ខណ្ឌចំនួន៣ ចុះធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋទាំងយប់

ភ្នំពេញៈ ដើម្បីសម្រួល និងពន្លឿនក្នុងដំណើរការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៃការចុះឈ្មោះបោះឆ្នោតនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណ្ឌចំនួនបី ក្នុងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាជនទាំងយប់ផងដែរ។ ខណ្ឌចំនួន ៣នៅរាជធានីភ្នំពេញ ដែលចុះធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋទាំងយប់នោះ រួមមាន ខណ្ឌទួលគោក ខណ្ឌ ជ្រោយចង្វារ និងខណ្ឌពោធិ៍សែនជ័យ ដែលការចុះធ្វើនេះ បន្ទាប់ពីមានការបញ្ជាពីស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ…

អធិការនគរបាលខណ្ឌទួលគោក ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋដែលពិការដៃជើង ដល់ផ្ទះ

ភ្នំពេញៈ នៅយប់ថ្ងៃទី២៩ ខែសីហានេះ លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធ បានចុះធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីដល់ប្រជាពលរដ្ឋដែលគាត់ពិការដៃ និងជើងទាំងសងខាង ដល់ផ្ទះតែម្តង ដើម្បីសម្រួលការលំបាក រួមទាំងនាំយកអំណោយមួយចំនួនចែកជូនផងដែរ៕

លោក នេត សាវឿន ជំរុញឲ្យសមត្ថកិច្ចពង្រឹងសន្តិសុខ ពេលយុទ្ធនាការចុះឈ្មោះបោះឆ្នោត

ព្រៃវែងៈ ប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច លោក នេត សាវឿន បានមានប្រសាសន៍ ដោយជំរុញឲ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ពង្រឹងសន្តិសុខ សណ្តាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អ ក្នុងអំឡុងពេលយុទ្ធនាការចុះឈ្មោះបោះឆ្នោត ដែលនឹងខិតជិតមកដល់ នៅពេលឆាប់ៗខាងមុខនេះ។ នៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់ដំណាក់កាលចុះឈ្មោះ រៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី នាព្រឹកថ្ងៃទី ២៨…

គ.ជ.ប នឹងធ្វើការនៅថ្ងៃចុះឈ្មោះបោះឆ្នោតទាំងថ្ងៃសោរ៍ និងអាទិត្យ

ភ្នំពេញៈ ដើម្បីរៀបចំបញ្ជីចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ឲ្យបានទាន់ពេល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្ដើមការងាររបស់ខ្លួនចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមសាលាឃុំ សង្កាត់ ក្នុងម៉ោងធ្វើការ ដោយមិនគិតថ្ងៃសោរ៍ និងអាទិត្យនោះទេ។ នេះបើតាមការឲ្យដឹងក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារនៃលិខិតធានាពាក់ព័ន្ឋការងារចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ កាលពីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦…

ពិធីប្រជុំប្រគល់ភារកិច្ចជូនកម្លាំងការពារ សន្ដិសុខ សុវត្ថិភាព ក្នុងពេលដំណើរការចុះឈ្មោះបោះឆ្នោត

កំពង់ធំៈ លោក សោម ស៊ុន បានមានប្រសាន៍សង្កត់ធ្ងន់ចំពោះសន្តិសុខ សុវត្ថិភាពជូនមន្រ្ដី គ.ជ.ប ប្រជាពលរដ្នក្នុងដំណើរការចុះឈ្មោះបោះឆ្នោតជាថ្មីនៅតាមមណ្ឌលនានាក្នុងខេត្តកំពង់ធំនាពេលខាងមុខដូច្នេះគ្រប់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ សហការជាមួយនិងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី ក៏ដូចជាស្ថាប័ន គ.ជ.ប ឲ្យបានម៉តចត់ តាមផែនការ ជាមួយនិងនគរបាលជាតិ កងរាជអាវុធហត្ថ រដ្ឋបាលដែនដី គ្រប់ថ្នាក់តាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ។…

កំពុងជក់គ្រឿងញៀន ត្រូវម្ចាស់ផ្ទះសំណាក់រាយការណ៍ជូនសមត្ថកិច្ច មកក្របួចដល់ក្នុងបន្ទប់

កណ្តាលៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចទៅក្របួចដល់ក្នុងបន្ទប់ផ្ទះសំណាក់ បន្ទាប់ពីទទួលបានពីម្ចាស់ផ្ទះសំណាក់ថា មានមានគេលួចជក់គ្រឿងញៀនក្នុងផ្ទះសំណាក់របស់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៦ល្ងាច នៅចំណុច ផ្ទះសំណាក់ស្រីនី បន្ទប់លេខ ១០៦ ស្ថិតនៅ ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល…

អភិបាលខេត្តស្វាយរៀង ណែនាំឲ្យពលរដ្ឋ ត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា

ស្វាយរៀងៈ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្នា ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនិងប្រព្រឹត្តិទៅនៅឆ្នាំ២០១៧ ខាងមុខនេះ។ ការថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០១៦ ក្នុងឱកាសដែល លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ…

ថ្ងៃនេះ ជនជាតិវៀតណាម២២នាក់ និងត្រូវបណ្តេញចេញពី កម្ពុជា

ភ្នំពេញៈ ជនជាតិវៀតណាម ចំនួន២២នាក់ ក្នុងនោះមានស្រី២នាក់ផងដែរ និងត្រូវបាន នាយកដ្ឋានសើបអង្កេតនិង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន្តធ្វើការបណ្តេញចេញពីកម្ពុជានាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ទៅតាមច្រកទ្វារអន្តរជាតិព្រែកចាក ។ ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានលោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា…

បង្ក្រាបករណីចែកចាយគ្រឿងញៀន១លើក ឃាត់ខ្លួនជនសង្ស័យ៣នាក់

ព្រះសីហនុៈ នៅវេលាម៉ោង១៦ និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកព្រៃនប់ បានចុះប្រតិបត្តិការ បង្ក្រាបករណី ចែកចាយគ្រឿងញៀន១លើក ស្ថិតនៅចំណុចបេនឡាន ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយធ្វើការឃាត់ខ្លួន ជនសង្ស័យបានចំនួន៣នាក់ ហើយបានធ្វើការ…

លោកស្នងការខេត្តព្រៃវែងជំរុញឲ្យប្រជាពលរដ្ឋរូសរាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី

ព្រៃវែងៈ លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច បានចុះសំណេះ សំណាលជាមួយលោកមេឃុំ ក្រុមប្រឹក្សារឃុំ លោកមេភូមិ លោកគ្រូ អ្នកគ្រូ យុវជន និងប្រជាពលរដ្ឋ នៅភូមិតាណាល ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច។ នាព្រឹកថ្ងៃទី ១៤…