ដូនចាស់ម្នាក់ ទៅរើសដូងទុំចាស់ៗដែលជ្រុះ ស្រាប់តែរអិលជើងធ្លាក់ស្រះស្លាប់យ៉ាងអាណោចអាធ័ម
កណ្តាលៈ គួរឲ្យអាណិតណាស់ ដូនចាស់ឧស្សាហ៍រើសដូងទុំចាស់ៗជ្រុះម្នាក់ រអិលជើងធ្លាក់ស្រះក្បែរដើមដូងបណ្តាលឲ្យស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចស្រះទឹករបស់ឈ្មោះជាប ស្រី ភូមិត្រើយត្រឹង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ បើតាមលោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ ស្រាយ…