ភ្នំពេញមានអាទិភាពមុនគេ ក្នុងការធ្វើជំរឿនស្ថិតិប្រជាពលរដ្ឋ

​ភ្នំពេញៈ មានកិច្ចការសំខាន់ៗចំនួន០៣ ដែលត្រូវអនុវត្តយុទ្ធនាការ​រៀបចំទិន្នន័យ​ប្រជាពលរដ្ឋ គឺ​ការចុះបញ្ជី​ប្រជាពលរដ្ឋ ការចុះបញ្ជី​ស្ថិតិ​ប្រជាព​រដ្ឋ និង​ ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។ ​​​​​​​​​​​​ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អត្តសញ្ញាណ​កម្ម​នៃក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ក្នុងពិធីបើក​កិច្ចប្រជុំ​គណៈកម្មការ គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​នៅព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦​ នៅ​សាលា​រាជធានី​ភ្នំពេញថា…

ស្នងការខេត្តសៀមរាប ប្រជុំដាក់វិធានការ ដើម្បីពង្រឹងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត

សៀមរាបៈ ពិធីប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត បានប្រជុំដាក់វិធានការមួយចំនួន ដើម្បីពង្រឹងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត ឲ្យមានលក្ខណៈកាន់តែប្រសើរឡើងថែមទៀត ។ ពិធីនេះ រៀបចំនៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ…

អគ្គិភ័យលេបត្របាក់ផ្ទះពលរដ្ឋមួយខ្នងឆេះហ្មត់នៅសល់តែជើងសសរ

កណ្តាលៈ ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងកណ្តាលអធ្រាត្រកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី៦ មិថុនាឆ្នាំ ២០១៦ នៅចំណុចភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ដោយសារតែឆ្លងចរន្តអគ្គិសនី។ ម្ចាស់ផ្ទះឈ្មោះ សារ៉ាយ ផល អាយុ៥៧ឆ្នាំ និងប្រពន្ធ ឈ្មោះ យ៉ាន់ រ៉ុម អាយុ៥៩ឆ្នាំ មុខរបរជាកសិករស្នាក់នៅភូមិកើតហេតុខាងលើ។…

នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងរាំងបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន១នាក់ករណីឆក់ខ្សែក

ភ្នំពេញៈ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ម៉ោង១៩ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងរាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច (ឆក់ខ្សែក) នៅផ្លូវ174កែងផ្លូវព្រះមុនីវង្ស ភូមិ9 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជនសង្ស័យត្រូវឃាត់ខ្លួនមានឈ្មោះ តាំង ដារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ…

សម្តេចតេជោ ហ៊ុន សែន ជំរុញការបង្កើនការធ្វើអត្តសញ្ញាណប័ណ្ណឲ្យបាន២លាននាក់

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យបង្កើនការធ្វើអត្តសញ្ញាណប័ណ្ណឲ្យបាន២លាននាក់ ដើម្បីឲ្យប្រជាពលរដ្ឋអាចមានសិទ្ធិក្នុងការចូលរួមបោះឆ្នោត។ សម្តេច ហ៊ុន សែន បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃទី២៥ ឧសភា ថា ត្រូវបង្កើនការធ្វើអត្តសញ្ញាណប័ណ្ណឲ្យបាន២លាននាក់ ដើម្បីឲ្យប្រជាពលរដ្ឋអាចកាន់អត្តសញ្ញាណប័ណ្ណទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ៕

បុរសម្នាក់ ប៉ុនប៉ងវាយគូទំនាស់ ត្រូវប៉ូលិសចាប់ខ្លួន

កណ្ដាលៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីបានព្យាយាមវាយបុរសម្នាក់ កាលពីម៉ោង៤ល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវលំ ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ នគរបាលស្រុកលើកដែក បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈាង ឈា ភេទប្រុស អាយុ៤៨ឆ្នាំ…

ចុងក្រោយ! ដោះលែងមន្រ្តីនគរបាលអន្តោប្រវេសន៍ ដែលបាញ់បោះសេរី

កណ្តាលៈ ព័ត៌មានចុងក្រោយពីករណីមន្រ្តីនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃម្នាក់ ផឹកស៊ីស្រវឹងបាញ់បោះសេរី ផ្អើលពេញម៉ាស្រុកកៀនស្វាយ ខេត្តកណ្តាល កាលយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នៅចម្ការស្វាយ ក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ហើយត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួននោះ ឥឡូវមន្ត្រីរូបនេះ ត្រូវបានដោះលែងដោយខាងអង្គភាពធានាយកមកវិញ ដើម្បីដាក់ពិន័យអង្គភាពវិញ។ មន្ត្រីនគរបាល នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយសុំមិនឲ្យបញ្ចេញឈ្មោះ…

មន្រ្តីនគរបាលអន្តោប្រវេសន៍ ដែលបាញ់បោះសេរី អាវុធហត្ថអនុវត្តតាមច្បាប់

កណ្តាលៈ ករណីមន្រ្តីនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃម្នាក់ ផឹកស៊ីស្រវឹងបាញ់បោះសេរី ផ្អើលពេញម៉ាស្រុកកៀនស្វាយ ខេត្តកណ្តាល កាលយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចម្ការស្វាយ ក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ហើយត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួននោះ ត្រូវបានមន្ត្រីអាវុធហត្ថប្រាប់ Post News ថា មន្ត្រីនគរបាលរូបនេះ កំពុងឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត…

គណបក្ស ខ្មែររួបរួមជាតិ កំពុងឆ្លៀតឱកាសចុះពង្រីង និងពង្រីកកម្លាំងមូលដ្ឋាន

ភ្នំពេញ: ស្របពេលដែលមានបក្សនយោបាយមួយចំនួន កំពុងលង់លក់ក្នុងសុបិន្តយ៉ាងស្កប់ស្កល់ (យប់យន់សុបិន្តយូរ) ក្នុងការស្វែងរកផលប្រយោជន៍ ពីការបង្កើតបក្ស ក៏មានគណបក្សនយោបាយមួយចំនួនទៀត បាននឹងកំពុងលាបពណ៌ដាក់គ្នា ដើម្បីប្រយោជន៍ស្រូបយកប្រជាប្រិយភាព និងការគាំទ្រផ្នែកនយោបាយ ក៏មានបក្សនយោបាយខ្លះ បាននិងកំពុងចុះធ្វើសកម្មភាពពង្រីកខ្លួនយ៉ាងស្ងៀមស្ងាត់ដែរ។ តួរយ៉ាងក្រុមការងារគណបក្ស ខ្មែររួបរួមជាតិ ដែលមានគោលនយោបាយមិនប្រឆាំង និងមានទំនោរទៅរកបក្សកាន់អំណាច (រាជរដ្ឋាភិបាល) បាននិងកំពុងឆ្លៀតឱកាសចុះពង្រីង និងពង្រីកកម្លាំងមូលដ្ឋាន តាមរយៈការប្រកាសសុពលភាព ដល់សមាជិកសកម្មរបស់ខ្លួនថា្នក់ឃុំ…

ប្រជាពលរដ្ឋ១២៨គ្រួសារ ក្នុងសហគមអណ្តូងថ្មី ទទួលអំណោយពីកាកបាទក្រហម

ភ្នំពេញ : ប្រជាពលរដ្ឋចំនួន១២៨គ្រួសារ ក្នុងសហគមអណ្តូងថ្មីក្នុង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលទើបចាប់ -ឆ្នោតប្តូរទីលំនៅពីសហគមអណ្តូង៦ បានទទួលអំណោយពីកាកបាទក្រហម ដែលមានការចូលរួមពីលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជារាជធានីភ្នំពេញ និងលោកស្រីកាលពីរសៀលថ្ងៃទី៨ឧសភា។ លោកប៉ា សុជាតិវង្ស មានប្រសាសន៍ថា ពេលនេះបងប្អូនលែងដើរទៅរស់នៅបែបចល័តទៀតហើយ ដូចជា…