អាណិតណាស់! កុមារីម្នាក់ រអិលជើងធ្លាក់ទឹកប្រឡាយលង់ស្លាប់

ពោធិ៍សាត់ៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសពកុមារីម្នាក់ លង់ទឹកប្រឡាយ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបន្ទាយត្រោក ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ជនរងគ្រោះមានឈ្មោះ សៀង និត ភេទស្រី អាយុ៦ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ…

អាណិតណាស់! ស្ត្រីវិកលចរិតម្នាក់ លង់ទឹកស្លាប់ក្នុងបឹង

កំពតៈ សពស្ត្រីវិកលចរិតម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតក្នុងទឹកបឹង ដោយមិនដឹងលង់ស្លាប់តាំងពីពេលណាមក។ ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅ ចំណុចក្នុងបឹងទំនប់ទឹក ស្ថិតនៅ ភូមិបឹងនិមល ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ បើតាមនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានបាន ក៏ចុះពិនិត្យឃើញថា ជនរងគ្រោះ…

អាណិតណាស់! ក្មេងប្រុសអាយុ១ខួបកន្លះមា្នក់ លង់ទឹកស្រះសា្លប់យ៉ាងអាណោចអាធ័ម!

ព្រៃវែងៈ លោកអធិការស្រុកពាមជរ បានប្រាប់Post News ថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ មានករណីក្មេងប្រុសម្នាក់បានលង់ទឹកស្រះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ក្មេងប្រុសដែលលង់ទឹកស្លាប់មានឈ្មោះ រស្មី វិស្មាក់ ភេទប្រុស អាយុ១ខួបកន្លះ ស្នាក់នៅភូមិជ្រៃឧត្តម ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង…

អាសូរ! បុរសម្នាក់មានជំងឺសរសៃរប្រសាទ ដើរមិនចូលផ្ទះបែរជាឃើញលង់ទឹកស្លាប់

កណ្តាលៈ គួរឲ្យអាណិតណាស់ បុរសម្នាក់គាត់មានជំងឺសរសៃរប្រសាទប្រចាំកាយ ដើរមិនចូលផ្ទះ ទៅលង់ទឹកស្រែស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិទ្រា ឃុំរកាជន្លឹក​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ នគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សន នឿន ភេទប្រុស អាយុ៣៧ឆ្នាំ…

ជាកម្មពារអ្វី! កុមារាម្នាក់ត្រូវរានទេវតា ធ្លាក់សង្កត់ពីលើទ្រូងស្លាប់

កណ្តាលៈ គួរឲ្យអាណិតណាស់ ដែលកុមារាម្នាក់បានស្លាប់យ៉ាងអាណោចអាធម៌នៅនឹងកន្លែងកើតហេតុដោយសាធ្លាក់រានទេវតា សង្កត់ចំលើទ្រូង តែម្តង។ ហេតុការណ៍គួរឲ្យអាណិតនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះ កៀនរបងខាងមុខ នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត‌កណ្ដាល‌ ។ បើតាមលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល…

គួរឲ្យអាណិតណាស់! រថយន្ត១គ្រឿង បុកក្មេងជិះកង់ បណ្ដាលឲ្យស្លាប់ នៅកំពង់ចាម

កំពង់ចាមៈ លោកអធិការរងស្រុកជើងព្រៃ ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា កាលពីវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកកង់ពីក្រោយ បណ្ដាលឲ្យស្លាប់ក្មេងប្រុសម្នាក់។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតទ្បើងនៅលើផ្លូវជាតិលេខ ៦…

អាណិតណាស់! ក្មេងស្រីម្នាក់ទៀតដែលលង់ទឹកស្លាប់ ខណៈដែលឪពុកម្តាយមិននៅផ្ទះ

​ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ប្រទះឃើញក្មេងស្រីម្នាក់ លង់ទឹកស្លាប់នៅប្រឡាយទឹកខាងក្រោយផ្ទះ។ ករណីនេះកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទីថ្ងៃត្រង់ ទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅក្រុមទី១០ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សាកសពក្មេងស្រីមានឈ្មោះ សុខ ស្រីណេ អាយុ៦ឆ្នាំ ជាសិស្សសាលាមតេយ្យ…

អាណិតណាស់! ជិះរម៉កឌុបប្រពន្ធកូនដើរទិញអេតចាយ គេចឆ្កែរត់កាត់ ជ្រុលទៅបុកដើមខ្វិតស្លាប់មួយរំពេច!

កណ្ដាលៈ បុរសម្នាក់ បានបើករម៉កម៉ូតូដឹកប្រពន្ធនិងកូន ដើរទិញអេតចាយ បានជ្រុលចង្កូតទៅបុកដើមខ្វិត បណ្ដាលឲ្យស្លាប់ខ្លួនឯង នៅនឹងកន្លែងកើតហេតុនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៧និង១៥នាទី ចំណុចផ្លូវលំ លេខ១២១០ ក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ បើតាមប្រពន្ធឈ្មោះ សូត្រ ធឿន បានឲ្យដឹងថា…

អាណិតណាស់! ក្មេងស្រីអាយុ២ឆ្នាំម្នាក់ លង់ទឹកត្រពាំងស្លាប់ ខណៈដែលឪពុកម្តាយមិននៅផ្ទះ

​តាកែវៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីក្មេងស្រីម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចត្រពាំងខាងក្រោយផ្ទះឈ្មោះ ឈឹម វិរៈ នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាយ លីហ័ ភេទស្រី…

អាណិតណាស់! មន្ត្រីយោធាម្នាក់ មកពីស្រុកស្រែត្រូវក្រុមក្មេងស្ទាវវាយយកលុយអស់ជាង១លាន និងទូរសព្ទ១គ្រឿងនៅស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានបុរសម្នាក់ ទើបនឹងមកពីស្រុកស្រែ ទៅផឹកស៊ីនៅម្តុំច្បារអំពៅ ត្រឡប់មកវិញដល់លើស្ពានអាកាសស្ទឹងមានជ័យថ្មី ក៏បានដេកលើស្ពាន ស្រាប់តែត្រូវក្រុមក្មេងស្ទាវ វាយយកលុយអស់ចំនួនជាង១លានរៀល និងទូរសព្ទ១គ្រឿង​ទៅបាត់ដោយសុវត្ថិភាព បណ្តាលឲ្យគាត់រងរបួសពោរមុខ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យថ្មី។ បើតាមប្រភពពីបុរសរងគ្រោះខាងលើឈ្មោះ ឈិន សាវុន…