កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលជាលើកទី២ ក្នុងពេលមិនដល់មួយសប្ដាហ៍

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី១១ ខែមករានេះបានឱ្យដឹងថាកូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ដែលនេះការធ្វើ តេស្ដលើកទី២ ក្នុងពេលមិនដល់មួយសប្ដាហ៍ផង បន្ទាប់ពីប្រទេសឯកោមួយនេះចេញមុខទទួលស្គាល់ការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង។ បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលដែលគេសង្ស័យថាជាប្រភេទមីស៊ីលបាលិស្ទីគខាងលើ ត្រូវបានបាញ់ចេញនៅក្នុងទឹកដីកូរ៉េខាងជើង ប្រហែលជាម៉ោង ៧៖២៧នាទីព្រឹក ថ្ងៃអង្គារនេះ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន។ ដោយឡែក រដ្ឋាភិបាលទីក្រុងតូក្យូ ក៏បានរាយការណ៍ដែរថាមីស៊ីលនេះបានធ្លាក់នៅ ខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។…

ចក្រភពអង់គ្លេស ថាវ៉ាក់សាំងដូសទី៣ នៅតែមានប្រសិទ្ធភាពប្រឆាំងអូមីក្រុង, មិនទាន់ចាំបាច់ចាក់ដូសទី៤

(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស នៅថ្ងៃសុក្រសប្ដាហ៍នេះបានឱ្យដឹងថាវ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» នៅតែមានប្រសិទ្ធភាពខ្ពស់ការពារ មិនឱ្យមនុស្ស ជាពិសេសមនុស្សចាស់ធ្លាក់ខ្លួនឈឺធ្ងន់ដោយសារមេរោគបំប្លែងថ្មី Omicron។ បើតាមអាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស រយៈពេលប្រហែលជា ៣ខែ ក្រោយការចាក់វ៉ាក់សាំងបង្ការដូសជំរុញ ឬដូសទី៣ វានៅតែមាន ប្រសិទ្ធភាពខ្ពស់ក្នុងកម្រិត ៩០ភាគរយ ការពារប្រឆាំងនឹងការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅក្នុងចំណោមក្រុមមនុស្សមានអាយុ៦៥ឆ្នាំឡើងទៅ ហើយក្រោមហេតុផលនេះ…

Digne អាចនឹងចាកចេញក្នុងខែមករានេះទៅក្លឹប ៣របស់អង់គ្លេស

បរទេស៖ The Sky Sports នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករ Digne ជំនាញខ្សែការពារស្លាបឆ្វេងនៅពេលនេះកំពុងក្លាយទៅជាគោលដៅដ៏គួរឲ្យទាក់ទាញបំផុតពីសំណាក់ក្លឹបខ្លាំងៗនិងក្លឹបសេដ្ឋីរបស់អង់គ្លេសជាច្រើន។ កីឡាករ Lucas Digne បច្ចុប្បន្នកំពុងឡើងទំរង់លេងខ្លាំងជាមួយនឹងក្លឹប Everton ប៉ុន្តែជឿជាក់ថាកំពុងតែធ្វើការសម្រេចចិត្តក្នុងការចាកចេញទៅជាមួយនឹងក្លឹបចំនួន៣ដែលបានបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកុងត្រារបស់គាត់ដូចជាក្លឹប Chelsea, West Ham និង Newcastle ផងដែរ។ Digne…

ផ្លូវការ៖ Everton ចាយលុយ ១២លានផោន ប៉ុណ្ណោះទិញបានខ្សែការពារវ័យក្មេងម្នាក់មកពីក្លឹប Rangers

បរទេស៖ ក្លឹបអង់គ្លេស Everton នៅសប្តាហ៍នេះបានឈានទៅដល់ការចុះកុងត្រាទិញយកកីឡាករខ្សែការពារវ័យក្មេងម្នាក់ទៀតដែលមានតម្លៃត្រឹមតែ១២លានផោនប៉ុណ្ណោះពីក្លឹប Rangers បន្ទាប់ពីការធ្វើតេស្តសុខភាពបានបញ្ចប់ទៅកាលពីរសៀលថ្ងៃអង្គារម្សិលមិញ។ កីឡាករ Nathan Petterson ក្នុងវ័យទើបតែ២០ឆ្នាំសញ្ជាតិស្កុតឡេនគឺជាកីឡាករវ័យក្មេងឆ្នើមម្នាក់នៅក្នុងចក្រភពអង់គ្លេសនិងកំពុងមានឈ្មោះជានៅក្នុងបញ្ជីជម្រើសជាតិផងដែរ។ គួរឲ្យដឹងដែរថា Patterson បានបន្តរស់នៅជាមួយនឹង Ranges តាំងតែពីមានវ័យ៨ឆ្នាំមកម្ល៉េះហើយកីឡាកររូបនេះបានពន្យល់ថាបុរស២នាក់ដែលបានធ្វើឲ្យគាត់មានការប្តេជ្ញាចិត្តចំពោះការផ្ទេរទៅ Everton នោះគឺគ្រូបង្វឹកលោក Rafa Benitez ព្រមទាំងគ្រូបង្វឹករបស់…

គ្រូបង្វឹក AT Madrid មើលឃើញ Azpilicueta សម្រាប់ជំនួស Trippier

បរទេស៖ យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ AT Madrid កំពុងតែសម្លឹងមើលឃើញកីឡាករខ្សែការពារ Cesar Azpilicueta ដើម្បីអាចមកជំនួសតំណែងរបស់កីឡាករអង់គ្លេស Trippier ប្រសិនបើកីឡាកររូបនេះនឹងចាកចេញពីអេស្បាញនៅក្នុងខែមករានេះ។ គួរឲ្យដឹងដែរថាកាលពីពេលថ្មីៗនេះកីឡាករ Trippier ផ្ទាល់ធ្លាប់បានបញ្ជាក់ហើយថាគាត់ចង់ចាកចេញពី AT Madrid ឲ្យបាននៅក្នុងខែមករានេះដែលក្នុងនោះមានក្លឹបនៅអង់គ្លេសNewcastle គឺជាអ្នកតាមប្រមាញ់គាត់បំផុត។…

មហាអំណាចនុយក្លេអ៊ែរទាំង៥ សន្យាទប់ស្កាត់ការរីកសាយអាវុធនុយកេ្លអ៊ែរ

(ប៉ារីស)៖ បណ្ដាប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ បានសន្យាថានឹងទប់ស្កាត់ការរីកសាយអាវុធនុយកេ្លអ៊ែរ និងបញ្ចៀសឱ្យបាននូវរាល់ជម្លោះ ឬសង្រ្គាមនុយក្លេអ៊ែរ នៅក្នុងសេចក្ដីថ្លែងការណ៍រួមដ៏កម្រមួយ នៅចំពេលការប្រជែងដណ្ដើមឥទ្ធិពលភូមិសាស្ត្រនយោបាយកាន់តែក្ដៅគគុក។ ការសន្យានេះធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យឡើងវិញលើសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ដែលបានចូលជាធរមានតាំងតែពីឆ្នាំ១៩៧០មក ត្រូវបានពន្យារពេលដោយមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទថ្មី ដោយសារតែ COVID-19។ ការត្រួតពិនិត្យឡើងវិញចុងក្រោយបំផុតលើសន្ធិសញ្ញា NPT ដំបូងឡើងត្រូវធ្វើនៅថ្ងៃទី០៤ ខែមករានេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ ដែលចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥…

ទីបំផុត Eriksen អាចចាប់ផ្តើមហ្វឹកហាត់វិញនិងត្រៀមសម្រេចចិត្តក្លឹបថ្មី

បរទេស៖ កីឡាករអន្តរជាតិសញ្ជាតិដាណឺម៉ាក Christian Eriksen គិតចាប់តាំងតែពីបានដួលសន្លប់នៅក្នុងការប្រកួតនាព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០កន្លងមកនោះកំពុងស្ថិតនៅក្នុងដំណាក់កាលត្រឡប់មករកទីលានប្រកួតអាជីពវិញហើយ។ កុងត្រាជាមួយនឹង Inter Milan ក៏ត្រូវបានបញ្ចប់ទាំងដែលរបួសហាក់ដូចជាបានធូរស្រាលទៅហើយក្តីនិងកំពុងស្វែងរកក្លឹបថ្មីដើម្បីអាចវិលត្រឡប់ចូលប្រកួតវិញ។ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថា Eriksen គឺកំពុងធ្វើការហ្វឹកហាត់ជាមួយនឹងក្លឹបចាស់របស់ខ្លួននៅស្រុកកំណើតហើយនៅពេលនេះនៅដាណឺម៉ាកគឺ Odense និងក៏បានផ្លាល់ទីលំនៅទៅកាន់ប្រទេសស្វីសផងដែរដើម្បីអាចវិលត្រឡប់រកអាជីពវិញក្នុងឆ្នាំថ្មីខាងមុខនេះ។ កីឡាករវ័យ២៩ឆ្នាំរូបនេបានបង្ហាញខ្លួនឲ្យជម្រើសជាតិដាណឺម៉ាកបាន១០០ដងមកហើយនឹងបន្តធ្វើការប្រកួតឡើងវិញជាមួយនឹងក្លឹបនៅលីគទី៣របស់ស្វីស FC Chiasso ដើម្បីបន្តពង្រឹងសុខភាពរាង្គកាយឡើងវិញ។ ខណៈពេលជាមួយគ្នានេះទាំង Le Martin…

ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ១៨៩,២១៣នាក់ និងស្លាប់៣៣២នាក់ ប្រឈមមុខនឹងអូមីក្រុង

(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលនៅក្នុងចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានរាយការណ៍ពីការកឃើញអ្នកឆ្លង COVID-19 ចំនួន ១៨៩,២១៣នាក់ និងអ្នកជំងឺ ៣៣២នាក់បានបាត់បង់ជីវិត។ ចំនួនករណីឆ្លងខាងលើនេះ គឺជាការបន្តបំបែកកំណត់ត្រាថ្មី ដោយកាលពីថ្ងៃពុធសប្តាហ៍នេះអ្នកឆ្លង ១៨៣,០៣៧នាក់ ត្រូវបានរាយការណ៍ ហើយចំនួនករណីឆ្លងទាំងនេះ មានជាប់ពាក់ព័ន្ធនឹងមេរោគបំប្លែងថ្មី Omicron។ Omicron ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសផ្ទាល់រកឃើញថា ជារីរុសដែលមានសមត្ថភាពចម្លង បានយ៉ាងលឿនរហ័សជាងវីរុស…

Patrick Schick សម្រាប់ជំនួសតំណែងខ្សែប្រយុទ្ធជួរមុខនៅ Man City

បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាក្លឹបយក្សអង់គ្លេស Man City បានកំពុងតែធ្វើការចាប់អារម្មណ៍និងតាមដានស្ថានភាពរបស់កីឡាករខ្សែប្រយុទ្ធឆេកម្នាក់ដែលមានឈ្មោះថា Patrik Schick ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Bayer Leverkusen។ ក្រុមខ្លាំងរបស់អង់គ្លេសមួយនេះត្រូវបានគេមើលឃើញថាកំពុងខ្វះចន្លោះប្រហោងមួយតំណែងខ្សែប្រយុទ្ធជួរមុខដ៏មុតស្រួចម្នាក់គិតចាប់តាំងតែពីពេលដែលកីឡាករ Sergio Agueroបានចាកចេញហើយជឿជាក់ថាក្លឹបនឹងត្រៀមផែនការចរចានាខែមករាខាងមុខនេះហើយ។ គួរឲ្យដឹងដែរថាក្រៅតែពី Man City ហើយនោះក្លឹបផ្សេងទៀតដូចជា Spurs…

Man UTD និង Newcastle កំពុងបន្តតាមដាន់ស្ថានភាពរបស់ Dembele

បរទេស៖ ក្លឹបនៅលីគកំពូលអង់គ្លេសចំនួន២កំពុងបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករខ្សែប្រយុទ្ធបារាំង Ousmane Dembele ខណៈដែលកីឡាកររូបនេះត្រូវបានគេដឹងថាកំពុងមានបញ្ហានៃការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបនៅឡើយ។ Man UTD និង Newcastle សុទ្ធតែកំពុងបានតាមដានស្ថានភាពរបស់កីឡាកររូបនេះខណៈដែលកុងត្រារបស់គាត់នឹងត្រូវផុតកំណត់ត្រឹមចុងរដូវកាលនេះទៅហើយហើយ Dembele ក៏អាចមានសិទ្ធក្នុងការចរចាជាមួយនឹងក្លឹបផ្សេងបានផងដែរក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។ Dembele មួយរយៈនេះទោះបីជាងើបចេញពីរបួសហើយក្តីប៉ុន្តែមិនសូវអាចមានឱកាសបង្ហាញខ្លួនក្នុងការប្រកួតរបស់ Barcelona ឡើយហើយជាពិសេសកាន់តែមានសំពាធថែមទៀតនោះគឺនៅពេលដែល Barcelona បានចំណាយលុយដល់ទៅ៥៥លានផោនទិញយក Torres ពី…