ចោរលួចម៉ូតូបានសម្រេចពេលយប់ ស្អែកឡើងត្រូវជាប់ខ្នោះសមត្ថកិច្ច
បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួន ព្រមទាំងបានដកហូតនូវវត្ថុតាងម៉ូតូមួយគ្រឿង ដែលជនសង្ស័យលួចពីនារីរងគ្រោះ។ លោក ប៉ាង ហៀង អធិការនគរបាលក្រុង បានបញ្ជាក់ថា កម្លាំងបានទទួលនូវពាក្យបណ្តឹងមួយរបស់នារីរងគ្រោះឈ្មោះ រ៉ុត ធី អាយុ២៧ឆ្នាំ រស់នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានមកស្នាក់នៅផ្ទះជួល…