គ្រាន់តែម្តាយស្តីឲ្យរឿងលេងហ្វេសប៊ុក មេម៉ាយវ័យក្មេងម្នាក់បានធ្វើអត្តឃាតចងក សម្លាប់ខ្លួន
ស្ត្រីមេម៉ាយវ័យក្មេងម្នាក់បានធ្វើអត្តឃាតចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ដេកផ្ទះម្តាយបង្កើត បង្ករឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ នឹងអ្នកជិតខាង។ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង៨នឹង៣០នាទីព្រឹក ថ្ងៃទី៣ វិច្ឆិកា ២០១៤ ស្ថិតនៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង។ ក្រោយធ្វើកោសល្យវិច្ឆ័យរួចមកសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះពិតជាបានស្លាប់ដោយធ្វើអត្តឃាតពិតមែន។សមត្ថកិច្ចបានសន្និដ្ឋានថា មុនពេលនាង(ជនរងគ្រោះ)សម្រេចចងកដើម្បីបញ្ចាប់ជីវិត នាងបានលេបថ្នាំងងុយដេកអស់ជាច្រើន តែដោយសារ ពិបាកទ្រាំនូវឥទ្វិពលរបស់ថ្នាំធ្វើទុក្ខពេកមិនដឹង បានជានាងសម្រេចយកខ្សែគោប្រវែងប្រមាណ២ម៉ែត្រ មកចងទាក់ជាមួយផ្នឹមផ្ទះដើម្បីឲ្យឆាប់បានស្លាប់ កុំឲ្យឈឺចាប់យូរ។…