តៃវ៉ាន់៖សារព័ត៌មានក្នុងស្រុកតៃវ៉ាន់នៅពេលថ្មីៗនេះបានចុះផ្សាយឲ្យដឹងថា បញ្ហាតារាម៉ូដែលកូរ៉េលក់ខ្លួន ឬលក់គ្រំស្រស់ កំពុងតែមានកំណើនរីកលូតលាស់ដូចផ្សិត នៅក្នុងដែនកោះតៃវ៉ាន់ ហើយក៏ជាចំណុចដែលធ្វើឲ្យ មិត្តរួមអាជីពរបស់នាងមួយចំនួនខឹងសម្បារយ៉ាងខ្លាំង លើបញ្ហានេះ ក៏ជាចំណុចធ្វើឲ្យមន្ត្រីប៉ូលិសក្នុងដែនកោះតៃវ៉ាន់ ពិបាកផងដែរ។ ដោយសារតែស្ថានភាពរឹតបន្តឹងលើទឹកដីកូរ៉េ ចំពោះបញ្ហារកស៊ីផ្លូវភេទនេះដែរ បានធ្វើឲ្យ តារាកូរ៉េទាំងនោះងាកខ្លួនមកកាន់កោះតៃវ៉ាន់ ដើម្បីរកស៊ីជំនួញលក់គ្រំស្រស់ដេកផ្ងារលើគ្រែ ។ទន្ទឹមជាមួយនឹងគ្នានេះដែរក៏មានតារាៗខ្លះ ដាច់ចិត្តធ្វើអត្តឃាតផងដែរ។ ប្រភពព័ត៌មានបានបន្តថា មាននារីរកស៊ីផ្លូវភេទ ក៏មិនតិចដែរ…