តូចចិត្តសន្តិសុខមិនឲ្យចេញទៅខាងក្រៅ ចងកសម្លាប់ខ្លួននៅក្នុងរោងចក្រ
ភ្នំពេញៈ បុគ្គលិកបម្រើការនៅក្នុងរោងចក្រស្លដែកដ៏ធំមួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ បានសម្រេចចិត្តយកក្រមាចងករភ្ជាប់ទៅនឹងសសររោងស្នាក់នៅរបស់ខ្លួនធ្វើអត្តឃាតសម្លាប់ខ្លួនឯង ទំនងជាតូចចិត្តនឹងក្រុមសន្តិសុខចាក់សោរបិទទ្វាររបងមិនឲ្យខ្លួនចេញទៅខាងក្រៅកាលពីល្ងាច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចឃ្លាំងដែកគ្មានលេខ ផ្លូវលេខ៣៧១ ក្រុមទី៤ ភូមិឬស្សី១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ យោងតាមប្រភពព័ត៌មានពីកម្លាំងគរបាលបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សោម ណាង អាយុ…