អាណិតណាស់លោកអើយ!.. រថយន្តក្រុងក្រុមហ៊ុន វុឌ្ឍន៍ សុភាព បុកអ្នកសុំទានម្នាក់ស្លាប់យ៉ាងអាណោចអាធ័មបំផុត!…

បាត់ដំបងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន វុឌ្ឍន៍ សុភាព បានបើកទៅបុកអ៊ំប្រុសវ័យចំណាស់ម្នាក់ ដែលជាអ្នកសុំទានកំពុងដើរឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យអ៊ំប្រុសរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មបំផុតនៅលើដងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម៨ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រោយកើតហេតុហើយនោះ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍…

អាណិតណាស់ដោយសារតែមានជំងឺប្រចាំកាយ មិនចង់ឲ្យអ្នកណាមកលំបាក ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនស្លាប់ដូច្នេះ…

បាត់ដំបងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់នៅលើដើមឈើមួយដើម មិនដឹងតាំងពីពេលណា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្ថែមថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ ប៉ឹង សាក់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្ពានទំនាប ឃុំបួរ។…

អាណិតណាស់! បុរសម្នាក់ទៅកាប់ឈើ បែរជាត្រូវឈើរលំសង្កត់ស្លាប់ក្នុងដីរបស់ក្រុមហ៊ុនជាំងលី

រតនគិរីៈ ហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ទៅកាប់ឈើ បែរជាត្រូវឈើរលំសង្កាត់ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមហ៊ុនជាំងលី ក្នុងភូមិសាស្រ្តភូមិតាំងសេ (បរខាំ) ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគរី។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ សំ ដា ភេទប្រុស អាយុ៥២ឆ្នាំ…

​គួរឲ្យអាណិតណាស់! ស្រ្តីម្នាក់ ត្រូវរថយន្ត បុកស្លាប់ នៅកំពង់ស្ពឺ

កំពង់ស្ពឺៈ លោក តាប់ លន ស្នងការរងទទួលបន្ទុកសណ្ដាប់ធ្នាប់ និងចរាចរណ៍នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ Post News ថា នៅវេលាម៉ោង ១០ និង ០៤ នាទីព្រឹកថ្ងៃទី២៨ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចណ៍មួយ រវាងរថយន្តប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់ស្ត្រីម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ…

អាណិតណាស់! ក្មេងស្រីម្នាក់ចុះលេងទឹក បណ្តាលឲ្យលង់ស្លាប់

កំពង់ចាមៈ លោកអធិការរងស្រុកកោះសុទិន បានប្រាប់ Post News ថា មានករណីក្មេងស្រីម្នាក់ លង់ទឹកទន្លេ បណ្តាលឲ្យស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទី ល្ងាចថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចទន្លេតូចក្បែរដីភូមិរបស់ឈ្មោះប្រាក់ ឈាង ភេទប្រុស នៅភូមិពាម ស្រុកកោះសុទិន ខេត្តកំពង់ចាម។…

អាណិតណាស់! សង្ស័យតូចចិត្តមានជំងឺប្រចាំកាយ ត្រូវប្រពន្ធងើបបត់ជើងតូចប្រទះឃើញចងកសម្លាប់ខ្លួន!

ភ្នំពេញៈ បុរសម្នាក់សង្ស័យ ដោយសារមានជំងឺប្រចាំកាយ ទើបដាច់ចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង១៥នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសដែលធ្វើអត្តឃាតខ្លួនឯងនេះមានឈ្មោះ ម៉ឹក ភាសុន អាយុ៣៦ មុខរបរបើករថយន្តដឹកសិស្ស ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ…

អាណិតណាស់! បុរសម្នាក់ដោយសារតែមានជំងឺរាំរ៉ៃ ធ្វើអត្តឃាតចងក សម្លាប់ខ្លួន

តាកែវៈ លោកអធិការរងស្រុកទ្រាំង បានប្រាប់Post News ថា មានករណី បុរសម្នាក់ ធ្វើអត្តឃាតដោយចង ក សម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងចន្លោះម៉ោង៧ទៅម៉ោង៥ទៀបភ្លឺ ថ្ងៃទី៣០ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅភូមិក្រាំងកណ្តាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ ឮលោកអធិការបានបន្តថា…

