Update៖ អាណិតណាស់! ប្រពន្ធទើបសម្រាលកូនរួច ទ្រហោយំ ស្លុតចិត្តនឹងប្ដីចង.កសម្លាប់ខ្លួនលើដើមឈើ

សៀមរាបៈ គួរឲ្យសង្វេគណាស់ ប្រពន្ធទើបចេញពីសាលសម្រាលកូន បែរជាប្ដីឡើងដើមផ្កាលឿងរាជ ចង.កសម្លាប់ខ្លួន មិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៨ ខែមេសា ២០១៩ ក្បែរមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប តាមបណ្តោយផ្លូវស៊ីវត្ថា ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះថា លី ចាន់…

គួរឲ្យអាណិតណាស់! បុរសម្នាក់គេងស្លាប់តាមផ្លូវ គួឲ្យអាណោចអាធម៍

បន្ទាយមានជ័យៈ បុរសម្នាក់ បានស្លាប់នៅតាមផ្លូវ ដោសារតែជម្ងឺមហារីបេះដូងធ្ងន់ធ្ងរពេក បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ខណៈពេលក្រុម គ្រួសារ ដឹកចេញពីមន្ទីរពេទ្យ មកដល់ចំណុចភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក៏បានស្លាប់តែម្តង ។ ជនរងគ្រោះ មានឈ្មោះ មិន…

អាណិតណាស់! សង្ស័យឪពុក​ម្ដាយ​បោះបង់​ចោល​ ក្មេង​ប្រុសម្នាក់​ ត្រូវ​បាន​គេប្រទះឃើញស្រែយំ ​ក្នុង​គំនរ​សំរាម​ ទាំងមានរបួសទៀត

ភ្នំពេញៈ កាលពី​វេលាម៉ោង​៦ល្ងាច​ ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ មានករណីប្រទះឃើញក្មេង​ប្រុស​អាយុ​ជាង១ខួប​ម្នាក់​ នៅ​គំនរ​សំរាម​ដី​ឡូត៍​មួយកន្លែង​ក្បែរ​គល់ស្ពាន​អាកាស​៥មករា​ផ្នែក​ខាងកើត​ ស្ថិតក្នុងសង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌ​ទួលគោក​។ តាមប្រភពពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើត​ហេតុគេបាន​ឮសំទ្បេង​ក្មេង​ប្រុស​ខាងលើស្រែកយំ​ចេញ​ពីទីតាំងកើតហេតុ។ ទើបនាំគ្នាដើ​រក​មើល​ ស្រាប់​តែ​ប្រទះឃើញក្មេង​ប្រុស​ កំពុង​វារចេញ​មកពី​ក្នុង​គំនរ​សំរាម​ស្រែក​ទ្រហោ​យំ​ ហើយ​មាន​របួស​រលាត់​ចិញ្ចើម​ចេញ​ឈាម​គួរឲ្យសង្វេគណាស់ សង្ស័យឪពុក​ម្តាយ​បោះបង់ចោល។ ភ្លាមៗនោះក៏បាន​រាយការណ៍ទៅសមត្ថកិច្ច​មូល​ដ្ឋាន​ ចុះ​មក​ជួយ​អន្តរាគមន៍​ និងជួយ​ស្វែងរក​ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​ខាងលើ។​…

អាណិតណាស់ប្រុងប្រយ័ត្នផងបងប្អូន!ស្ត្រីម្នាក់ពេលប្តីមិននៅផ្ទះលួចយកយឺបឆក់ទៅឆក់ត្រីបែរជាជួបរឿងនេះនៅមុខផ្ទះខ្លួនឯង

ពោធិ៍សាត់ៈ ស្ត្រីកូនបីម្នាក់បានស្លាប់នៅចំណុចក្នុងស្រែមុខផ្ទះរបស់គាត់ស្ថិតក្នុងភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយយកយឺបឆក់ទៅឆក់ត្រីតែមកភ្លាត់ស្នៀតឆក់ខ្លួនឯងវិញ ករណីនេះកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០១៩ ។ តាមការឲ្យដឹងពីលោកស្លេះ ម៉ាត់ អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាមត្រូវជាប្តីស្រ្តីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជារើយៗ ប្រពន្ធរបស់គាត់ឈ្មោះសឹម មុំ អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាមពេលគាត់មិននៅផ្ទះប្រពន្ធរបស់គាត់តែងតែលួចយឺបឆក់ទៅឆក់ត្រីនៅតាមអូរក្បែរផ្ទះរបស់ខ្លួនប៉ុន្តែមិនដែលមានគ្រោះថ្នាក់នោះឡើយ រូបគាត់ជាប្តីបានប្រាប់ប្រពន្ធថាឈប់លួចយកទៅឆក់ទៅព្រោះ ដុំឆក់នេះប្រសិនបើមិនចេះឆក់ប្រយ័ត្នឆក់ខ្លួនឯង ចៃដន្យអាក្រក់នៅថ្ងៃកើតហេតុរូបគាត់ជាប្តីមិននៅផ្ទះលុះត្រឡប់មកពីផ្សារវិញមិនឃើញប្រពន្ធក៍ដើររកស្រាប់តែប្រទះឃើញប្រពន្ធគាត់ដេកស្លាប់ក្នុងស្រែមុខផ្ទះក៍មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុ។…

