លោកជំទាវ ឱ វណ្ឌឌីន៖ អង្គការសុខភាពពិភពលោកទើបរកឃើញមានវីរុសកូវីដ១៩បំប្លែងថ្មី ២ប្រភេទទៀត ដែលគួរឲ្យព្រួយបារម្ភ
លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសអំពីការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីចំនួន២ប្រភេទទៀត រួមមាន៖ B1-640 និងប្រភេទ B1-1-529 ខណៈវីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-1-529 បានរាលដាលមកដល់ទឹកដី ទ្វីបអាស៊ីហើយ។ លោកស្រី ឱ…