អាណិតណាស់! ក្មេងប្រុសម្នាក់ ដើរឆ្លងថ្នល់ត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅនឹងកន្លែង

សៀមរាបៈ លោកអធិការស្រុកជីក្រែង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរថយន្តមិនចាំម៉ាក បានបុកក្មេងប្រុសម្នាក់កំពុងឆ្លងថ្នល់ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ នៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ លោកអធិការបានបន្តថា ក្មេងប្រុសដែលស្លាប់មានឈ្មោះ…

អាណិតណាស់! សិស្សសាលាបឋមសិក្សាជម្ពូវ័ន្តម្នាក់ ចេញពីរៀនដើរឆ្លងផ្លូវទៅផ្ទះត្រូវម៉ូតូមិនចាំម៉ាកបុកខ្ទាតសន្លប់មួយសន្ទុះធំ!

ភ្នំពេញៈ ក្មេងប្រុសម្នាក់ ដើរឆ្លងផ្លូវបំណងឡើងស្ពានអាកាសថ្មើរជើងនៅមុខវិទ្យាល័យជម្ពូវ័ន្ត ត្រូវបានម៉ូតូមួយគ្រឿងមិនចាំម៉ាក បុកពេញទំហឹងខ្ទាតសន្លប់មួយសន្ទុះធំទើបដឹងខ្លួនវិញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ ថ្ងៃត្រង់ទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេង៤ ទល់មុខនឹងវិទ្យាល័យជម្ពូវ័ន្ត ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កុមារា ខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា មានអាយុប្រហែល៩ឆ្នាំ ជាសិស្សសាលាបឋមសិក្សាជម្ពូវ័ន្ត ស្នាក់នៅភូមិចោមចៅ…

អាណិតណាស់! ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ឡើងបេះត្រួយអំពិលបាក់ធ្លាក់ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ ភ្នាក់ងារPost News បានរាយការណ៍មកថា មានករណីក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ឡើងបេះត្រួយអំពិលយកទៅលក់ជាមួយប្អូនប្រុសនិងតាបង្កើតតែជាអកុសលបានបាក់មេឃអំពិលធ្លាក់មកក្រោមបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូ២១៧ ក្នុងបរិវេណសាលាសង្កាត់ជើងឯក ខណ្ឌដង្កោ រាជនីភ្នំពេញ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះខាងលើរួមជាមួយប្អូនប្រុសនិងជីតាបង្កើតបាននាំគ្នាឡើងបេះត្រួយអំពិលដើម្បីយកទៅលក់យកលុយទិញម្ហូបអាហារហូប ខណៈដែលក្មេងស្រីរងគ្រោះខាងលើបានជាន់ចំមែកអំពិលពុកក៏បានបាក់ធ្លាក់ចុះមកលើដីរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយមន្ទីរពេទ្យបង្អែកខណ្ឌដង្កោបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុផ្ផាដើម្បីធ្វើការសង្រ្គោះបន្ទាន់។ សមត្ថកិច្ចបានឲ្យដឹងថាកុមារីរងគ្រោះខាងលើមានឈ្មោះវង់ស្រីមួយអាយុ១២ឆ្នាំជាកូនកំព្រាម្តាយឪពុកស្នាក់នៅជាមួយជីដូននៅសង្កាត់រលួសខណ្ឌដង្កោមុខរបរដើរបេះត្រួយអំពិលនិត្រកួននិងរកក្តាមខ្យងហើយពុំបានរៀនសូត្រដូចជាក្មេងដ៏ទៃនោះទេដោយសារតែជិវភាពក្រីក្រ៕ https://youtu.be/strInSHK9BE