First News: មុននេះបន្តិច ២១នាក់រងរបួសដោយការបំផ្ទុះគ្រាប់បែកនៅលើរថភ្លើងនៅក្នុងទីក្រុងតៃប៉ិ

ចិន: យ៉ាងហោចណាស់ មានមនុស្ស ២១នាក់បានរងរបួស នៅពេលដែលមានការផ្លាស់ប្តូរជើងរថភ្លើងដឹកអ្នកដំណើរនៅក្បែរស្ថានីយ៍រថភ្លើងសុងសាន ក្រោយពីមានការបំផ្ទុះគ្រាប់បែកដែលបានបង្កឆាបឆេះឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៦នេះ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានរាយការណ៍មកថា បានឮការផ្ទុះអណ្តាតភ្លើងបានឆាបឆេះយ៉ាងខ្លាំងមុនពេលដែលអ្នកបើកបរទី៦ នៅលើរថភ្លើងនេះ ដែលបានធ្វើដំណើរពី Hsinchu ឆ្ពោះទៅកាន់ Keelung ។ នាយកដ្ឋានអគ្គិភ័យនៅទីក្រុងតៃប៉ិ…

Update: ចំនួនអ្នកស្លាប់ដោយសារបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងបាដាដ កើនឡើងដល់ ២៩២នាក់ហើយ

អ៊ីរ៉ាក់: ក្រុមមន្ត្រីអ៊ីរ៉ាក់បានលើកឡើងជាថ្មីម្តងទៀតនូវតួលេខចំនួនមនុស្សស្លាប់កើនឡើងដល់ចំនួន ២៩២នាក់ហើយ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីថ្ងៃអាទិត្យកន្លងទៅ នៅទីក្រុងបាដាដ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅយប់ថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៦នេះ។ ក្រសួងសុខាភិបាលបាននិយាយថា មនុស្សចំនួន ២៩២នាក់ ឥឡូវត្រូវបានគេស្គាល់ថា បានស្លាប់នៅក្នុងការវាយប្រហារនេះ ដែលបានកំណត់ គោលដៅនៅផ្សារទំនើបមួយកន្លែង នៅក្នុងស្រុក Karrada…

លោក អូបាម៉ា បាននិយាយថា អាមេរិកនឹងកាត់បន្ថយទ័ពជិត១០ម៉ឺននាក់នៅអាហ្វហ្គានីស្ថាន

អាមេរិក: លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាសឱ្យដឹងថា ចំនួនទាហានអាមេរិកនៅអាហ្វហ្គានីស្ថានគឺត្រូវបាន​កាត់បន្ថយពី ៨.៤០០នាក់ ដល់ ៩.៨០០នាក់ នៅត្រឹមចុងឆ្នាំ២០១៦នេះ។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅយប់ថ្ងៃទី០៦ កក្កដា ឆ្នាំ២០១៦នេះ។ នៅក្រោមផែនការដំបូង ប៉ុន្តែទាហានអាមេរិកទាំងអស់ ៥.៥០០នាក់ត្រូវបានដកចេញពីអាហ្វហ្គានីស្ថាន នៅប៉ុន្មានខែខាងមុខនេះ។ សហរដ្ឋអាមេរិកបានបញ្ចប់ប្រតិបត្តិការប្រយុទ្ធធំមួយនៅក្នុងប្រទេសនេះ…

បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស ១០នាក់ ក្បែរព្រលានយន្តហោះ Aden ប្រទេសយេម៉ែន

យេម៉ែន: មន្រ្តីសុខាភិបាលនិងសន្ដិសុខបានឱ្យដឹងថា ការបំផ្ទុះគ្រាប់បែករថយន្តអត្តឃាតមួយ បានវាយប្រហារបរិវេណយោធានិងសន្តិសុខ នៅជិតព្រលានយន្តហោះអន្តរជាតិ Aden នៅទីក្រុងកំពង់ផែភាគខាងត្បូង ប្រទេសយេម៉ែន នៅថ្ងៃពុធនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់និងបានប៉ះទង្គិចគ្នាជាមួយទាហាន។ នេះបើយោងតាមការចេញផ្សាយដោយ AP នៅថ្ងៃទី០៦ កក្កដា ឆ្នាំ២០១៦នេះ។ ភ្លាមៗនោះគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ នៅគ្រាដែលប្រជាជនម៉ូស្លីមនៅទូទាំងពិភពលោកបានប្រារព្ធ ថ្ងៃឈប់សម្រាកពិធីបុណ្យ Eid…

Update: មនុស្សស្លាប់កើនឡើងដល់ ២៥០នាក់ ដោយហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅអ៊ីរ៉ាក់

