តូចចិត្តជំពាក់ប្រាក់គេជាង១លានរៀលសម្រេចចិត្តចងកសម្លាប់ខ្លូនចោល ប្តីជាអ្នករត់ម៉ូតូឌុបនិងកូនប្រុសស្រី៨នាក់
កំពង់ឆ្នាំង៖ស្ត្រីក្រីក្រគំនិតខ្លីម្នាក់បានដាច់ចិត្តចងកសម្លាប់ខ្លុននិងខ្សែលីឡុង ជាប់ជាមួយរន្ធឥដ្ឋខ្សល់ជញ្ជាំងក្នុងផ្ទះ ចោលប្តីនិងកូនទាំង៨នាក់ ព្រោះតែតូចចិត្តជំពាក់លុយគេជាង១លានរៀលពុំមានអីសង ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៥ នៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលារប្អៀរ។ សមត្ថកិច្ចនគរបាលមូលដ្ខានបានអោយដឹងថា៖ ស្ត្រីធ្វើអត្តឃាតដោយចងករូបនេះមានឈ្មោះ ឡាយ ថេត អាយុ៤២ឆ្នាំ មានកូន៨នាក់និងមានប្តីឈ្មោះ សំ ជុនហាក់ អាយុ៤៣ឆ្នាំ មានមុខរបររត់ម៉ូតូឌុប…