អាណិតណាស់! ជំងឺធ្វើទុក្ខខ្លាំងពេកធ្វើការមិនកើត រហូតដេកស្លាប់ក្នុងរោងចម្ការ

មណ្ឌលគិរីៈ លោកអធិការក្រុងសែនមនោរម្យ បានប្រាប់ Post News ថា មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ បានស្លាប់នៅក្នុងរោងចម្ការមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទី​ថ្ងៃត្រង់ទី១​ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរោងចម្ការលោកលីដាអេ ស្ថិតនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ សាកសពជនរងគ្រោះខាងលើនេះ មានឈ្មោះ ប្រាក់ សំរិទ្ធ…

គួរឲ្យអាណិតណាស់! ស្រី្តម្នាក់ដើរឆ្លងថ្នល់ត្រូវរថយន្តបុក បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង

បាត់ដំបងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនឹងអ្នកដើរថ្មើរជើង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រុមទី១១ ភូមិដាច់ព្រាត ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កាន់ ឌី ភេទស្រី អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិទំនប់ទឹក…

គួរឲ្យអាណិតណាស់! គ្រូបង្រៀន២នាក់ប្ដីប្រពន្ធត្រូវបានអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង

បាត់ដំបងៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងទំហំ៩x៦ម៉ែត្រជញ្ជាំងក្ដារដំបូលស័ង្កសី បណ្តាលឲ្យខូចខាតទាំងស្រុង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោងប្រហែល៤ទៀបភ្លឺ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិទួលបល័្លង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះជាប្ដីឈ្មោះ ជុំ សុភ័ក្ត អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ឌិន សារឿត…

អាណិតណាស់! ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ជិះម៉ូតូដួលខ្លួនឯង បណ្តាលឲ្យបាក់ក ស្លាប់ភ្លាមៗ

ពោធិ៍សាត់ៈ លោកវរសេនីយ៍ត្រី ឯម រុន អធិការស្រុកក្រគរ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយក្មេងប្រុសម្នាក់បើកម៉ូតូដួលខ្លួនឯង បណ្តាលឲ្យបាក់កស្លាប់។ កើតហេតុនៅវេលាម៉ោង៩យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវក្រាលក្រួសក្រហមទៅរមណីយដ្ឋានច្រកល្អៀង ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ…

អាណិតណាស់! អ្នកលក់សម្ភារៈប្រើប្រាស់ដើរទៅទិញម្ហូប ត្រឡប់មកវិញឡានបុកស្លាប់

កណ្តាលៈ បុរសចំណាស់ម្នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈដែលឈប់កង់ដើរចូលទៅទិញម្ហូបនៅក្នុងផ្សារ ត្រឡប់មកវិញត្រូវរថយន្តបើកបុកស្លាប់តែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ២១និង៤២ ត្រង់ចំណុចផ្សារជ្រោយដង ភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ប្រភពព័ត៌មានពីនគរបាលស្រុកកៀនស្វាយបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមានមនុស្សប្រុសម្នាក់ អាយុប្រហែល៥៥ឆ្នាំ…

អាណិតណាស់! ផ្ទះក៏ត្រូវភ្លើងឆេះ កូនប្រុសដែលមានសតិមិនសូវគ្រប់ ក៏ស្លាប់!..

បាត់ដំបងៈ ពិតជាគួរឲ្យអាណិតណាស់ បន្ទាប់ពីផ្ទះមួយខ្នងត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង និងបានឆេះដោយទាំងកូនប្រុសរបស់ម្ចាស់ផ្ទះម្នាក់ទៀត បណ្តាលឲ្យខ្លោចស្លាប់ក្នុងអណ្ដាតភ្លើងយ៉ាងរន្ធត់។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១២ និង៥០នាទី ថ្ងៃត្រង់ ស្ថិតក្នុងភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ អគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះដែលមានទំហំ៧ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើពីឈើជញ្ជាំងប្រក់ស័ង្កសី មានរៀបថ្មក្រោម…

អាណិតណាស់! ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗតែម្តង

បាត់ដំបងៈ មានករណីគ្រោះថ្នាក់ធម្មជាតិ១កើតឡើង ដោយរន្ទះបាញ់ស្លាប់ក្មេងប្រុសម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចមុខទ្វារផ្ទះ នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ប្រភពព័ត៌មានបានឲ្យដឹងថាសាកសពក្មេងប្រុសជនរងគ្រោះឈ្មោះ មឿត ជីវ៉ា អាយុ៨ឆ្នាំ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រង់ចំណុចមុខទ្វារផ្ទះ នៅភូមិបឹងរាំង…

ព្រះអើយគួរឲ្យអាណិតណាស់! លោកអ៊ំម្នាក់ទៅឃ្វាលគោនៅស្រែ ខណៈមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់

បាត់ដំបងៈ គួរឲ្យអាណិតណាស់ បុរសចំណាស់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចវាលឆ្កែលិត ក្រោយភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ សាកសពបុរសចំណាស់មានឈ្មោះ សឿន ចាន់ ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅក្រុមទី៧ ភូមិអូរពងមាន់ ឃុំតាគ្រាម…

អាណិតណាស់! បុរសម្នាក់ព្រោះតែរឿងពិបាកចិត្ត សម្រេចផឹកថ្នាំស្មៅសម្លាប់ខ្លួន

ពោធិ៍សាត់ៈ លោកអធិការស្រុកភ្នំក្រវ៉ាញបានប្រាប់ Post News ថាមានហេតុការណ៍មួយបានកើតឡើង ដោយបុរសម្នាក់លេបថ្នាំបាញ់ស្មៅសម្លាប់ខ្លួន។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីផឹកថ្នាំពុល(ថ្នាំបាញ់ស្មៅប្រភេទស៊ីខ្វាលីហ្វប់) បណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្ត។ ប្រភពព័ត៌មានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ យ៉ែម ធី ភេទប្រុស…

អាណិតណាស់! យុវតីម្នាក់ ចុះលេងមុជទឹក បែរជាលង់ស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាលៈ ករណីយុវតីស្រីម្នាក់លង់ទឹកស្លាប់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចស្រះ ទឹកទល់មុខរោងចក្រទឹក(អាវកាស)នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ថា វិបុល ភេទស្រី អាយុ១៧ឆ្នាំ មានស្រុកកំណើតភូមិស្វាយសាក់ឃុំពោធិទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង…