សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា សន្យាផ្ដល់កាំភ្លើងធំឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដាបានសន្យាថានឹងបញ្ជូនកាំភ្លើងធំបន្ថែមទៅឱ្យអ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងការវាយលុកសាជាថី្មពីសំណាក់កងទ័ពរុស្ស៉ី នៅឯតំបន់ភាគខាងកើតនៃប្រទេស។ រុស្ស៉ីក៏ធ្លាប់បានផ្ញើកំណត់ទូតផ្លូវការទៅកាន់សហរដ្ឋអាមេរិកផងដែរ ដើម្បីបង្ហាញការជំទាស់ទៅនឹងការផ្ដល់អាវុធឱ្យ អ៊ុយក្រែន ជាមួយការព្រមានពីផលវិបាកធ្ងន់ធ្ងរមិនអាចស្មានបាន បើវ៉ាស៊ីនតោន និង NATO នៅតែបន្តបញ្ជូនអាវុធឱ្យទីក្រុងកៀវ។ ការសន្យាខាងលើធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែលមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន, នាយករដ្ឋមន្ត្រីអង់គ្លេស…

ហេង ឡុង បង្អួតស្នាដៃទី៣ ក្នុងបទចម្រៀងរបស់អាយដល តន់ ចន្ទសីម៉ា ដែលផ្ទុះខ្លាំងពេលនេះ

(ភ្នំពេញ)៖ បទចម្រៀងតារាចម្រៀង តន់ ច័ន្ទសីម៉ា ដែលមានចំណងជើងថ «Cambodian Pride» ត្រូវបានទស្សនិកជនគាំទ្រ យ៉ាងខ្លាំង ដោយបទនេះ ទើបតែបង្ហោះម្សិលមិញសោះ មានអ្នកទស្សនាលើសពី២លានទៅហើយ។ ដោយឡែក បទចម្រៀងមួយនេះ បានបង្ហាញពីវប្បធម៍ និងអរិយធម៍របស់ខ្មែរយ៉ាងច្រើន ដោយរួមមានទាំងប្រាង្គប្រាសាទអង្គវត្ត ក្បូរក្បាច់រចនា របាំប្រពៃណីខ្មែរ ឈុតសម្លៀកបំពាក់ប្រពៃណីជាតិ…

កីឡាករកំពុងឡើងជើងម្នាក់របស់ Villareal ក្លាយជាគោលដៅសម្រាប់ជំនួស Mane នៅLiverpool

បរទេស៖ កីឡាករអន្តរជាតិសញ្ជាតិហូឡង់ Arnaut Danjuma ដែលបច្ចុប្បន្នជាតារាឆ្នើមរបស់ក្លឹប Villareal ក្រោយបានបង្ហាញខ្លួនរដូវកាលដំបូងឲ្យក្លឹបនោះពេលនេះកំពុងក្លាយទៅជាគោលដៅសម្រាប់ជំនួសតំណែងរបស់ Sadio Mane នារដូវក្តៅ។ ចាប់តាំងតែពីឆ្នាំទៅមក Danjuma បានផ្ទេរមកចូលរួមជាមួយនឹងក្លឹប Villareal ពីក្លឹបអង់គ្លេស Bournemouth ហើយជាលទ្ធផលគាត់អាចស៊ុតបាន១៣គ្រាប់ក្នុងការបង្ហាញខ្លួន២៨លើកឲ្យ Villareal នៅ La…

ធ្លាប់រិះគន់នាង ថាច្រៀងអង់គ្លេស មិនល្អ? ម្តងនេះ បទថ្មីរបស់ តន់ ច័ន្ទសីម៉ា ត្រូវសម្តេចតេជោ ហ៊ុន សែន បង្ហោះ…(មានវីដេអូ)

(ភ្នំពេញ)៖ ជឿជាក់ថា បងប្អូនជាច្រើនប្រាកដជាស្គាល់ពី កេរ្ត៍ឈ្មោះនិងប្រជាប្រិយភាពរបស់ តារាចម្រៀង តន់ ច័ន្ទសីម៉ា តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម Galaxy Navatra រួចមកហើយ ស្អាតក៏ស្អាត ហើយមានទេពកោសល្យពេញខ្លួនថែមទៀត។ យ៉ាងណាមិញ តារាចម្រៀងស្រីរូបនេះ ធ្លាប់ត្រូវមហាជនមួយចំនួនតូច ផ្ទុះការរិះគន់ ច្រៀងបទជាភាសាអង់គ្លេស ហាក់ស្តាប់មិនសូវបាន ដែលកន្លងមក…

ប្រមុខ NATO ព្រមានថា កងទ័ពរុស្ស៊ីកំពុងប្រមូលកម្លាំង បង្កើនការវាយលុកលើអ៊ុយក្រែន

(ព្រុចសែល)៖ ប្រមុខអង្គការ NATO លោក Jens Stoltenberg បាននិយាយថា កងទ័ពរុស្សីក្នុងប្រទេសអ៊ុយក្រែន កំពុងតែប្រមូលផ្តុំកម្លាំងឡើងវិញ ដើម្បីបង្កើនការវាយប្រហារទ្វេដង នៅភាគខាងកើតនៃប្រទេស។ ចក្រភពអង់គ្លេស បានអះអាងថារុស្ស៊ីកំពុងកែនកងទ័ពរបស់ខ្លួនចន្លោះពី ១២០០ ទៅ ២០០០នាក់ ពីប្រទេស ហ្សកហ្ស៊ី ដើម្បីពង្រឹងកម្លាំងបន្ថែម។ ទីក្រុងមូស្គូ…

ជនខិលខូចក្លែងបន្លំជាអាជ្ញាធរដើម្បីស្នើសុំទិន្នន័យពីក្រុមហ៊ុន Apple និង Meta

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Bloomberg បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Apple និង Meta បានផ្ដល់ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ឱ្យជនខិលខូចដែលបន្លំធ្វើជាអាជ្ញាធរ។ ទិន្នន័យដែលពួកគេផ្ដល់ឱ្យនោះមានដូចជា អាសយដ្ឋាន លេខទូរសព្ទ និងលេខសម្គាល់អាសយដ្ឋាន IP។ ជាទូទៅ សំណើបែបនេះត្រូវបានផ្តល់ជូនតែជាមួយដីកាស្វែងរក ឬដីកាដែលចុះហត្ថលេខាដោយចៅក្រមប៉ុណ្ណោះ ប៉ុន្តែសម្រាប់សំណើក្នុងករណីសង្គ្រោះបន្ទាន់គឺមិនតម្រូវឱ្យមានដីការបស់តុលាការទេ។ ទិន្នន័យដែលពួកជនខិលខូចទទួលបាន ត្រូវបានប្រើប្រាស់ដើម្បីធ្វើការយាយីជនរងគ្រោះ លួចចូលទៅក្នុងគណនីផ្សេងៗ…

អូមីក្រុងទម្រង់ថ្មី BA.2 រ៉ាប់រងករណីឆ្លងកូវីដ-១៩ នៅជុំវិញពិភពលោក, នេះបើតាម WHO

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា មេរោគអូមីក្រុងទម្រង់ថ្មី ដែលត្រូវបានដាក់ឈ្មោះថា BA.2 កំពុងរាលដាល និងរ៉ាប់រង ៨៦ភាគរយ ក្នុងចំណោមករណីឆ្លង COVID-19 នៅជុំវិញពិភពលោក។ ការរកឃើញមេរោគទម្រង់ថ្មី ដែលបំប្លែងចេញពីប្រភេទអូមីក្រុងនេះ ត្រូវបានរាយការណ៍ជាលើដំបូង កាលពីដើមខែមករា ឆ្នាំ២០២២។ អត្រា ចម្លងនៃមេរោគប្រភេទថ្មីនេះគឺខ្ពស់ជាងជំងឺអូមីក្រុងប្រភេទ…