អាណិតណាស់! ស្ត្រីម្នាក់ងងឹតមុខដួល សំណាងល្អកម្មករក្បែរខាង ស្ទុះចាប់ជាប់

ភ្នំពេញៈ ស្រ្តីមេម៉ាយជាកម្មការិនីរោងចក្រម្នាក់ ខណៈដែលកំពុងធ្វើការងារ ស្រាប់តែកើតមានអាការៈវិលងងឹតមុខដួល ត្រូវបានកម្មករ ក្បែរនោះស្ទុះចាប់ត្រកងជាប់ ដឹកបញ្ជូនទៅផ្ទះពេទ្យ គេមិនហ៊ានទទួល ជំងឺក្នុងសភាពធ្ងន់ ទាំងកម្មកររួមការងារ ទាំងក្រុមគ្រួសារ កាន់តែភិតភ័យ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ទើបសាច់ញាតិទូរសព្ទហៅរករថយន្តសង្រ្គោះរបស់អង្គភាព៧១១…

អាណិតណាស់! ម្ចាស់ទៅធ្វើការនៅប្រទេសថៃបាត់ទុកផ្ទះចោល បែរជាត្រូវអគ្គិភ័យឆេះខ្ទេច

កំពង់ធំៈ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុខាងលើនេះមានឈ្មោះ ថាច តឿន ភេទស្រី អាយុ៣៧ឆ្នាំ ផ្ទះទំហំ៤ម៉ែត្រx៥.៥០ម៉ែត្រ ធ្វើអំពីឈើ…

អាណិតណាស់! លើកបង្គោលឬស្សីមិនប្រយ័ត្ន ទាក់​ប៉ះខ្សែភ្លើងឆក់ស្លាប់មួយរំពេច

បន្ទាយមានជ័យៈ បុរសម្នាក់បានស្លាប់ក្រោយពីពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មពួក បន្ទាប់ពីត្រូវខ្សែភ្លើងឆក់​ ខណៈដែលលើកបង្គោលឬស្សី​ ទៅទាក់ជាមួយនឹងខ្សែភ្លើង​។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ​ថ្ងៃទី២៧​ ខែមករា​ ឆ្នាំ​២០១៩​ ស្ថិត​នៅភូមិបែកចានចាស់​ ឃុំស្វាយចេក ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ​។ ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់មានឈ្មោះ​ យូរ៉ា​ ដែន​ ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ រស់នៅភូមិឃុំកើតហេតុខាងលើ ។…

អាណិតណាស់លោកអើយ.. ទៅរកត្រី តែខ្យល់.គធ្លាក់ចូលទឹកទន្លេលង់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ អណ្តែតតាមទឹក ក្នុងសភាពហើមស្អុយរលួយទៅហើយ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ថេង សិត ភេទប្រុស អាយុ៥១ឆ្នាំ បានស្លាប់ខណៈដែលទៅរកត្រី…

អាណិតណាស់! ឪពុករវល់លក់ត្រីក្រោយត្រឡប់ពីនេសាទ កូន​ធ្លាក់ទឹកលង់ស្លាប់!

កោះកុងៈ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីក្មេងធ្លាក់ទឹកលង់ស្លាប់ នៅចំណុចផែទិញផលនេសាទ របស់ឈ្មោះ តាំងកេ ស្ថិតក្នុង ភូមិ-ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង​។ តាមការបញ្ជាក់របស់ឪពុកក្មេងរងគ្រោះ ឪពុកឈ្មោះ ញ៉ាញ់ វ័យ អាយុ ៣៨ ឆ្នាំ…

អាណិតណាស់! កូនគេ កូនយើង រវល់ធ្វើការផ្ញើរកូនឲ្យនៅជាមួយម្តាយ មកវិញកូនលង់ទឹកស្លាប់..

ស្វាយរៀងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានក្មេងប្រុស អាយុ៤ឆ្នាំ ម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម និងបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ​ភូមិ​ស្វាយ​ផ្អែម ​ឃុំ​ព្រៃ​តា​អី​ ស្រុក​ស្វាយទាប ​ខេត្តស្វាយរៀង។ សូមបញ្ជាក់ថា​ ករណីនេះកើតឡើងខណៈដែលម្តាយក្មេងរងគ្រោះរវល់ទៅធ្វើការ បានផ្ញើរកូនឲ្យនៅជាមួយម្តាយ ស្រាប់តែកើតអកុសល្យកូនអាយុ៤ឆ្នាំ បាន​លង់​ទឹកស្រះ​ស្លាប់ ​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​៥០​ម៉ែត្រ​ពីផ្ទះស្លាប់បាត់ទៅហើយ។…