Update: ការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សទីក្រុងបាដាដ កើនដល់២១៣នាក់ហើយ
អ៊ីរ៉ាក់: អនុប្រធានគណៈកម្មាធិការសន្ដិសុខនៃក្រុមប្រឹក្សាខេត្ដបាដាដ លោក Mohamed al-Rubaye បានថ្លែងក្នុងបទសម្ភាសតាមទូរស័ព្ទមួយតាមទូរទស្សន៍នៅថ្ងៃចន្ទនេះថា ក្រុមរដ្ឋអ៊ីស្លាម ISIS បានអះអាងទទួលខុសត្រូវចំនួនអ្នកស្លាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងបាដាដ បានកើនឡើងដល់២១៣នាក់ និងរបួសកើនដល់ ២០០នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃទី០៤ កក្កដា ឆ្នាំ២០១៦នេះ។ ការបំផ្ទុះគ្រាប់បែករថយន្តដឹកទំនិញអត្តឃាតមួយគ្រឿង បានហែកច្រៀកនៅតាមស្រុកផ្សារទំនើបមួយនៅក្នុងទីក្រុងបាដាដ ដែលជាកន្លែងដ៏មមាញឹកបានសម្លាប់មនុស្សជាង…