Saka ត្រៀមទទួលបានប្រាក់កម្រៃថ្មីគុណនឹង៤ ពីក្លឹប Arsenal

បរទេស៖ កីឡាករឆ្នើមវ័យ២០ឆ្នាំ Bukayo Saka បច្ចុប្បន្នបើទោះបីជាស្ថិតនៅក្នុងតំណែងជាកីឡាករប្រយុទ្ធជួរមុខរបស់ក្លឹបកាំភ្លើងធំ Arsenal ក្តីប៉ុន្តែគាត់បានទទួលប្រាក់កម្រៃត្រឹមតែ៣ម៉ឺនផោនក្នុងមួយសប្តាហ៍ប៉ុណ្ណោះគឺស្ថិតនៅក្នុងចំណោមកីឡាករដែលទទួលបានប្រាក់កម្រៃតិចជាងគេបំផុតរបស់ក្លឹបនៅឡើយ។ ទោះពីជាយ៉ាងណាក្តីមកដល់ពេលនេះក្លឹបកំពុងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីអាចផ្តល់កុងត្រាថ្មីជូនកីឡាករអង់គ្លេសវ័យក្មេងរូបនេះដើម្បីបញ្ចៀសការសម្រេចចិត្តចាកចេញរបស់កីឡាករនារដូវក្តៅខាងមុខហើយជឿជាក់ថានឹងអាចមានតម្លៃថ្មីប្រមាណជា១២៥០០០ផោនក្នុងមួយសប្តាហ៍។ ការបង្កើនប្រាក់កម្រៃក្នុងចំនួនដ៏ច្រើនសន្ធឹកនេះបានធ្វើឡើងដើម្បីបញ្ជាក់អំពីភាពសំខាន់របស់កីឡាកររូបនេះចំពោះក្លឹបជាពិសេសចំពោះការដឹកនាំរបស់លោក Mikel Artetaហើយជឿជាក់ថាការចុះហត្ថលេខានឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ គួរឲ្យដឹងដែរថាកុងត្រាបច្ចុប្បន្ននេះគឺត្រូវបានចុះហត្ថលេខាតាំងតែពីពេល២០ខែមុនមកម្ល៉េះហើយបច្ចុប្បន្នមានសុពលភាពត្រឹមតែ២ឆ្នាំទៀតប៉ុណ្ណោះ៕

«Miss Grand Cambodia» 2022 ប្រកាសជ្រើសរើសបេក្ខនារីចូលរួមប្រកួត សម្រាប់រដូវកាលថ្មី

(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងសម្រស់ដ៏ល្បីនៅប្រទេសកម្ពុជា គឺ «Miss Grand Cambodia» បានប្រកាសជ្រើសរើសបេក្ខនារី ដើម្បីចូលរួមប្រកួត ក្នុងឆ្នាំ២០២២នេះ ក្នុងគោលបំណងជ្រើសរើសតែម្នាក់គត់ ដែលមានទាំងសមត្ថភាព និងសម្រស់ ទៅធ្វើជាតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធៅលំដាប់ពិភពលោក។ តាមរយៈផេកផ្លូវការបស់ «Miss Grand Cambodia» បានបញ្ជាក់យ៉ាងដូច្នេះថា «សូមស្វាគមន៍សម្រាប់រដូវកាលថ្មី…

កុងត្រារបស់ Rudiger ចាប់ផ្តើមមានបញ្ហាខណៈក្លឹបយក្ស៣ចាប់អារម្មណ៍

បរទេស៖ យោងតាមការចេញផ្សាយដោយ The Bild នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែការពារអាល្លឺម៉ង់ Antonio Rudiger បានឈានទៅដល់ការយល់ព្រមពៀងក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Chelsea ហើយក្នុងលក្ខខណ្ឌពាក្យសម្តីជាមួយនឹងគ្នាប៉ុណ្ណោះមុនពេលដែលអ្វីៗត្រូវបានចុះហត្ថលេខាជាផ្លូវការ។ ទោះបីជាយ៉ាងណាក្តីកុងត្រានេះកំពុងប្រឈមមុខទៅនឹងការបោះបង់ចោលទៅវិញក្រោយពេលដែលបញ្ហាថ្មីៗចុងក្រោយនេះរបស់ក្លឹបនិងជាពិសេសការប្រកាសទិញលក់ក្លឹបទៅឲ្យម្ចាស់ក្លឹបថ្មីនៅមិនទាន់បានសម្រេចនៅឡើយនោះ។ ក្លឹបធំៗនៅអង់គ្លេសនិងអេស្បាញផងកំពុងចាប់អារម្មណ៍កុងត្រារបស់កីឡាករ Rudiger រូបនេះដែលមានទាំងបិសាចក្រហម Man UTD, Real Madrid និងសូម្បីតែក្លឹប PSG…