ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនពលរដ្ឋនៅស្រុកស៊ីធរកណ្តាល
ព្រៃវែងៈ នៅព្រឹកថ្ងៃទី១៣ សីហា នេះ ក្រុមការងារជំនាញបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋ នៅឃុំព្រែកចង្ក្រាន នឹងឃុំព្រៃដើមថ្នឹង ស្ថិតក្នុងស្រុកស៊ីធរកណ្ដាល។ នៅចំពោះមុខប្រជាពលរដ្ឋ លោកវរសេនីយ៍ទោ ឡុង ប៊ុនធឿន អធិការនគរបាលស្រុកស៊ីធរកណ្តាល បានអំពាវនាវដ៏ទទួចដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណគំរូថ្មី មេត្តាសុំអញ្ជើញទៅបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មី នៅតាមស្ថានីយចល័តក្នុងភូមិឃុំដែលខ្លួនរស់នៅ ឬប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ…