រគរ

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១២និង៤០នាទីថ្ងៃ មានករណីឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅ ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីអគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ស៊ឹម សុផល ភេទ ប្រុស អាយុ…

Update៖ឆេះរថយន្តក្រុងដឹកអ្នកដំណេីរ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ២៣គ្រឿង ស្លាប់ មនុស្ស ម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ

ភ្នំពេញៈ រថយន្តក្រុងដឹកអ្នកដំណេីរ២៣គ្រឿង បានឆេះទាំងស្រុងនិងប្រទះឃេីញលលាដ៍ក្បាល មនុស្ស ស្លាប់ ម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចចំណតរថយន្តក្រុងខាងលេីក្បែគល់ជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជា-ជប៉ុន )ក្នុងភូមិ៣សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឮសូរសំលេងផ្ទុះចេញពីចំណតរថយន្តក្រុង ក្រុមហ៊ុនវីរៈប៊ុនថាំ ចេញផ្សែងមកក្រៅមានអណ្តាតភ្លើង…