អ៊ីរ៉ាក់: ចំនួនអ្នកស្លាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃអាទិត្យ នៅរដ្ឋធានីអ៊ីរ៉ាក់ ទីក្រុងបាដាដ បានកើនឡើងដល់ ២៥០នាក់ហើយ រដ្ឋាភិបាលអ៊ីរ៉ាក់បានអះអាងថា ការវាយប្រហារស្លាប់ច្រើនបំផុតចាប់តាំងពីមានដូចឆ្នាំ២០០៣។ នេះបើយោងតាមការចេញ ផ្សាយដោយ BBC នៅថ្ងៃទី០៦ កក្កដា ឆ្នាំ២០១៦នេះ។ ឡានដឹកទំនិញផ្ទុកដោយគ្រាប់បែកត្រូវបានបំផ្ទុះនៅក្នុងស្រុក Karrada ខណៈដែលមនុស្សម្នាកំពុងដើរផ្សារនៅថ្ងៃឈប់សម្រាកដើម្បីទិញឥវ៉ាន់ ប្រារព្ធពិធីបញ្ចប់នៃបុណ្យរ៉ាម៉ាដាននេះ។ ហើយក្រុមរដ្ឋអ៊ិស្លាម (IS)…

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រទេសអ៊ីរ៉ាក់ លាលែងពីតំណែងហើយ បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជាច្រើននាក់

អ៊ីរ៉ាក់: រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ីរ៉ាក់ លោក Mohammed Salem Al-Ghabban បានលាលែងពីតំណែងហើយ បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សជាច្រើននាក់ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ នេះបើយោង​តាមការចេញផ្សាយដោយ AFP នៅមុននេះបន្តិច នាថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៦នេះ។ ក្រុមរដ្ឋអ៊ីស្លាម ISIS បានអះអាងទទួលខុសត្រូវចំនួនអ្នកស្លាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងបាដាដ បានកើនឡើងដល់២១៣នាក់ និងរបួសកើនដល់ជាង…

វាយប្រហារអត្តឃាតលើស្ថានីយ៍ប៉ូលិសនៅឥណ្ឌូនេស៊ី បណ្ដាលឲ្យមន្រ្តីម្នាក់រងរបួស

ឥណ្ឌូនេស៊ីៈ បើតាមមន្ត្រីថ្ងៃអង្គារនេះ បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ដោយជិះម៉ូតូមួយ បានធ្វើការវាយប្រហារលើស្ថានីយប៉ូលិស ក្នុងទីក្រុង Solo ប្រទេសឥណ្ឌូនេស៊ី បានបន្សល់ទុកឲ្យមន្ត្រីម្នាក់ រងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មាន channelnewsasia ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦។ អ្នកវាយប្រហារ បានចូលទៅកន្លែងចត នៃស្ថានីយ៍ក្នុងទីក្រុងនេះលើកោះ…

ភេរវករ៧២នាក់ស្លាប់ក្រោមដៃកងកម្លាំងសន្តិសុខ Daesh

អ៊ីរ៉ាក់ៈ ប្រភពសន្តិសុខមួយ នៅក្នុងខេត្ត Salahuddin បានជូនដំណឹងថា អ្នកប្រយុទ្ធ ISIS ៧២ នាក់ត្រូវបានសម្លាប់ខណៈដែលពួកគេព្យាយាម វាយប្រហារកងកម្លាំងសន្តិសុខ ដោយប្រើរថយន្ត booby ក្នុងភាគខាងជើងនៃទីក្រុង ទីក្រីត។ យោងតាមប្រភពពចែករំលែកព័ត៌មាន បានលើកឡើងថា”កងកម្លាំងសន្តិសុខចំបាច់បញ្ចូលគ្នាមួយ មិនត្រឹមតែបានវាយប្រហារពួកISIS កាលពីរំលងអាត្រាតម្សិលមិញទេ ប៉ុន្តែពួកគេបានបាញ់សម្លាប់ សមាជិកនៃអង្គការភេរវកម្ម៧២រូបផងដែរ។…

First News: បំផ្ទុះគ្រាប់បែកអត្តឃាតវិហារអ៊ីស្លាម សម្លាប់មនុស្ស៤នាក់ នៅទីក្រុង Medina អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអូឌីត: មានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស៤នាក់ នៅទីក្រុង Medina អារ៉ាប៊ីសាអូឌីត នៅជិតវិហារអ៊ីស្លាមរបស់ព្យាការីមួយដែលជាតំបន់ពិសិដ្ឋបំផុតរបស់សាសនាអ៊ីស្លាម។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅមុននេះ នាថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៦នេះ។ វិហារអ៊ីស្លាមនេះគឺជាកន្លែងបញ្ចុះសពរបស់ព្យាការី Muhammad ហើយ Medina គឺជាទីក្រុងធំទីពីរ បន្ទាប់ពីសាសនាអ៊ីស្លាមពិសិដ្ឋបំផុតនៅក្នុង រដ្ឋធានី Mecca…

ផ្អើលពេញវត្ត ពុទ្ធមណ្ឌលវិបស្សនាធុរះកម្ពុជា ដោយសារតាជីម្នាក់ ដាច់ចិត្ត ចងក ក្នុងបន្ទប់ទឹក

កណ្តាលៈ កាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកក្កដានេះ មានការភ្ញាក់ផ្អើលមួយឡើង ដោយសារបុរសម្នាក់ដែលជាតាជី បានទៅចងក ធ្វើអត្តឃាតក្នុងបន្ទប់ទឹក ក្នុងបរិវេណវត្ត ដោយមិនដឹងមូលហេតុ។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុច បន្ទប់ទឹកក្នុងបរិវេណវត្ត ពុទ្ធមណ្ឌលវិបស្សនាធុរះកម្ពុជា ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល…