អាហារ៧មុខជួយប្រឆាំងគ្រុនផ្ដាសាយ
ការបរិភោគអាហារដែលផ្ដល់អត្ថប្រយោជន៍ ពិសេសអាហារ ៧មុខដូចតទៅនេះ ត្រូវបានគេជឿថា អាចជួយក្នុងការបង្កើនប្រព័ន្ធការពារមេរោគ ដោយអាចការពារ និងកាត់បន្ថយអាការធ្ងន់ធ្ងររបស់រោគផ្ដាសាយបានយ៉ាងល្អ។ ចំណីអាហារដែលអ្នកគួរជ្រើសរើសបរិភោគមានដូចជា ១- ខ្ទឹមស ជួយកាត់បន្ថយអាការផ្ដាសាយដោយយើងអាចបន្ថែមក្នុងអាហារ ឬទំពាស្រស់។ បើអាចទំពាបានមួយថ្ងៃពីរកំពឹស គឺកាន់តែល្អ។ ២-ផឹកភេសជ្ជៈឲ្យច្រើន បើអ្នកធ្លាប់តែផឹកកាហ្វេ ទឹកក្រូច ឬគ្រឿងភេសជ្ជៈដែលមានរសជាតិផ្អែម អាចធ្វើការផ្លាស់ប្ដូរមកផឹកទឹកទទេ ឬទឹកក្រូចច្របាច់ខ្លះ…